ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ចរ ជា​ឆ្នាំ​នេះ​ជា​ធាតុ​ឈើ តាម​ប្រពៃណី​ជនជាតិ​ចិន និង​អាច​ជា​ប្រយោជន៍​ខ្លះ​ក្នុង​ការ​សម្រាប់​ការ​ស្វែងរក​ជោគ​លាភ និង​ទប់ស្កាត់​នូវ​ភាព​ចង្រៃ​ឧបទ្រព​ផ្សេងៗ​កុំ​ឲ្យ​កើត​មាន​ដល់​លោក​អ្នក និង​ក្រុម​គ្រួសារ​នោះ លោក មឿន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ព្រឹទ្ធាចារ្យ ចាំង ហាំងឡុង ជា​គ្រូទាយ​ចិន​សែ​ល្បីល្បាញ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រមើល​មើល​ពី​ជោគជតា​រាសី​ទាំង ១២ ឆ្នាំ សម្រាប់​មិត្ត​អ្នក​អាន​គ្រប់ៗ​គ្នា​ធ្វើការ​ត្រិះរិះ​ពិចារណា​រៀងៗ​ខ្លួន​ដូច​ខាង​ក្រោម​នេះ ៖

១-ឆ្នាំ ជូត - កណ្តុរ

ឆ្នាំ​នេះ​ជោគជតា​រាសី​មិន​សូវ​ល្អ​ទេ ដោយសារ​មនុស្ស និង​លុយ, យក្ស និង​សាច់, ឆ្កែ ឆ្មា ខាំ​កណ្តុរ។ ដូច្នេះ​អ្នក​កើត​ឆ្នាំ​ជូត​ទាំង​ប្រុស-ទាំង​ស្រី ត្រូវ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​គេ​ស៊ីឡាក់​លើ​ខ្លួន។ ចូរ​ប្រយ័ត្ន​លុយ​កាក់​កុំ​ឲ្យ​គេ​ខ្ចី បើ​មិន​អ៊ីចឹង​ទេ ខ្ចី​ទៅ​ជា​ទុំ​ហើយ សូម្បី​តែ​លេង​តុងទីន​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​គេ​រត់​ចោល​ដែរ។ ពេល​ណា​គេ​ត្រូវការ​ខ្ចី ឬ​ពឹង​យើង​គេ​អង្វរក​ទន់ភ្លន់​ណាស់ ប៉ុន្តែ​ដល់​ពេល​យើង​ទៅ​ទារ​គេ​វិញ គឺ​ដូច​ទៅ​ខ្ចី​បុល​អង្ករ​ពី​គេ​អីចឹង។

រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ ត្រូវ​ប្រយ័ត្ន​នៅ​ក្នុង​ខែ​បារាំង​ចំ​លើ​ខែ ៣, ៥, ៦, ១០ និង​ខែ​ ១២។ ចំពោះ​ដំណើរ​ប្រព្រឹត្តិ​ទៅ​ជា​រៀងរាល់​ថ្ងៃ ក៏​ត្រូវ​ប្រយ័ត្ន​ពី​ម៉ោង ១១ ដល់​ម៉ោង ៣ រសៀល។

ទោះ​ជា​យ៉ាង​ណា អ្នក​ឆ្នាំ​ ជូត ​នៅ​ក្នុង​អំឡុង​ឆ្នាំ​នេះ គឺ​នៅ​តែ​ជា​មេដឹកនាំ​គេ មាន​ល្បិច​ខ្ពស់​ហើយ​ត្រូវ​ចេះ​លាក់​ខ្លួន​នៅ​ក្រោម​ដី ប្រសិន​ជា​មើល​ឃើញ​ឱកាស​ល្អ​ដល់​ខ្លួន ចូរ​សម្រុក​វាយ​លុក​ឲ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​បើ​ស្ទាក់ស្ទើរ​គួរ​ចេះ​នៅ​ស្ងៀម​ទៅ​វិញ។ ចូរ​ចាំ​ថា លោក-អ្នក​នៅ​តែ​សំខាន់ ដោយ​ត្រូវ​បាន​គេ​រាប់​ជា​អ្នក​ទី ១ ក្នុង​រយៈពេល ១២ ឆ្នាំ​ម្តង និង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ម្តង​ជានិច្ចកាល។

1. 属鼠-老鼠

今年并不好,因为人和金钱,巨人和肉,狗猫咬老鼠。所以肖鼠人男性-女性必须小心。小心给别人借钱,不然就不还钱了,连玩存钱游戏(tongtin)也得小心被人家跑。每当他们需要借钱或者帮忙都很温柔跟我们乞求,可是当我们要求还的时候,就像从他们那里借来的米饭。今年要小心三月、五月、六月、10月和12月。按照每天的日常生活要小心从11点到3点然而,肖鼠人今年期间仍然是一个有高技巧的领导。也要隐藏自己在地下,如果看到机会到了,尽全力捉住这个机会。但犹豫时,你应该冷静。请记住,你仍然是重要的,在十二年和六十年中是数第一。

២-ឆ្នាំ ឆ្លូវ - គោ

ចិន មាន​សុភាសិត​មួយ​និយាយ​ថា «ប្រយ័ត្ន​ក្បាល​មាន់ កន្ទុយ​គោ» គឺ​មាន​ន័យ​ថា ក្បាលមាន់​តូច​មែន​ពិត​តែ​ជា​មេ​គេ ចំណែក​កន្ទុយ​គោ​ធំ​វែង តែ​វា​ជា​កញ្ជះ​គេ​ទេ ព្រោះ​វា​បាន​តែ​ធ្វើ​កិច្ចការ​តូចៗ​បក់​ដេញ​រុយ ឬ​មូស​ទេ។

រីឯ​សុភាសិត​ខ្មែរ​និយាយ​ថា «ឆ្កែ​ចេះ​តែ​ព្រុះ (រទេះ) គោ​ចេះ​តែ​ទៅ​មុខ» ព្រោះ​គោ​ដឹង​ថា ឆ្កែ​អត់​ហ៊ាន​ធ្វើ​អី​គោ​ទេ ដោយសារ​គោ​អាង​ក្បាល​ជា​មាន់។ ឆ្នាំ​នេះ គោ​ត្រូវ​មាន​ល្បិច​ខ្លះ​ដើម្បី​ទប់ទល់ និង​វាយបក​យក​ជ័យជំនះ​បាន​ល្អ​ប្រសើរ។

ដូច្នេះ​ឆ្នាំ​នេះ លោក-អ្នក​កើត​ឆ្នាំ ឆ្លូវ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ឈ្លោះ​ទាស់ទែង​គេ​ឲ្យ​សោះ ពិសេស​បើ​អ្នក​ធ្វើការ​វិញ​ប្រយ័ត្ន​មេ​ដក​ចោល​ដូច​ស្ពៃ។ ឆ្លូវ​ឆ្នាំ​នេះ កុំ​រវល់​រឿង​គេ គឺ​ទាំង​ក្នុង ទាំង​ក្រៅ​កុំ​ឈ្លោះ​គ្នា​ឲ្យ​សោះ។ ឆ្លូវ​ឆ្នាំ​នេះ ​ទាំង​ប្រុស​ទាំង​ស្រី​មិន​ល្អ​សម្រាប់​រៀបការ​ទេ ប៉ុន្តែ​បើ​ភ្ជាប់​ពាក្យ​ទុក​ដល់​ឆ្នាំ ២០១៩ បាន​ការ ហើយ​ដល់​ឆ្នាំ ២០២០ យក​បាន​កូន​មួយ​ទៀត​នោះ​គឺ​ល្អ​លេខ។

2.属牛-牛

中国有一个说法:“小心鸡头 牛的尾巴”,这意味着,虽然鸡的头小,但是它是首领。牛的尾巴又大又长,可是还是一个佣人,因为它只做无聊工作,比如摆动苍蝇或蚊子。高棉谚语说:“狗只能吠叫(牛车)牛是向前走的。”因为牛知道,狗不会跟牛做什么,因此牛的头是鸡头。,今年,牛必须有一些技巧来抵制和击败更好。所以今年,肖牛人需要保持安静,不要吵架。特别是工作人,要小心被领导解雇像拔菜。今年属牛,不要管别人闲事儿。肖牛人男性-女性都不擅长举办婚礼,可是在2019年订婚直到2020年结婚生孩子是好。

៣-ខាល - ខ្លា

សុភាសិត​ខ្មែរ​ពោល​ថា «វត្ត ១ អាចារ្យ ២, ភ្នំ ១ ខ្លា ២, មេឃ ១ ព្រះអាទិត្យ ២»...» ប៉ុន្តែ​ឆ្នាំ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ ខាល មាន​ទេវតា​ខ្លា ១ នៅ​ចាំ​ថែរក្សា​ជា​ស្រេច ដូច្នេះ​មាន​ន័យ​ថា មាន​ខ្លា ២ ហើយ។ អីចឹង​លោក-អ្នក​កើត​ឆ្នាំ ខាល គឺ​ត្រូវ​រៀបចំ​ពិធី​ធ្វើ​រំដោះគ្រោះ​ចេញ និង​លើក​រាសី​ឡើង។ មនុស្ស​ចាស់​ប្រយ័ត្ន​ដួល ក្មេងៗ​ប្រយ័ត្ន​រត់​ជំពប់​ជើង ឯ​មនុស្ស​ធំ​ពេញវ័យ​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍។

ជា​ប្រចាំ​ថ្ងៃ សូម​ប្រយ័ត្ន​គ្រោះកាច​នៅ​វេលា​ម៉ោង ៤-៥ ទាប​ភ្លឺ, ពេល​ល្ងាច​ថ្ងៃ​លិច, និង​ម៉ោង ៩-១១ ព្រឹក ចូរ​ប្រយ័ត្ន​ការ​បើកបរ។ តាមពិត​ទៅ​ឆ្នាំ ខាល ត្រូវ​នឹង​ឆ្នាំ ចរ ​មែន ដូច្នេះ​ចូរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អ្នក​ផ្សេង​ច្រណែន​ឈ្នានីស​លប​វាយប្រហារ​ពី​ក្រោយ​ខ្នង។ យក​ល្អ​កុំ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង ហើយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំណី​អហារ​ហូបចុក និង​សុខភាព។

ថ្វី​បើ​ហ្វុង​ស៊ុយ​ឆ្នាំ​នេះ​មិន​សូវ​ល្អ​មែន ប៉ុន្តែ​តាម​ក្បួន​តម្រា​បុរាណ​របស់​ចិន គេ​ឲ្យ​អ្នក​កើត​ឆ្នាំ​ ខ្លា ត្រូវ​ទៅ​រក​ខ្ទម​អ្នកតា​ចិន​ដែល​មាន​រូប​ខ្លា (នៅ​កម្ពុជា មាន​ខ្ទម​អ្នកតា វត្តភ្នំ, ស្តាតអូឡាំពិក, តាខ្មៅ, និង​ជាពិសេស​បើ​ធ្វើ​ដំណើរ​ដល់​ខេត្ត​កំពង់ធំ ពេល​ទៅ​ដល់​រូប​ដំរី​ជាន់ខ្លា ខ្លា​ខាំ​ដំរី) រួច​ឲ្យ​ធ្វើ​ពិធី​ឧបកិច្ច​ចេញ​ទៅ (បើ​ពុំ​ចេះ​ធ្វើ​ពិធី​នេះ​ទេ សូម​មក​រក​កុងសែ ចាង ហាំងឡុង)។

3.属虎-老虎

高棉谚语说:“一个塔 两个大主教,一个山 两只老虎,一个天 两个太阳”…” 但属虎有一个虎神在等待照顾它,这意味着有两只老虎了。所以虎年要安排見即解脫仪式。老年人、小孩小心跌倒,成年人小心交通事故。每天,小心在上午四点到五点,傍晚和上午九点到十一点小心开车。虎、狗互相生旺,但要小心别人嫉妒攻击你。不要炫耀,关注饮食和健康。虽然今年的风水不太好,但根据中国古代的传统,属虎必须去中国小寺庙老虎形(在柬埔寨有塔子山,奥林匹克体育场,塔赫茂,特别在磅通省有个大象拆老虎,老虎咬大象)化解犯太岁仪式(如果不办这个仪式,请过来找張漢龍相士)。

៤-ថោះ - ទន្សាយ

លោក-អ្នក​កើត​ឆ្នាំ​ថោះ ដែល​ឡាក់ឆុង (ឆុង​ខ្លាំង) ជាមួយ​ឆ្នាំ មាន់ ​កាលពី​ឆ្នាំ​មុន​នេះ តែ​ឆ្នាំ​ថ្មី​នេះ​ឡាក់ខាក់ (គ្រោះ​ល្អ) ជាមួយ​ឆ្នាំ ចរ គឺ​ល្អ​លេខ ១ តែ​ម្តង។ ប៉ុន្តែ​ដោយសារ​មាន​តារា​មិន​ល្អ (ផ្កាយ​ចោរ) និង​ការ​ប្រហែស​ប្រហោង ដូច្នេះ​អ្នក​កើត​ឆ្នាំ​ ថោះ ត្រូវ​ប្រយ័ត្ន​ប្រយែង​ទ្រព្យសម្បត្តិ​របស់​ឲ្យ​មែនទែន ព្រោះ​ខ្លាច​ចោរលួច-ឆក់-ប្លន់ ឬ​ក៏​បាត់បង់​ជាដើម។

ឆ្នាំ​នេះ​បើ​ចង់​ធ្វើការ​រកស៊ី ឬ​វិនិយោគទុក សុំ​កុំ​ចូលរួម​ជាមួយ​អ្នក​ឆ្នាំ​រកា និង​ឆ្នាំ​ជូត​ឲ្យ​សោះ។ ហាម​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ ជាពិសេស​ពាក់ព័ន្ធ​រឿង​សាសនា និង​នយោបាយ។ ចូរ​កុំ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​ក្នុង​ខែ​សែន​លោក​ខែ​របស់​ចិន និង​ខែ​ភ្ជំ​បិណ្ឌ​ខ្មែរ។ ឆ្នាំ​នេះ​ទន្សាយ​មាន​ទេវតា​មួយ​ឈ្មោះ​ឡេង​តិច នៅ​ចាំ​ថែរក្សា ដូច្នេះ​យក​ល្អ​រៀងរាល់​រាត្រី​ថ្ងៃ ១៥ កើត ចន្លោះ​ម៉ោង ៧-១១ យប់ ត្រូវ​ធ្វើ​ពិធី​សែន​ព្រះច័ន្ទ​នៅ​មុខ​ផ្ទះ ដោយ​រំឭក​ហៅ​ឈ្មោះ​ទេវតា​ឡេង​តិច មក​ផង​គឺជា​ការ​ប្រសើរ​ល្អ។

4.属兔-兔子

兔年是跟去年相冲,但今年兔和狗(好)是第一。因为有不好的星(偷星)需谨慎,所以要小心抢劫或损失等等。今年想做生意或者投资不要跟鸡和鼠合作,不要跟朋友吵架特别是相关宗教和政治。在中秋节和亡人节不要往水路。属兔有一个神叫Leng tich在照顾它,所以在15日晚上7-11点之间,在家前拜拜月亮仪式,若想起Leng Tich神更好。

៥-រោង - នាគ

ដួង​ជតារាសី​ឆ្នាំ​រោង គឺ​ឡាក់​ឆុង​ទៅ​ហើយ ប៉ុន្តែ​មាន​អ្នក​ខ្លះ​នៅ​តែ​ល្អ​ដែរ​ដោយសារ​បាន​ថ្ងៃ ឬ​ខែ​យោង។ ចូរ​ចាំ​ថា នៅ​ពេល​ដែល​នាគ​ជាប់​គាំង​នៅ​តាម​ឈូង​សមុទ្រ ឬ​ដីខ្សាច់​នោះ គឺ​ក្តាម បង្គារ បង្កង កំពិស ក៏​មើលងាយ​ដែរ។ ហើយ​ត្រូវ​តម ៣ខ ជា​ដាច់​ខាង ទី ១-កុំ​ទៅ​កន្លែង​មាន​ក្តាមឈូស ឬ​បុណ្យសព (សូម​ផ្ញើរ​តែ​លុយ​ដាក់​ស្រោម​សំបុត្រ​ចូលរួម​សិន​បាន​ហើយ), ទី ២-កុំ​សាង​សង់​ផ្ទះ ឬ​ទៅ​ការដ្ឋាន​សាងសង់ (ប៉ុន្តែ​អាច​ទិញ​ផ្ទះ​ស្រាប់​បាន ហើយ​ត្រូវ​ឲ្យ​ប្តី ឬ​ប្រពន្ធ ជា​អ្នក​កើត​ឆ្នាំ​ផ្សេង​មើល​ជំនួស), ទី ៣-កុំ​ទៅ​ឆាឆៅ​គេ​ថើប​គ្នា, ដឹក​ដៃ​កូនក្រមុំ​ចូល​បន្ទប់​ផ្សំ​ដំណេក, កុំ​មើល​គេ​សែន​ផ្សេងៗ និង​កុំ​ទៅ​ទស្សនកិច្ច។

ក្រៅ​ពី​នេះ នៅ​ឆុង​នឹង​ខែ​ចូល​ឆ្នាំ​ខ្មែរ (ខែ ៤ បារាំង) និង​ខែ ១។ ឆ្នាំ​នេះ រោង ​គឺ​យ៉ាប់​ណាស់ ប្រយ័ត្ន​ចាញ់​បោក​គេ​រឿង​លុយកាក់ ទាំង​ការ​ប្រគល់​ឲ្យ​គេ និង​ការ​ទទួល​លុយ​ពី​គេ គឺ​ត្រូវ​មាន​សាក្សី-បញ្ជី​ស្នាម និង​អ្នក​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់។

5.属龙-龙

今年已经相冲了,可是有些人还是好按照出生日或者月分相配。请记住,当一条龙陷入海湾或沙滩时,蟹虾也是轻视的。禁止三件事:一、不能去棺材的地方或者丧葬(给白包就行了)。二、不要建房或去工地(可以买已建好的房子,由出生别年的配偶代替看)。三、不要打扰人家亲吻对方或者新娘带进卧室,不要看其他拜拜和不要访问。另外还是相冲在柬新年(四月)和一月。今年,龙非常严重,小心人家骗钱,例如:缴钱给别人和从别人收钱要有证人-相关资料和检查清楚。

៦-ម្សាញ់ - ពស់

ឆ្នាំ​ម្សាញ់ គឺ​ពស់ និង​ឆ្កែ ឆ្នាំ​ចរ​នេះ គឺ​នៅ​ក្នុង​ព្រៃ​ពេល​វា​ជួប​គ្នា​តែងតែ​ភ្ញាក់ផ្អើល​គ្នា​ទៅវិញ​ទៅមក អត់​ហ៊ាន​នឹង​គ្នា​ទេ។ ដូច្នេះ ត្រូវ​តម​កុំ​ឈ្លោះ​គ្នា​ឡើង​តុលាការ បើ​ពុំ​នោះ​ទេ​មាន​ភាគី​ណា​មួយ​រងគ្រោះ​ហើយ ឬ​ក៏​មាន​ភាគី​ទី ៣ ចូល​មក​ឆ្លៀតឱកាស​មិន​ខាន។ បើ​ជ្រុល​ជា​ឈ្លោះ​ទាស់ទែង​គ្នា ចូរ​ដោះស្រាយ​ស្ងាត់ៗ​គ្នា​ឯង​ទៅ។

ម្សាញ់​ឆ្នាំ​នេះ អ្នក​វ័យ​ចំណាស់​កុំ​ដើរ​ទស្សកិច្ច​ទៅ​ក្រៅ​ប្រទេស ព្រោះ​នឹង​មាន​ជំងឺ​ផ្សេងៗ​តាម​យាយី​យ៉ាប់​ហើយ ប៉ុន្តែ​បើ​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ក្នុង​ស្រុក គឺ​ល្អ​ណាស់។ បើ​ក្មេងៗ​វ័យ​សិក្សា​គឺ​ល្អ ហើយ​បើ​ម្សាញ់​ជា​ពស់វែក​រាង​រាវ គឺ​មាន​ជា​ញ៉ែ​ចែចូវ​គឺ​ល្អ​ហើយ​ការ​តែ​ម្តង​ទៅ ប៉ុន្តែ​បើ​ម្សាញ់​ពស់ថ្លាន់​ធាត់ គឺ​យ៉ាប់​ហើយ ដូច្នេះ​ត្រូវ​សម្រក​គីឡូ​រង់ចាំ​ដល់ ២០២០ ទើប​រៀបការ​បាន​ល្អ។

6.属蛇-蛇

在森林里蛇和狗见面常常互相惊讶,但是不敢挑战。所以,不要吵架上法庭,否则就收到伤害或者第三者趁机会。如果发生冲突,就安静的解决。今年,老人不要出国旅游,因此健康上有隐患,可是在国内旅行是很好的。在读书的年轻人是非常好。并且廋蛇有订婚就直接结婚是好。胖蛇先减肥要等到2020年结婚才好。

៧- មមីរ - សេះ

សេះ​ឆ្នាំ​នេះ​យីអ៊ន់​ឡើង​ខ្ពស់​ល្អ ប៉ុន្តែ​អំឡុង​ពេល​នេះ កុំ​បណ្តោយ​ខ្លួន​ទទួល​ទាន​ស្រា​រហូត​ដល់​ស្រវឹង (នាំ​ឲ្យ​មាន​គ្រោះ​ចង្រៃ) បើ​ប្រុស​ទៅ​រួម​សង្វាស​ជាមួយ​ស្រី​ផ្សេង​ប្រយ័ត្ន​កើត​រោគ​ឆ្លង​ផ្សេងៗ​ដល់​ស្លាប់ តែ​បើ​ស្រី​វិញ​ហាម​ធ្វើ​ដឹងឮ ឬ​រវីរវល់​រឿង​របស់​គ្រួសារ​អ្នក​ដទៃ ប្រយ័ត្ន​គ្រោះ​ចង្រៃ​នោះ​ធ្លាក់​មក​លើ​ខ្លួនឯង​វិញ គឺ​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា «ធ្វើ​បុណ្យ បាន​បាប»។

អ្នក​កើត​ឆ្នាំ​មមីរ​ទាំង​ប្រុស​ទាំង​ស្រី ក្នុង​ឆ្នាំ​នេះ​ហាម​ដាច់ខាត​ការ​ធានា​អះអាង​ជំនួស​គេ ដូចជា ធានា​អ្នក​ជាប់​ទោស (ជាប់​គុក) ឬ​ធានា​រឿង​លុយ​កាក់​ជាដើម។ បើ​ចង់​រកស៊ី ឬ​វិនិយោគ​អ្វី​ផ្សេងៗ ហាម​មិន​ឲ្យ​ចូល​ហ៊ុន​ជាមួយ​អ្នក​ឆ្នាំ​ជូត និង​ឆ្នាំ​ឆ្លូវ​ទេ។

7.属马-马

今年马是非常好,但是在这段时间,不要喝醉(会发生事故)。男生不要跟女生上床小心被传染。女人禁止管别人闲事,不然坏事会返回到自己。是高棉语说, “做好事没好报”。属马男性女性,禁止代替别人保证,比如:保证坐牢人或者金钱。如果要做生意或者其他投资,禁止跟鼠和牛合作。

៨- មមែរ - ពពែរ

ឆ្នាំ​នេះ​ដំណើរ​ជីវិត​របស់​ពពែរ​មិន​សូវ​ល្អ​ទេ ព្រោះ​អ្នក​គង្វាល​ពពែរ នៅ​ម៉ុង​ហ្គោល​លី​ទាំង​អស់​តែងតែ​ប្រើ​ឆ្កែ​ប៊ែរហ្ស៊េ​ធំៗ ដើម្បី​ឲ្យ​ជួយ​គៀង​ដោយ​ព្រុះ​កំញើញ​សត្វ​ពពែរ​ឲ្យ​ដើរ​ត្រង់​ជួរ​ចូល​ហ្វូង។ ដូច្នេះ​បើ​អ្នក​ធ្វើ​ការងារ​ផ្សេងៗ ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ខិតខំ​ធ្វើ​ការងារ កុំ​មាត់ករ ឬ​តវា ប្រយ័ត្ន​ថ្នាក់​លើ​គេ​មើល​ឃើញ​ទាស់​ភ្នែក​គេ​បញ្ឈប់​ពី​ការងារ។

បើ​នៅ​ក្នុង​គ្រួសារ​កុំ​ឈ្លោះ​ទាស់ទែង​គ្នា បើ​ជា​កូនចៅ​ត្រូវ​ទ្រាំ​តស៊ូ​ធ្វើ​ជា​កូន​កត្តញ្ញូត​ទៀត​ទៅ កុំ​ឲ្យ​ម៉ែឪ​ខឹង។ បើ​ប្រតិបត្តិ​បាន​ល្អ​ហើយ តែ​គ្រោះ​ចង្រៃ​នៅ​តែ​តាម​យាយី​ទៀត នោះ​លោក-អ្នក​ដាច់​ខាត​កុំ​រារែក គឺ​ត្រូវ​តែ​សកម្មប្រយុទ្ធ​ដោះស្រាយ​ទៅ​នោះ​នឹង​បាន​ជោគជ័យ​ជា​ក្រោយ​ជា​មិន​ខាន។

8.属羊-羊

今年生活并不太好,全部蒙古国的牧羊人经常用狗的吠叫,为了让羊跑到群组里面。所以工作的人请安排好自己,专心工作,不要说废话或者顶嘴,小心领导解雇。在家庭中不要吵架,若是孩子要孝损,不要让父母生气。如果执行得好,但问题还在,也要继续解决,肯定会成功。

៩- វក - ស្វា

អ្នក​កើត​ឆ្នាំ​ស្វា មាន​រាសី​ធម្មតា​ទេ​ក្នុង​អំឡុង​ឆ្នាំ​ចរ​នេះ។ លោក-អ្នក​អាច​មាន​សំណាង ឬ​ត្រូវ​រង្វាន់​ជា​ឆ្នោត​ធំៗ ប្រសិន​បើ​ជា​អ្នក​ទិញ​ឆ្នោត ផឹក ឬ​ប្រើប្រាស់​សម្ភារៈ​អ្វីៗ ដែល​មាន​គម្រប​ ឬ​សន្លឹកឆ្នោត​របស់​វា​ជា​ឆ្នោត​សំណាង​នោះ អាច​មាន​លាភ​ត្រូវ​សំណាង​ធំ។

នៅ​ក្នុង​ឆ្នាំ​ចរ​នេះ អ្នក​កើត​ឆ្នាំ​វក ត្រូវ​ហាម ២ខ ទី ១-កុំ​ទៅ​បុណ្យសព, ទី ២-កុំ​ទៅ​ហែ​សព។ ប៉ុន្តែ​បើ​ខាន​ពុំ​បាន​ត្រូវ​សាកសួរ​ទៅ​គ្រូ​ចិន​សែ​ឲ្យ​ជាក់ច្បាស់ តាំងពី​ពេលវេលា និង​អ្វី​ខ្លះ​ត្រូវ​ប្រយ័ត្ន ឬ​ត្រូវ​ធ្វើ​នាពេល​នោះ។ នៅ​អំឡុង​ឆ្នាំ​នេះ​ត្រូវ​ទុក​ដាក់​លុយកាក់​ឲ្យ​បាន​ត្រឹមត្រូវ ប្រយ័ត្ន​ខែ​ចូល​ឆ្នាំ​ខ្មែរ (ខែ ៤ បារាំង), ខែ ៨ និង​ខែ​ ១០ ជាពិសេស​ស្រីៗ​ដែល​មាន​កាន់​កាបូប​ដៃ ពេល​ដើរ​ឆ្លង​ផ្លូវ ដើរ​តាម​ផ្លូវ (ទោះបី​ក្នុង​កាបូប​នោះ មាន​តែ ២-៣ ពាន់​រៀល​លុយ​ខ្មែរ ក៏ដោយ​ត្រូវ​ប្រយ័ត្ន​ចោរឆក់)។

9.属猴-猴子

猴子是正常的。可能有幸运或者抽到大奖的彩票,比如:购买彩票、优惠的产品…今年,禁止两件事:一、不要参加葬礼。二、不要参加送葬仪式。不能避免要问相士清楚,在任何时候都要小心。在今年,柬埔寨新年(4月)、8日和10月要小心钱,尤其是女生过马路小心手包(不管手包里面只有2-3柬币也得小心抢劫)。

១០- រកា - មាន់

ជោគជតា​រាសី​របស់​អ្នក​កើត​ឆ្នាំ​មាន់​បាន​កន្លង​ផុត​ឡាក់​ឆុង​ហើយ ហើយ​ឆ្នាំ​នេះ​ឆ្កែ​នៅ​តែ​តាម​រក​រឿង​មាន់​ដដែល ប៉ុន្តែ​មាន់​មិន​ខ្លាច​ឆ្កែ​ទេ ព្រោះ​មាន​តែ​មាន់​ល្ងង់​ទេ ដែល​ឆ្កែ​ខាំ​ងាប់ ចំណែក​មាន់​ឆ្លាត គឺ​ហើរ​ទំ​លើ​មែក​ឈើ​រងាវ​ហើយ​ជុះនោម​ដាក់​ក្បាល​ឆ្កែ​ទៀត។ ទោះ​ជា​យ៉ាង​ណា កុំ​ឆា​ឆៃ​ដល់​គេ គឺ​កុំ​មាត់​ច្រើន។

អ្នក​កើត​ឆ្នាំ​មាន់ ក៏​មិន​ត្រូវ​បង្ហាញ​ចរិក​ជា​វីរជន វីរនារី​ទេ ឬ​កតាំង​ខ្លួន​ថា លោកិយ​នេះ​មាន​តែ​អញ​មួយ​នោះ ចូរ​ចាំ​ថា នៅ​ពេល​ទទួល​បាន​ជោគជ័យ​ចាំ​រងាវ​ទើប​ល្អ។ ពាក្យ​ចិន ថា «ជំងឺ​ចូល​តាម​មាត់​ចង្រៃ​ចេញ​តាម​មាត់» ហើយ​ប្រយ័ត្ន​គេ​បោក​តាម​បច្ចេកវិទ្យា (អ៊ីនធឺណិត)។ មាន់​ឆ្នាំ​នេះ គឺជា​មាន់​ប្រយុទ្ធ​មែន (ជល់) ប៉ុន្តែ​កុំ​ឆ្លោះ​គ្នា​ប្រយ័ត្ន​គេ​យក​ទៅ​ស្ងោរ ឬ​ការី ចូរ​រក្សា​ភាព​ស្ងាត់​ល្អ​ជាង​គឺ «ងើយ​ស្កក អោន​ដាក់​គ្រាប់»។

10.属鸡-鸡

去年鸡已经相冲了,今年狗还是跟鸡烦。可是鸡不怕狗,因为只有笨蛋的鸡等到狗咬死。而且聪明的鸡,飞到树上叫和小便在狗的头上。所以不要打扰别人和多嘴。属鸡不必表现英雄或证明世界只有我,记住当你成功之后大声说出来才好。小心被骗入互相联网。今年的鸡是挑战鸡,但不要吵架不然被别人煮或者卡里汤。请保持安静 是“谦虚”

១១- ចរ - ឆ្កែ

ចរ​ឆ្នាំ​នេះ​ជាន់​ឆ្នាំ​មែន​ទែន​មិន​ល្អ​ទេ។ ដូច្នេះ​កុំ​ឈ្លោះ​ជាមួយ​គេ កុំ​ព្រុះ​ខ្លាំង​ពេក កុំ​អួតអាង ត្រូវ​ស្តាប់​យោបល់​គេ បើ​គេ​មក​ជា​មិត្ត​យើង​កុំ​មើល​ងាយ​គេ ចូរ​រាប់អាន​គ្នា​ទៅ តែ​បើ​ដល់​កម្រិត​ថា នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ខ្លួន ចូរ​ធ្វើការ​វាយតប់​ដោយ​កម្លាំង​ចុះ។ គេ​ថា ឆ្កែ​ព្រុះ​អត់​ខាំ។

អ្នក​កើត​ឆ្នាំ​ចរ មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្តភក្តិ​ណាស់។ ប្រសិន​បើ​កម្លោះ​ច្រេះ​ចាប់ ចូរ​ចិញ្ចឹម​ឆ្កែ​ប៊ែរហ្ស៊េ​លេង​ទៅ ដើម្បី​ទទួល​បាន​អាយុ​វែង។ ដោយសារ​ឆ្នាំ​នេះ​ឆុង អ្នក​ត្រូវ​តម ៣ខ ដែរ ១-កុំ​សង់ផ្ទះ ឬ​ជួសជុល​ការដ្ឋាន, ២-កុំ​ទៅ​បុណ្យសព ឬ​កន្លែង​ក្តា​មឈូស, ៣-អាពាហ៍ពិពាហ៍ កុំ​ទៅ​រៀប​គ្រែ ឬ​ចង​មុង​ឲ្យ​គេ។

11.属狗-狗

今年是犯太岁。所以不要吵架,不要吠叫,不要骄傲要听别人意见。如果人家是你朋友不要轻视他,请跟他交朋友。到了一个底线会伤害到自己请用力返回。有人说狗吠叫不咬人。属狗对朋友是很诚实。若是男人请养狗,为了长命。今年禁止三件事:一、不要建房或者修工地。二、不要参加葬礼或者棺材的地方。三、在婚姻不准整理新娘新郎的床或者挂蚊帳。

១២- កុរ - ជ្រូក

គេ​តែង​និយាយ​លេងសើច​ថា «ជ្រូក​កុំ​ធាត់​ជាង​ក្របី និង​កុំ​ធំ​ជាង​ដំរី» ទោះ​ជា​ជ្រូក​យ៉ាង​ណា​ក៏ដោយ ត្រូវ​តែ​កុំ​ដេក​ដល់​ថ្ងៃ​ចាំង​គូថ​ឲ្យ​សោះ ព្រោះ​ឆ្នាំ​នេះ​ជ្រូក​ត្រូវ​គ្នា​ជាមួយ​ឆ្កែ​ល្អ​ណាស់។ ប៉ុន្តែ​ទាល់​តែ​ចេះ​ក្តាប់​ឱកាស នឿយហត់​ពេក លុយ​កាក់​ច្រើន​ពេក​អាច​នាំ​ឲ្យ​ឈឺ​ដែរ។

យក​ល្អ ខែ ៥ (បារាំង) ខៃ ៨ ខែ ១១ នៅ​ម៉ោង ៩-១០-១១ ព្រឹក និង​យប់ រីឯ​ល្ងាច​ម៉ោង ៣-៤-៥ ល្ងាច មិន​ត្រូវ​ទៅ​មន្ទីរពេទ្យ ដើម្បី​សាកសួរ​អ្នក​ជំងឺ​ធ្ងន់​ណា ដែល​មាន​លក្ខណៈ​ជា​ជំងឺ​ឆ្លង​ផ្សេងៗ​នោះ​ទេ។ រីឯ​ពេល​ចូល​ឆ្នាំ​ចិន ឬ​ឆ្នាំ​ខ្មែរ បើ​ទៅ​លេង​តំបន់​មាត់សមុទ្រ​កុំ​ក្លាហាន​ពេក ប្រយ័ត្ន​ខ្យល់​ព្យុះ និង​ទឹករលក​ខ្ពស់។ ឆ្នាំ​នេះ ប្រសិន​ជា​អាច​កើត​កូន​ អាច​មាន​កូន​ទោះ​ស្រី ឬ​ប្រុស​គឺ​ល្អ​ដូច​គ្នា៕

12.属猪-猪

常常说的笑话,“猪不要比水牛胖,也不比大象大。”无论怎样不要睡过头。因为今年猪与狗互相生旺。要捉住机会,可是不要过度疲劳,太多的钱会导致生病。最后在5月、8月、11月的上午和晚上9-10-11点是好。下午3-4-5点不要去医院拜访严重的病人和其他感染。在春节或者柬新年,若去海外注意暴风雨和高潮。今年,生孩子不管是女或男性都是好。