ក្រុងប៉ារីស: ក្រុមហ៊ុននាឡិកា Parmigiani Fleuerier ជាដៃគូដ៏សំខាន់ជាមួយក្រុមហ៊ុន Bugatti។ Parmigiani Type 390 ត្រូវបានផលិតឡើងសម្រាប់ជាដៃគូជាមួយ Bugatti Chiron ជាពិសេសម៉ូដែល Chiron Sport ល្បឿន ៤២០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
Type 390 តម្លៃ ៣០ ម៉ឺនដុល្លារជានាឡិកាដៃដែលមានទ្រនិចមូលដ៏ចម្លែកនៅខាងលើ។ ទ្រនិចរបស់វាផុសលើម៉ាស៊ីនតម្រៀបគ្នាជាស្រទាប់ ពីស្ដាំទៅឆ្វេងដោយម៉ាស៊ីនធំនៅចុងម្ខាង និងស្នូលនៅចុងម្ខាងទៀត។
វាបំពាក់មកជាមួយនូវកម្មវិធីកុម្ម៉ង់ពិសេសដែលជួយឲ្យអ្នកពាក់ងាយស្រួលប្រើប្រាស់គ្រប់ជ្រុងជ្រោយរបស់នាឡិកា។
យ៉ាងណាមិញម៉ូដែលនេះរំលេចនូវរូបរាងខ្មៅ និងក្រហមឲ្យស៊ីគ្នានឹងរថយន្ដ Chiron Sport ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពិព័រណ៍រថយន្ដក្រុងហ្សឺណែវ។
នាឡិការចនាប័ទ្មរថយន្ដ អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ តែវាជាដៃគូដ៏ស័ក្ដិសមបំផុតជាមួយ Chiron Sport មិនខុសអីពីសាច់នៅលើរងើកភ្លើងឡើយ។
ចំណែកឯ Bugatti Chiron Sport វានៅតែប្រើកម្លាំងថាមពល ឬទិន្នន័យចាស់ដដែល តែវាមានសមត្ថភាពកាន់តែប្រសើរ និងរហ័សរហួនជាងមុន។ នេះបើយោងតាមក្រុមហ៊ុនមូលដ្ឋាននៅសង្កាត់ Molsheim ប្រទេសបារាំង។
វាមានតម្លៃចាប់ពី ២,៦៥ លានអឺរ៉ូ (៣,១៨ លានដុល្លារ) នៅអឺរ៉ុបដោយមិនទាន់គិតពន្ធ និងតម្លៃចាប់ពី ៣,៥ លានដុល្លារនៅសហរដ្ឋអាមេរិក បូករួមទាំងពន្ធការចំណាយលើឯកសារពន្ធគយនិងដឹកជញ្ជូន។
ការដឹកជញ្ជូន Bugatti Chiron Sport នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ យោងតាមរបាយការណ៍ Bugatti Chiron Sport ហាក់ដូចជាមិនអស្ចារ្យជាងកំពូលរថយន្ដប្រណាំងដទៃទៀតឡើយ។ យ៉ាងណាមិញ ក្រុម-ហ៊ុនមានមូលដ្ឋាននៅបារាំងនេះបានអះអាងថា ម៉ូដែលថ្មីសន្លាងនេះមានល្បឿនលឿនជាងម៉ូដែល Chiron មូលដ្ឋាន (ស៊េរីមិនមែនស្ព័រ) ៥ វិនាទីជាមួយនឹងការបើកបរសាកល្បងនៅលើទីលាន Nardo។
ក្រុមហ៊ុន Bugatti បានបន្ថែមថា វានៅតែអាចងាយស្រួលបញ្ជាដៃចង្កូតទោះបីជាវារត់យ៉ាងលឿនស្លេវជាមួយល្បឿនលើសពី ២០០ គីឡូម៉ែត្រក្នុង ១ ម៉ោងយ៉ាងណាក៏ដោយ៕HR