ក្រុងប៊ែរឡាំង: មុនពេល​ការ​មក​ដល់​ម៉ូ​ដែល​រថយន្ដ​អគ្គិសនី​សុទ្ធសាធ​ពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ EQ ផ្ដោត​លើ EV ក្រុមហ៊ុន​មេ Mercedes-Benz បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​ម៉ូដែល​ទី ២។

សមាជិក​ទី២ EV របស់ EQ នៃ​សែស្រឡាយ Mercedes-Benz មាន​រូបរាង​តូច​ជាង​ម៉ូដែល​មុនៗ រួម​ទាំង CLA និង GLA។ EQA អនាគត​កាល​បំពាក់​កញ្ចប់​អាគុយ (ពី​ក្រុមហ៊ុន Deutsche Accumotive ជា​បុត្រ​សម្ព័ន្ធ Daimler) ជាមួយ​បន្ទះ​ស្លាក​អាគុយ​បន្ថែម​ថាមពល​រហូត​ជាង ៦០ គីឡូវ៉ាត់ ហើយ Mercedes បាន​បង្កើន​សមត្ថភាព​បរ​លើ​ចម្ងាយ​ផ្លូវ ៤០០ គីឡូម៉ែត្រ។

ក្រុមហ៊ុន Daimler ប្រកាសថា ខ្លួន​ចំណាយ​ទុន​ប្រមាណ ៥៩០ លាន​ដុល្លារ​ដើម្បី​សង់រោង​ចក្រ​នៅ​ក្រុង Hambach ប្រទេស​អាល្លឺម៉ង់ នៅ​ប្រទេស​បារាំង ដើម្បី​ផលិត​បរិក្ខារ​អគ្គិសនី​បំពាក់​លើ​រថយន្ដ Mercedes-Benz ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង។

រោងចក្រ ទើប​ផលិត​រថយន្ដ​អគ្គិសនី និង​សាំង​វៃឆ្លាត នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​គ្រប់​កម្រិត​លើ​ម៉ូដែល EV ប្រភេទ​សាំង កូនកាត់ និង​ម៉ាស៊ូត។ បច្ចេកវិទ្យា​នេះ​ត្រូវបាន​ប្រើ​លើ​ម៉ូ​ដែល​វៃ​ឆា្ល​ត​ផងដែរ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ចរាចរណ៍​ក្នុង​ក្រុង​មាន​បំណង​ដាក់​លក់​រថយន្ដ​អគ្គិសនី​សុទ្ធសាធ​ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ។

បច្ចុប្បន្ន ការ​ប្រើប្រាស់​រថយន្ដ​សាំង​កំពុង​ធ្លាក់ចុះ​នៅ​សហរដ្ឋអាមេរិក។ នៅ​មាន​ទៀត! Mercedes-Benz កំពុង​អភិវឌ្ឍ​បាត​ក្រោម​រថយន្ដ​អគ្គិសនី​ដែល​អនុ​លោម​តាម​ប្រវែង​ភ្លៅ ទំហំ​អាគុយ និង​ប្រភេទ​រថយន្ដ។

រថយន្ដ​ដំបូង​ផលិតឡើង​ពី​បច្ចេកវិទ្យា​នេះ នឹង​លក់​នៅ​ចុងឆ្នាំ ២០២០ ឬ​ឆ្នាំ ២០២១ នៅ​រដ្ឋ​អាឡាបាម៉ា៕HR