ក្រុងអាប៊ុយដាប៊ី: លោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន បាន​កែច្នៃ​ឡាន​ទាហាន​ជាមួយ​រថយន្ដ Jeep ដើម្បី​បង្កើត​ជា​អ្វី​ដែល​លោក​ជឿ​ជា​រថយន្ដ​តួ​ខ្ពស់ SUV ធំ​បំផុត​ក្នុង​លោក​។

ហៅថា ដាប៊ីយ៉ាន រថយន្ដ​កង់ ១០ ធុនយក្ស​ច្នៃ​ពី​ឡាន​ទាហាន​ Oshkosh M1075 ជាមួយ​នឹង​រថយន្ដ Jeep Wrangler ដើម្បី​រចនា​ជា​កាប៊ីន​សម្រាប់​អ្នក​បើកបរ​។ វា​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត Caterpillar C15V6 កម្លាំង ៦០០ ​សេះ​ចំណុះ ១៥,២ លីត្រ ទម្ងន់​សរុប ២៤ ​តោន និង​មាន​ប្រវែង​បណ្ដោយ ១០,៨ ​ម៉ែត្រ​ទទឹង ២,៥ ​ម៉ែត្រ និង​កម្ពស់ ៣,២ ​ម៉ែត្រ​។

ដាប៊ីយ៉ាន ត្រូវ​បាន​ឌីហ្សាញ និង​ផលិត​ឡើង​ដោយ​លោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន ជា​អ្នក​ប្រមែប្រមូល​រថយន្ដ​ល្បី​ឈ្មោះ​បំផុត​ម្នាក់​នៅ​អេមីរ៉ាត់ អារ៉ាប់រួម​។

រថយន្ដ SUV ធុន​យក្ស​ទើប​ត្រូវ​បាន​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ដ​នាពេល​ថ្មីៗ​នៃ​ក្រុង Sharjah​។ ការចំណាយ​លើ​ផលិតផល​នេះ​ស្ថិត​ក្នុង​អាថ៌កំបាំង​។

ដាប៊ីនយ៉ាន ជា​រថយន្ដ​ថ្លៃ​បំផុត​មួយ​ដែល​លោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន បាន​រក្សាទុក​សម្រាប់​ជា​ឯកជន​ដែល​លោក​មាន​មោទនភាព​បង្ហាញ​ក្នុង​អ៊ីនស្ដាក្រាម​។ លោក​ក៏​មាន​ងារ​ជា The Rainbow Sheikh ក្រោយពី​រថយន្ដ​ដ៏អស្ចារ្យ​បំផុត​របស់​លោក​ ១ ​គ្រឿង​ដែល​ជា​ម៉ូដែល Mercedes S-class បាញ់​ថ្នាំ​ពណ៌​ឥន្ទធនូ​ពេញ​តួ​រថយន្ដ​។

អ្នកខ្លះ​កោតស្ញប់ស្ញែង​នឹង​គំនិត​ច្នៃប្រឌិត​របស់​បុរស​រូប​នេះ អ្នក​ខ្លះ​ទៀត​ចាត់ទុក​វា​ជា​រថយន្ដ​ប្រើ​ប្រេង​ចោល​ឥតប្រយោជន៍​៕ HR