
នាយកសាលា CamEd Business School លោក Casey Barnett កំពុងបង្រៀនសិស្ស។
ជំនាញគណនេយ្យមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចដែលកំពុងរីកលូតលាស់របស់កម្ពុជា ខណៈដែលវិស័យធុរកិច្ចរបស់ប្រទេស កម្ពុជាត្រូវបានគេមើលឃើញថា ជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខ និងជំរុញប្រទេសជាតិឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍។
ដើម្បីសម្រេចបានសមិទ្ធផលនេះ ព្រះរាជាណាចក្រកម្ពុជាត្រូវការគណនេយ្យករជំនាញ និងអ្នកជំនាញហិរញ្ញវត្ថុ ក៏ដូចជាសវនករដែលមានជំនាញខ្ពស់ ដើម្បីធានាថា សហគមន៍ធុរកិច្ចគោរពតាមបទដ្ឋាន និងបទប្បញ្ញត្តិអន្តរជាតិ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់គណនេយ្យករជំនាញ សាលាខេមអេដប៊ីស្សនេសស្គូល បាននិងកំពុងផ្តល់នូវវគ្គសិក្សា ACCA និង CAT ដែលជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលទទួលស្គាល់ពីស្ថាប័ន ACCA។
សាលាខេមអេដ ដែលចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០០ គឺជាវិទ្យាស្ថានឧត្តមសិក្សាឈានមុខដំបូងគេនៅកម្ពុជា ដែលផ្តល់វគ្គសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា។
ACCA តំណាងឲ្យការសិក្សាជំនាញគណនេយ្យស្តង់ដាពិភពលោក ដែលកំណត់ដោយសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) និងជាស្ថាប័នដែលផ្តល់គុណតម្លៃខ្ពស់បំផុតសម្រាប់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យករ និងសវនករ។

និសិ្សតបញ្ចប់វគ្គសិក្សា ACCA/CAT រួមចំណែកយ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងរីកចម្រើន ។
វគ្គសិក្សាជំនាញ ACCA និង CAT នៅសាលាខេមអេដ គឺជាកម្មវិធីសិក្សាលក្ខណៈអន្តរជាតិដែលផ្តោតលើគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងវិស័យធនាគារ ពន្ធដារ និងក្រុមហ៊ុនសវនកម្ម ក៏ដូចជាក្រុមហ៊ុនគណនេយ្យ។ និស្សិតដែលបញ្ចប់ការសិក្សាវគ្គ ACCA និង CAT នឹងទទួលបានបទពិសោធដ៏ល្អជាមួយស្តង់ដាគណនេយ្យ និងសវនកម្ម ស្តង់ដាអន្តរជាតិ IFRs ហើយ IFRs គឺសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលធានាបាននូវស្តង់ដាខ្ពស់នៅក្នុងប្រតិបត្តិការអាជីវកម្ម។
ជំនាញទាំងនេះនឹងធានាថា អាជីវកម្មនឹងគោរពតាមស្តង់ដាអន្តរជាតិ និងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងជាមួយប្រទេសដទៃទៀតទាក់ទងគណនេយ្យ និងសវនកម្មស្តង់ដា។
ដោយសារតែកម្រិតវិជ្ជាជីវៈដែលនិស្សិតបញ្ចប់ការសិក្សាវគ្គសិក្សា ACCA និង CAT ទទួលបានម្ចាស់អាជីវកម្មអាចធ្វើការសម្រេចចិត្តវិនិយោគបានត្រឹមត្រូវ។
ពេលបញ្ចប់វគ្គសិក្សា ACCA និង CAT និស្សិតនឹងទទួលបានចំណេះដឹងយ៉ាងច្រើនដូចជា៖ ពួកគេរៀនបានទាំងជំនាញវិជ្ជាជីវៈ និងទទួលបានបទពិសោធទាក់ទងនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ និស្សិតនឹងស្គាល់ស្តង់ដាគណនេយ្យ និងសវនកម្មអន្តរជាតិ ក៏ដូចជា បទដ្ឋានគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ (IFRS) កាន់តែច្បាស់។
និស្សិតអាចទៅធ្វើការនៅក្រៅប្រទេសដោយសារចំណេះដឹង និងសញ្ញាបត្ររបស់ពួកគេត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក។ ពួកគេអាចកសាងទំនាក់ទំនងជាមួយអង្គការដែលមានឥទ្ធិពលនានា រួមមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចម្រុះជាស្ថាប័នគណនេយ្យស្ថាប័នអប់រំ រដ្ឋាភិបាល និងអង្គភាពមួយចំនួនទៀត ដូចជា អង្គការសហប្រជាជាតិ និងធនាគារពិភពលោកជាដើម។

និស្សិតបញ្ចប់វគ្គ ACCA អាចទទួលបានប្រាក់ខែចន្លោះពី ១ ៥០០-២ ០០០ ដុល្លារ ក្នុង ១ ខែ។
និស្សិតមិនត្រឹមតែទទួលបានចំណេះដឹងជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវជំនាញដ៏មានតម្លៃនៅក្នុងការគ្រប់គ្រងអង្គភាពជាយុទ្ធសាស្ត្រផងដែរ។
លើសពីនេះទៀត និស្សិតនឹងមានចំណេះដឹងកម្រិតខ្ពស់នៅក្នុងមុខវិជ្ជាជាច្រើន ដូចជាការធ្វើសេចក្តីសម្រេចចិត្តការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ យុទ្ធសាស្ត្រហិរញ្ញវត្ថុ និងអាជីវកម្ម។
និស្សិតដែលបញ្ចប់វគ្គសិក្សា ACCA ជាមធ្យមអាចទទួលបានប្រាក់ខែចន្លោះពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ ក្នុង ១ ខែ។
ខេមអេដជួយនិស្សិតឱ្យទទួលបានជំនាញបច្ចេកទេស និងគ្រប់គ្រងដើម្បីក្លាយជាគណនេយ្យករដែលមានសមត្ថភាព ជាពិសេសមានគ្រូ និងសាស្ត្រាចារ្យដែលសុទ្ធតែជាអ្នកជំនាញលើមុខវិជ្ជាទាំងនេះ។ វគ្គសិក្សានីមួយៗមាន ៣ ម៉ោង ក្នុង ១ សប្តាហ៍ ដែលមានរយៈពេល ៦ ខែ។
ក្នុងនាមជាកម្មវិធីដែលត្រូវបានទទួលស្គាល់នៅពាសពេញពិភពលោក និស្សិតដែលបញ្ចប់វគ្គសិក្សា ACCA/CAT ពួកគេអាចជួយដល់វិស័យហិរញ្ញវត្ថុ និងធុរកិច្ចរបស់កម្ពុជា ដោយធានាថា អាជីវកម្ម និងស្ថាប័នផ្សេងៗអនុលោមតាមស្តង់ដាគណនេយ្យ និងសវនកម្មអន្តរជាតិ IFRs ហើយ IFRs គឺសមស្របសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
ក្រៅពីធ្វើការជាគណនេយ្យករ និស្សិតដែលបញ្ចប់ការសិក្សាវគ្គ ACCA / CAT ពួកគេក៏អាចធ្វើការជាសវនករ អ្នកវិភាគហិរញ្ញវត្ថុអ្នកប្រឹក្សាអាជីវកម្ម ប្រធានហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ ទីប្រឹក្សាពន្ធដារ និងការងារស្រដៀងនេះជាច្រើនទៀត។
វិសាលភាពការងារសម្រាប់និស្សិតដែលបញ្ចប់វគ្គសិក្សា ACCA និង CAT គឺមានទំហំធំធេងណាស់ ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានការរីកចម្រើនហើយតម្រូវការអ្នកជំនាញបែបនេះក៏នឹងកើនឡើងផងដែរ៕