ក្រុងតៃប៉ិ: ក្រុមហ៊ុន​តៃវ៉ាន់ Kymco បានបង្ហាញ​ម៉ូតូ​ស៊េរី​ថ្មី​សន្លាង​យ៉ាង​ពិសេស Downtown ដែល​ប្រើ​ម៉ាស៊ីន​មួយ កម្លាំង ៣២០,៦ សេសេ ផលិត​ថាមពល ៣០ សេះ។ ម៉ូតូ​តៃវ៉ាន់​នេះ​ត្រូវបាន​រចនា​រូបរាង​ថ្មី រួមទាំង ប្រអប់​ធំ ដែល​អាច​ផ្ទុក​មួក​សុវត្ថិភាព ពូក​កែប​សម្រាប់​ទម្រេត​ខ្លួន ទម្រ​ជើង​ផលិត​ពី​ដែក​អ៊ីណុក និង​កញ្ចក់​មុខ​ដ៏​រឹងមាំ។

ជាមួយ​ស្ដង់ដារ Euro 4 ក្រុមហ៊ុន Kymco បាន​បញ្ឈប់​ចង្វាក់​ផលិតកម្ម Downtown 300i និង​ជំនួស​វិញ​ដោយ​ម៉ូ​ដែល New Downtown 350i ជាមួយ​ម៉ាស៊ីន​ថ្មី​សន្លាង ផលិត​ថាមពល ២១ គីឡូវ៉ាត់ កម្លាំង ២៩ សេះ រង្វិល​កង់ ៧៥០០ ជុំ​ក្នុង ១ នាទី។

ដូច្នេះ New Downtown ទម្ងន់ ៨៧ គីឡូក្រាម ពិតជា​ល្អ​ស័ក្ដិសម​នឹង​ទំហំ​ម៉ាស៊ីន។ ម៉ាស៊ីន​កាន់​តែ​ស្ទុះ​ពេល​ធ្វើ​ដំណើរ​បាន​ប្រមាណ ៥០០០ ជុំ​ក្នុង​មួយ​នាទី និង​ងាយ​ជាន់​ល្បឿន​ដល់​កម្រិត​កំពូល​លើ​ដង​វិថី​ហាយវ៉េ។

ពេល​បើកបរ​កាន់តែ​លឿន សំឡេង​មិន​បង្ខំ​ជា​ភាព​រំខាន និង​មិន​ងាយ​ញ័រ ហើយ​វា​នឹង​បាត់​ទៅវិញ​នៅ​ល្បឿន​កំពូល​ចន្លោះ​ពី ៧៥០០ ទៅ ៨០០០ ជុំ​ក្នុង​មួយ​នាទី និង​ល្បឿន​ពី ១៤០ ទៅ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ។

វា​ក៏បាន​បន្ថែម​នូវ​បច្ចេកវិទ្យាល្អៗសម្រាប់​ការគ្រប់គ្រង​ថាមពល។ អតិថិជន​ពេញចិត្ដ​ពេញ​ថ្លើម​ពីព្រោះ​វាជា​យាន​យន្ដ​សម្រាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ជា​យាន​ចម្លង​ពេញ​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ដ៏​មមាញឹក ដូចជា មី​ឡាន ឬ​បាសេឡូណា ប៉ារីស​ជាដើម។

តម្លៃ​សម្រាប់​ម៉ូតូ​ពិសេស DownTown 350i ចាប់ពី ៦៥០០ ដុល្លារ (២៦ លាន​រៀល)៕HR