សាលាមត្តេយ្យរបស់សាលាអន្តរជាតិ CIS ដែលមានទីតាំងនៅអគារអូឡាំព្យាស៊ីធីបានបើកទទួលការចុះឈ្មោះចូលរៀនហើយសម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០ (ចាប់ផ្តើមថ្ងៃទី ២៦ ខែសីហា) ជាមួយនឹងការបញ្ចុះតម្លៃពិសេស។
សាលាមត្តេយ្យនៅសាលាអន្តរជាតិ CIS សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការផ្តល់ជូនកម្មវិធីសិក្សាដែលទទួលស្គាល់ដោយពិភពលោកសម្រាប់កុមារនៅទីក្រុងភ្នំពេញចាប់ពីអាយុ ១៨ ខែឡើងទៅដោយផ្តោតលើការអភិវឌ្ឍ រាងកាយ ប្រាជ្ញា និងស្មារតីរបស់កុមារតាមរយៈការអភិវឌ្ឍជំនាញទន់ (soft skills) តាំងពីពួកគេនៅវ័យក្មេង។ កុមារនឹងទទួលបានជំនាញសិក្សា និងទំនាក់ទំនងតាមរយៈការរៀនសូត្រពីថ្នាក់មូលដ្ឋានដោយជំរុញលើកទឹកចិត្តពួកគេឲ្យចេះគិតប្រកបដោយភាពឈ្លាសវៃ និងស៊ីជម្រៅ។
ថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិ CIS អនុវត្តតាមកម្មវិធីសិក្សារបស់ប្រទេសកាណាដាដោយប្រើឯកសារ Alberta (កាណាដា)។ ឯកសារនេះត្រូវបានសរសេរឡើងសម្រាប់ផ្តល់ការអប់រំដល់កុមារតូចៗនៅក្នុងប្រទេសកាណាដា ដែលផ្អែកលើចរន្តការសិក្សា និងស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលសមស្របបំផុតសម្រាប់កុមារតូចៗក្នុងការសិក្សារៀនសូត្រ។
សម្រាប់សិស្សដែលនៅក្នុងអាយុក្មេងខ្ចី ការលេងកម្សាន្តគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីធ្វើឲ្យពួកគេចង់ដឹងចង់ឃើញ និងខ្នះខ្នែងក្នុងការរៀនសូត្រកាន់តែខ្លាំង។ គោលដៅ និងលទ្ធផលត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីឈានទៅដល់គោលដៅសម្រាប់កុមារនីមួយៗ។
ថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិ CIS សិក្សាតាមប្រព័ន្ធ Reggio Emilia Inspired ដែលតម្រូវឱ្យគ្រូបង្រៀនយល់ដឹងអំពីវិធីសាស្ត្រ និងក្របខ័ណ្ឌនៃទស្សនវិជ្ជារបស់ Reggio Emilia ដែលត្រូវប្រាកដថាវាសមស្របនៅក្នុងបរិបទប្រទេសកម្ពុជា។ Reggio Emilia គឺជាទស្សនវិជ្ជានឹងវិធីសាស្ត្របំផុសគំនិតដល់ការអប់រំសម្រាប់កុមារតូចៗដែលជាការឱ្យតម្លៃ និងគោរពដល់កុមារដើម្បីឲ្យពួកគេរឹងមាំ ឯករាជ្យនឹងមានសមត្ថភាពក្នុងការបង្កើតចំណេះដឹង និងការយល់ដឹងផ្ទាល់ខ្លួន។
គ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់មកពីបស្ចិមប្រទេសនៅសាលាអន្តរជាតិ CIS ជាអ្នករចនាថ្នាក់រៀនដោយផ្ទាល់ ដើម្បីសម្រួលដល់ការលេងរបស់សិស្ស។ គ្រូបង្រៀនទាំងអស់សុទ្ធតែមានសញ្ញាបត្រ និងបទពិសោធច្បាស់លាស់ក្នុងការបង្រៀនកុមារតូចៗ។
អគារសិក្សាដ៏ស្រស់ស្អាតនេះមានចំនួន ១០ បន្ទប់មានទំហំធំទូលាយបំពាក់ដោយសម្ភារបរិក្ខារទំនើបៗជាមួយបុគ្គលិក និងគ្រួបង្រៀនដែលមានសមត្ថភាពខ្ពស់ លើសពីនេះក៏មានអាងហែលទឹក កន្លែងលេងនៅខាងក្រៅមានស្ទូឌីយោសិល្បៈ មានបណ្ណាល័យ និងមានកន្លែងលេងកម្សាន្តជាច្រើនទៀតផងដែរ។
ទាំងអស់នេះនឹងធ្វើឲ្យកុមារទទួលបានភាពជោគជ័យមុនពេលពួកគេបន្តការសិក្សានៅសាលាដែលមានទីតាំងនៅកោះពេជ្រ។ បច្ចុប្បន្នសាលានៅកោះពេជ្រកំពុងស្ថិតក្នុងដំណាក់កាលពង្រីក ខណៈដំណាក់កាលទី ២ និងទី ៣ កំពុងត្រូវបានសាងសង់ក្នុងនោះក៏មានថ្នាក់វិទ្យាល័យ និងមានរួមបញ្ចូលនូវអគារកីឡា និងអាងហែលទឹកផងដែរ។
សម្រាប់ឆ្នាំសិក្សាឆ្នាំក្រោយនៅសាលាអន្តរជាតិ CIS Olympia City ការចុះឈ្មោះចូលរៀន និងទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយ និង ២៥ ភាគរយសម្រាប់ថ្លៃបង់សិក្សា។
សាលាអន្តរជាតិ Olympic City មានអាសយដ្ឋាន អគារ S3/C4, ជាន់ទី ៥ និង 5A ផ្លូវ ១៨២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ៕
សម្រាប់ការចុះឈ្មោះចូលរៀន និងការទស្សនាសាលាសូមទាក់ទង Email:admissions@cisp.edu.kh | ទូរសព្ទ: 023 901 933