ប្រទេស​ឥណ្ឌា​កំពុង​ធ្វើ​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន​ដែលមាន​ឈ្មោះថា​« Atmanirbhar Bharat» ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​១៩ ជាមួយ​នឹង​កញ្ចប់​ថវិកា​ចំនួន​ ២០០ ​ពាន់​លាន​ដុល្លារ​។ លោក​នាយករដ្ឋមន្ត្រី Modi បាន​បញ្ជាក់​ម្តងទៀត​នូវ​ការសន្យា​ក្នុង​ការធ្វើការ​ឆ្ពោះ​ទៅ​រក​ការកសាង​ការពឹង​ផ្អែកលើ​ខ្លួនឯង​របស់​ឥណ្ឌា ខណៈ Atmanirbhar Bharat មាន​គោលបំណង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​វិស័យ​ជាច្រើន​ទៀត​ក្នុង​នោះ​រួមមាន​វិស័យ​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​ព័ត៌មានវិទ្យា​ជាដើម​។

លោក Modhi ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឥណ្ឌា​ឲ្យ​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ផលិតផល​ដែល​ផលិត​នៅក្នុង​ស្រុក​។ ភាពជោគជ័យ​របស់ Atmanirbhar Bharat អាច​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ការកើនឡើង​គួរឱ្យកត់សម្គាល់​របស់​ឥណ្ឌា​ក្នុង​ការផលិត ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ (PPE) នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​។ ពី​មិនមែន​អ្នក​ផលិត PPE មុន​ការរីក​រាលដាល​ជំងឺ​កូវីដ រហូត​ឥណ្ឌា​បាន​ក្លាយ​ជា​អ្នក​ផលិត​ចំនួន​ ២០០ ០០០ ​ជាង​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល​ ២ ​ខែ​។

PPE មាន​របាំងមុខ របាំង​ការពារ​ភ្នែក ស្បែកជើង អាវដៃវែង និង​ស្រោមដៃ​ដែល​គ្រូពេទ្យ និង​បុគ្គលិក​ថែទាំ​សុខភាព​ក្នុង​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ ។

ជាមួយ​គម្រោង ឥណ្ឌា​ពឹង​ផ្អែកលើ​ខ្លួនឯង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក មិន​ផ្តោត​តែ​លើ​ខ្លួនឯង​នោះទេ គឺ​កំពុងតែ​ស្វែងរក​ឱកាស​ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​បែបនេះ​។

«​នៅពេល​យើង​និយាយ​អំពី​ការពឹង​ផ្អែកលើ​ខ្លួនឯង យើង​មិនមែន​មាន​ន័យថា​ត្រូវ​នៅ​ដាច់​ពី​គេ​ក្នុង​ពិភពលោក​នេះ​ទេ​។ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ត្រូវបាន​ស្វាគមន៍ បច្ចេកវិទ្យា​ត្រូវបាន​ស្វាគមន៍​។ ពាក្យ​ពឹង​ផ្អែកលើ​ខ្លួនឯង​របស់​ឥណ្ឌា​ (self-reliant India) បើ​យើង​បកស្រាយ​គឺ​វា​មានន័យ​ធំធេង និង​កាន់តែ​សំខាន់​ទៀត​សម្រាប់​ផ្នែក​នៃ​សេដ្ឋកិច្ច​សកល​។ នេះ​បើតាម​ការថ្លែង​របស់​លោក Ravi Shankar Prasad រដ្ឋមន្ត្រី​ផ្នែក​ច្បាប់​ និង​ព័ត៌មានវិទ្យា ប្រទេស​ឥណ្ឌា​។

ការបញ្ចូល​ហិរញ្ញវត្ថុ

ប្រទេស​ឥណ្ឌា​បាន​បំបែក​ឯតទគ្គកម្ម​ជាមួយ​នឹង​គម្រោង​បរិយាប័ន្ន​ហិរញ្ញវត្ថុ JAM Yojana ដែលមាន​គោលបំណង​ធានា​នូវ​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា​គណនី​សន្សំ គណនី​បញ្ញើ ការផ្ញើ​ប្រាក់ ឥណទាន ធានារ៉ាប់រង និង​ប្រាក់​សោធន​ជាដើម​។

លោក​នាយក​រដ្ឋមន្ត្រី Modi បាន​ប្រកាស​អំពី​គម្រោង​នេះ​នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​លើកដំបូង​របស់​លោក​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​កាលពី​ថ្ងៃទី​ ១៥ ខែ សីហា ឆ្នាំ​ ២០១៤ ហើយ​គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​ មិថុនា ឆ្នាំ​ ២០១៦ គណនី​ធនាគារ​ជាង ២២០ លាន​ ត្រូវបាន​បើក​នៅ​ក្រោម​គម្រោង Jan Dhan ដោយ​មាន​ប្រាក់​បញ្ញើ​ជាង​ ៧ ​លាន​ដុល្លារ​។

យោងតាម Guinness World Records បាន​ឲ្យ​ដឹងថា​៖ « គណនី​ធនាគារ​ភាគច្រើន​បំផុត​ត្រូវបាន​បើក​ក្នុង​រយៈពេល​ ១ ​សប្តាហ៍ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​គឺ ១៨ ០៩៦ ១៣០ ​គណនី ហើយ​ត្រូវបាន​សម្រេច​ដោយ​នាយកដ្ឋាន​សេវាកម្ម​ហិរញ្ញវត្ថុ​នៃ​រដ្ឋាភិបាល​ឥណ្ឌា គិត​ចាប់ពី​ថ្ងៃទី​ ២៣-២៩ ខែ​ សីហា ឆ្នាំ​ ២០១៤​។

ខណៈ​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​បាន​ពង្រឹង​គម្រោង Pradhan Mantri Garib Kalyan Yojana កាលពី​ខែមេសា ឧសភា និង​មិថុនា​ដោយ​មាន​ទឹកប្រាក់​ចំនួន ៤,២ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​ផ្ទេរ​ទៅក្នុង​គណនី​ក្រោម​គម្រោង Jan Dhan របស់​គ្រួសារ​ក្រីក្រ​ចំនួន​ ២០០ ​លាន​គ្រួសារ​។

គម្រោង Pradhan Mantri Garib Kalyan Yojana មាន​គោលបំណង​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះ​ប្រមាណ​ ៣០ ​លាន​នាក់​ក្នុង​នោះ​មាន​មនុស្ស​ចាស់ ស្ត្រី​មេម៉ាយ និង​ជនពិការ​។

កញ្ចប់​ថវិកា​ចំនួន​ ២៤,១ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រជាជន​ក្រីក្រ ហើយ​ទឹកប្រាក់​ ២,៤ ​ពាន់​លាន​ដុល្លារ​ ត្រូវបាន​ផ្ទេរ​ទៅក្នុង​គណនី​ធនាគារ​របស់​កសិករ​ជាង​ ៩០ ​លាន​នាក់ ខណៈ ​៦,៧ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ចំណាយ​សម្រាប់​ការបង្កើត​ឱកាស​ការងារ​។

នាយករដ្ឋមន្ត្រី​ ណារ៉េន ដ្រាម៉ូឌី​នៅ​ថ្ងៃទី ​៣០ ខែ​មិថុនា បាន​និយាយថា​រដ្ឋាភិបាល​ឥណ្ឌា​នឹង​បន្ត​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ជនក្រីក្រ និង​អ្នក​ខ្វះខាត​ជាមួយ​ប្រជាជន និង​ឧស្សាហកម្ម​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​។

មូលនិធិ​ថែទាំ​របស់​នាយករដ្ឋមន្ត្រី​​ការគិតគូ​អំពី​តម្រូវការ​ចាំបាច់​ដោយ​ត្រូវមាន​មូលនិធិ​ជាតិ​ជា​វត្ថុ​ចម្បង​ក្នុង​ការដោះស្រាយ​រាល់​ស្ថានភាព​បន្ទាន់ ឬ​បញ្ហា​ណាមួយ​ពោល​បញ្ហា​កំពុង​កើតមាន​ដូចជា​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ មូលនិធិ​សង្គ្រោះ​ក្រោម​ឈ្មោះ​ជំនួយ​ និង​ការសង្គ្រោះ​ប្រជាពលរដ្ឋ​របស់​នាយករដ្ឋមន្ត្រី​នៅក្នុង​ស្ថានភាព​គ្រាអាសន្ន (​មូលនិធិ​ថែទាំ​របស់​នាយករដ្ឋមន្ត្រី​) ត្រូវ​បាន​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី​ម៉ូឌី​។

ជំនួយ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​ស្ថានភាព​បន្ទាន់ (PM CARES) ចំនួន​ ៤០៩ ​លាន​ដុល្លារ​ ត្រូវ​បាន​បែងចែក​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

ថវិកា​ចំនួន​ ២៦៤ ​លាន​ដុល្លារ ​ត្រូវ​យក​ទៅ​ទិញ​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​ចំនួន​ ៥០ ០០០ ​គ្រឿង​ ដែល​ផលិត​ក្រោម​កម្មវិធី Made in India ។ ថវិកា​ចំនួន​ ១៣ ​លាន​ដុល្លារ​ នឹង​ប្រើ​សម្រាប់​ការស្រាវជ្រាវ​ និង​អភិវឌ្ឍ​វ៉ាក់សាំង​កូវីដ​១៩ ក៏ដូចជា​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​វិទ្យាស្ថាន​ឥណ្ឌា ការចាប់ផ្តើម​អាជីវកម្ម និង​ឧស្សាហកម្ម​ថែទាំ​សុខភាព​។

សារព័ត៌មាន Hindustan Times បាន​រាយការណ៍​ថា​៖ «​ប្រទេស​ឥណ្ឌា​ កំពុង​ប្រយុទ្ធប្រឆាំង វីរុស​នេះ​យ៉ាងខ្លាំងក្លា​ដោយ​មាន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​។ ក្រឡេក​មើល​ទៅ​ពិភពលោក យើង​ដឹងថា​សមិទ្ធផល​របស់​ប្រជាជាតិ​ឥណ្ឌា​គឺ​ធំ​ប៉ុនណា​»​។ លោក Modhi បាន​បន្ថែមថា​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ កំពុង​រឹងមាំ​ដោយ​ស្មារតី​ច្នៃប្រឌិត​របស់​ពលរដ្ឋ​របស់​យើង​»​។

ពិភព​លោក​គឺជា​គ្រួសារ​តែមួយ

ខណៈ​កំពុង​មើលថែ​ប្រជាជន​រាប់ពាន់​លាន​នាក់​របស់ខ្លួន​អំឡុងពេល​មាន​រោគរាតត្បាត ឥណ្ឌា​មិនបាន​ភ្លេច​នូវ​តម្រូវការ​របស់​ប្រទេសមួយ​ចំនួន​នោះទេ​។ ដោយ​មាន​ជំនឿ​លើ​ពាក្យ​ ១ ​ឃ្លា​ថា ''Vasudaiva Kutumbakam'' (​ពិភពលោក​គឺជា​គ្រួសារ​តែមួយ​) ឥណ្ឌា​បាន​ផ្តល់ជំនួយ​ដោយ​ផ្តល់​ថ្នាំ​ចាំបាច់ ឧបករណ៍​តេស្តិ៍​ និង​ជំនួយ​វេជ្ជសាស្ត្រ​ផ្សេងទៀត​ដល់​ប្រទេស​ជាង ១២០ នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរូណា​។

ខណៈ​កំពុង​ដឹកនាំ​ប្រទេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរ៉ូណា​ក្នុង​ប្រទេស លោកនាយក​រដ្ឋមន្ត្រី​ម៉ូឌីក៏​សកម្ម​នៅលើ​ឆាក​អន្តរជាតិ​ដែរ ដោយ​បាន​ផ្ញើ​សារ​ថា ឥណ្ឌា​គឺជា​អ្នក​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការដោះស្រាយ​ការគំរាមកំហែង​ជា​សកល​ដូចជា​វីរុស​។ ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ ម៉ូឌី ឥណ្ឌា​កំពុង​មាន​តួនាទី​ដើរ​ឆ្ពោះ​ទៅ​រក​ការដោះស្រាយ​បញ្ហា​ពិភពលោក​។

រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Modhi បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រជាជន​ក្រីក្រ​នៅពេល​ដែល​ប្រយុទ្ធប្រឆាំង​កូវីដ​១៩​យ៉ាង​ខ្លាំងក្លា ប្រទេស​ឥណ្ឌា​កំពុង​ពង្រឹង​ជំហរ​របស់ខ្លួន​ក្នុងនាម​ជា​អ្នកដឹកនាំ​ពិភពលោក​៕