តើ​ស្ថាប័ន​អប់រំ​នៅ​កម្ពុជា​ដែល​មាន​និស្សិត​​បញ្ចប់​ការសិក្សា​ជាមួយ​ជំនាញ​ត្រឹមត្រូវ​​បាន​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ការងារ​​ហើយ​ឬ​នៅ ឬ​មាន​ភាព​មិន​ស៊ីគ្នា​ក្នុង​​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​នៅ​ឡើយ​ទេ​?

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​​ទទួល​ស្គាល់​ថា មុខវិជ្ជា​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា​ (STEM) ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​ឲ្យ​ប្រជាជន​របស់​ខ្លួន​មាន​ការ​ប្រកួតប្រជែង​​ក្នុង​ទីផ្សារការងារ​។ មូលហេតុ​មួយ​ក្នុង​​ចំណោម​ហេតុផល​ជាច្រើន​ដែល​សាលា​ SCIA មកកាន់​ទីក្រុង​ភ្នំពេញ គឺ​ដើម្បី​ផ្តល់​ជំនួយ​អប់រំ​នៅក្នុង​ផ្នែក​នេះ​។

បច្ចេកវិទ្យា ជាពិសេស​នៅក្នុង​ផ្នែក​​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​មនុស្ស​ពី​របៀប​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​សកល​ដែល​ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​។ តើ​ SCIA អាច​រួម​​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​សិក្សា​បែប​ប្រពៃណី និង​បច្ចេកវិជ្ជា​ទំនើប​នៅក្នុង​ថ្នាក់រៀន​ដើម្បី​ផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព និង​បង្កើត​និស្សិត​បញ្ចប់​ការសិក្សា​​ដែល​មាន​ទេពកោសល្យ​យ៉ាង​ដូចម្តេច​?

ជាមួយ​នឹង​វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនាក់ទំនង​ផ្នែក​ព័ត៌មានវិទ្យា ការអប់រំ​​នៅ​តាម​ប្រទេស​ជាច្រើន​លើ​ពិភពលោក​​មើល​ឃើញ​ពី​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៅ​​ក្នុង​របៀប​បង្រៀន និង​រៀន​។ ប្រទេស​​សិង្ហបុរី​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៩៧ ក្នុង​ការធានា​សិស្ស​របស់​យើង​ដែល​ត្រូវ​​បាន​បង្រៀន​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ចាំបាច់​នៅក្នុង​កម្មវិធីសិក្សា​ធម្មតា​របស់​សាលា​។ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បច្ចេកវិទ្យា​ត្រូវ​បាន​ពន្លឿន​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​។

SCIA នាំ​យក​មក​នូវ​កម្មវិធី​សិក្សា​ដែល​បាន​បង្រៀន​នៅក្នុង​ប្រទេស​សិង្ហបុរី​។ ដោយ​ត្រូវ​តែ​ធ្វើឲ្យ​បាន​នូវ​ការអនុវត្ត​ល្អ​ដូចជា​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មានវិទ្យា (ICT) នៅ​​ក្នុង​មេរៀន គឺ​ប្រៀបបាន​ដូចជា DNA របស់ SCIA ដូច្នោះ​ដែរ​។

ដើម្បី​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​មាតាបិតា SCIA ប្រើការ​ទំនាក់ទំនង​ទាំង​បែប​ប្រពៃណី (​តាម​សំបុត្រ និង​អ៊ីមែល​អេឡិចត្រូនិក​) ​និង​ប្រព័ន្ធ​ឌីជីថល​តាមរយៈ​ការប្រើប្រាស់​​កម្មវិធី Class Dojo សម្រាប់​ទំនាក់​ទំនង​ក្នុង​ថ្នាក់រៀន​។

កម្ពុជា​មិន​ត្រឹមតែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទេ តែ​ជំនាញ​សិក្សា​ផ្នែក ​ការគិត​ហៅថា​ជំនាញ​ទន់ ក៏​ស្ថិត​នៅ​ក្នុង​​តម្រូវការ​ខ្ពស់​ផង​ដែរ​ដោយសារ​តែ​សេដ្ឋកិច្ច​រីកចម្រើន​ទៅ​មុខ​។ តើ SCIA មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ទិដ្ឋភាព​នេះ​?

SCIA យល់​ថា ខណៈ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្តល់​នូវ​ការមើល​ឃើញ​ដ៏ល្អ​ស្មារតី​នៃ​ការអប់រំ​ស្ថិត​នៅ​លើ​កម្មវិធី​​សិក្សា​របស់​ខ្លួន​។

ម្ចាស់​ពានរង្វាន់​របស់ SCIA ទទួល​បាន​ការ​អប់រំ​ជា​សកល​រួមមាន​ចំណេះដឹង សោភណភាព សីលធម៌ រូបវន្តបុគ្គល និង​របៀបរបប​សង្គម​។ ការអប់រំ​គួរតែ​​អភិវឌ្ឍ​នៅ​វ័យ​កុមារ និង​មិន​ផ្ដោត​ខ្លាំង​​លើ​ការសិក្សា​តែ​មួយ​ទេ​។

ការបញ្ចូល​​ផ្នែក​ទាំង​នេះ​ក្នុង​កម្មវិធី​សិក្សា​របស់ SCIA គឺ​មាន​មុខវិជ្ជា​ដូចជា​តួអង្គ ភាព​ជា​អ្នក​ដឹកនាំ ការយល់ដឹង​ការអប់រំ​ជា​សកល (CLGE) ​សកម្មភាព​កម្មវិធី​សិក្សា​​រួមផ្សំ​ (CCA) ការអភិវឌ្ឍ​សហគ្រិនភាព និង​ទេពកោសល្យ​។ តាមរយៈ​ការរៀន​​សូត្រ​អំពី​ការសិក្សា​អប់រំ​ជា​សកល (HELM) សាលា SCIA មាន​គោល​បំណង​អភិវឌ្ឍ​និស្សិត​ដែល​ជា​អ្នក​​រិះគិត អ្នក​ច្នៃប្រឌិត និង​អ្នកបង្កើត​ថ្មី​សម្រាប់​អនាគត​របស់​ពួកគេ​។

អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​សិស្សានុសិស្ស​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការជជែក​វែកញែក​យ៉ាង​ខ្លាំង​ទាំង​នៅក្នុង​បណ្តា​ប្រទេស​កំពុង​​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍ​នៅពេល​​ដែល​បំណុល​របស់​សិស្ស​បាន​កើនឡើង​​ដល់​រាប់ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​។ តើ​គ្រឹះស្ថាន​អប់រំ​ជាន់ខ្ពស់​នៅ​ក្នុង​ស្រុក​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​ក្នុងចំណោម​សិស្សានុសិស្ស​ដែរ​ឬ​ទេ​? តើ SCIA កំពុង​អប់រំ​និស្សិត​​វ័យក្មេង​លើ​ប្រធានបទ​នេះ​របៀប​ណា​?

អក្ខរកម្ម​លេខ​ត្រូវ​បាន​បង្រៀន​នៅក្នុង​​ប្រព័ន្ធ​អប់រំ​ទាំងអស់​។ គណិតវិទ្យា គឺ​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​គិត​។

នៅពេល​មនុស្ស​ម្នាក់​យល់​ដឹង​អំពី​គណិតវិទ្យា គាត់​នឹង​អាច​សិក្សា​លើ​មុខវិជ្ជា​ដែល​ត្រូវការ​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​ដូចជា​ធនាគារ ពន្ធដារ ការគ្រប់គ្រង​អាជីវកម្ម​ជាដើម​។ នៅក្នុង​ស្មារតី​នៃ​ការរៀនសូត្រ មនុស្ស​ត្រូវ​បន្ត​​ការស្វែងរក​ចំណេះដឹង​ថ្មីៗ​ដើម្បី​ឲ្យ​ឆ្លើយតប​ការងារ​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​។

SCIA ជឿជាក់​លើ​ការអប់រំ​តាមរយៈ​ការរៀន​ពិសោធ និង​មើលឃើញ​នូវ​​អត្ថប្រយោជន៍​នៃ​ការធ្វើការ​ជាមួយ​​អង្គការ​នានា​ក្នុង​ការ​ផ្តល់​នូវ​បទពិសោធ​​ដ៏មាន​អត្ថន័យ​សម្រាប់​សិស្ស​របស់​យើង​។

វា​ស្ថិត​នៅ​ក្នុង​ផែនការ​ដើម្បី​ចូលរួម​ជាមួយ​ សូម​ផ្តល់​ត្រឹម​តែ​​ ២ ​ស្ថាប័ន​ដូចជា​ធនាគារ និង​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង សម្រាប់​កិច្ចសហការ​ក្នុង​ផ្នែក​អក្ខរកម្ម​ហិរញ្ញវត្ថុ​។

ប្រទេស​កម្ពុជា​កំពុង​មើលឃើញ​សហគ្រិន​វ័យក្មេង​ជាច្រើន​ដែល​​ជា​យុវជន​កម្ពុជា​បាន​ប្រឡូក​ចូល​ទៅ​​ក្នុង​គំនិត​ផ្ដួចផ្តើម​អាជីវកម្ម​ថ្មីៗ​ទាន់សម័យ​ដូចជា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​។

តើ​អ្វី​បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​សហគមន៍​ធុរកិច្ច​វ័យ​ក្មេង​នេះ​?

អ្នក​ជំនាន់​ក្រោយ​សព្វថ្ងៃ​នេះ​ទទួល​​បាន​ព័ត៌មាន​យ៉ាង​រហ័ស​ដោយសារ​តែ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

មិន​ដូច​កាលពី​អតីតកាល យើង​ទទួល​​ព័ត៌មាន​បាន​តិចតួច​អំពី​ការអភិវឌ្ឍ​​ថ្មីៗ​ដោយ​ពឹង​ផ្អែក​លើ​ទូរទស្សន៍ វិទ្យុ និង​កាសែត​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង​ភាព​ជោគជ័យ​របស់​​សហគ្រិន​នៅ​លើ​ពិភពលោក​បាន​ក្លាយ​​ជា​ចំណាប់​អារម្មណ៍​ដល់​ប្រជាជន​កម្ពុជា​។

ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ ពួកគេ​​មាន​គ្រប់យ៉ាង​ស្ទើរតែ​មិន​ខ្វះខាត​អ្វីមួយ​ឡើយ​។ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្រៀន​នូវ​ការទំនាក់ទំនង និង​ភាពជោគជ័យ​។ មនុស្ស​សព្វថ្ងៃ​មិន​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការចែក​​រំលែក​ព័ត៌មាន និង​គន្លឹះ​សំខាន់ៗ​នោះទេ​។ ជឿ​លើ​សំណាង​តិចតួច ប៉ុន្តែ​ផ្អែកលើ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត គ្មាន​អ្វី​ដែល​រារាំង​ដល់​ភាពជោគជ័យ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ឡើយ​៕