កុមារតូចៗបានដណ្តើមគ្នាចូលអានសៀវភៅនៅក្នុងបណ្ណាល័យមួយនៃសាលាបឋមសិក្សាព្រីងជ្រំ (មានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ភាគឦសាន្តនៃរាជធានីភ្នំពេញ) ស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បណ្ណាល័យនេះត្រូវបានរៀបចំបង្កើតដោយអង្គការ Room to Read។ អង្គការនេះបានបង្កើតបណ្ណាល័យចំនួនជាង ២០០០ កន្លែងនៅតាមសាលាបឋមសិក្សានានានៅទូទាំងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថាក្នុងចំណោមប្រហែល ៤៩-៥០ ភាគរយនៃចំនួន ៧១៨៩ សាលាបឋមសិក្សានៅទូទាំងប្រទេសកម្ពុជា គឺមានបណ្ណាល័យសម្រាប់សិស្សានុសិស្សចូលអាន ហើយរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការមិនមែនរដ្ឋាភិបាល នឹងខិតខំជំរុញបង្កើតឲ្យមានបណ្ណាល័យនៅគ្រប់សាលាបឋមសិក្សាទាំងអស់៕ ខ្លឹមសារ និងរូបថត មឿន ញាណ