ក្រុងតូក្យូ: ក្រុមហ៊ុន Suzuki ទើបបានបង្ហាញម៉ូដែល Alto kei ដ៏សិចស៊ីក្នុងប្រទេសជប៉ុន ដែលអ្នកនិយមលេងឡានបានឃើញជញ្ជក់មាត់ឥតឈប់។
ឈ្មោះថា Alto Turbo RS វាផ្ដល់អត្ថប្រយោជន៍បែបជារថយន្ដធុនតូចគ្រប់យ៉ាង និងបន្ថែមភាពរំជើបរំជួលពីលើទៀត។
ជាមួយជម្រើសថាមពលបង្វិលកង់ ២ (2WD) និង ៤ (4WD) ម៉ូដែល Alto Turbo RS ខ្លះមិនដូចការគិតឡើយ។ ម៉ាស៊ីនស៊ីឡាំង ៣ DOHC ០,៦៦ សេសេ។ ថាមពលរបស់វាមានតែ ៦៤ សេះ និងកម្លាំងបង្វិល ៩៥ ម៉ែត្រញូវតុន ៣០០០ ជុំក្នុង ១ នាទី។ វាជាថាមពលស្ដង់ដារ ដោយក្រុមហ៊ុន Suzuki បានឲ្យដឹងដែរថា វាយឺតជាងម៉ាស៊ីនទែរបូ ២០ ភាគរយ។
អកុសល អ្នកមិនអាចជាន់ល្បឿនបោះពួយដូចរថយន្ដប្រណាំងឡើយ។ វាមាន ៥ លេខ អូតូ ដែលស្រដៀងនឹងចង្កឹះលេខដៃស្វ័យប្រវត្ដិ។
សមត្ថភាពពិសេសរបស់វា រួមទាំង ជើងក្រោមមាំជាងមុន។ រថយន្ដដ៏តូចច្រឡឹងនេះ មានទម្ងន់តែ ៦៧០ គីឡូក្រាម ឬ ៧២០ គីឡូក្រាមសម្រាប់ម៉ូដែល AWD។ វាមានគម្លាតភ្លៅ ៣៣៩៥ មិលី្លម៉ែត្រ និងទំហំទទឹង ១៤៧៥ មិល្លីម៉ែត្រ ស័ក្ដិសមទៅនឹងចរាចរណ៍ដ៏មមាញឹកក្នុងក្រុងតូក្យូ។
ចំពោះរូបរាងគូទក្រោយ Alto Turbo RS រំលេចកាងខ្យល់ក្រហម និងបន្ថែមឆ្នូតឲ្យកាន់តែទាន់សម័យ។ ការកុម្ម៉ង់ត្រូវបានដាក់ឲ្យដំណើរការជាមួយតម្លៃដើមពីរោងចក្រចាប់ពី ១០៦៤០ ដុល្លារសម្រាប់ម៉ូដែល Turbo RS ថាមពលបង្វិលកង់មុខ ២ និងតម្លៃ ១១៥៦០ ដុល្លារសម្រាប់ម៉ូដែល ៤ 4WD៕HR