នៅ​ខែ​ក្រោយ​នេះ Courtyard by Marriott នៅ​ក្នុង​ខេត្ត​សៀមរាប នឹង​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​គម្រប់​ ១ ឆ្នាំ​របស់​ខ្លួន​។ សណ្ឋាគារ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​យ៉ាង​ល្អ ដែល​ស្ថិត​នៅ​ក្បែរ​នឹង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ដែល​អតីត​ទីក្រុង​បុរាណ​របស់​អង្គរ និង ដែល​ជា​ឧទ្យាន​បុរាណ​វិទ្យា​ផង​នោះ​។ ទោះ​បី​ជា​មាន​ឧបសគ្គ​ប្រឈម​នៅ​ឆ្នាំ​ទី ១ យ៉ាង​ណា​ក្ដី ប៉ុន្តែ​សណ្ឋាគារ​មួយ​នេះ​នៅ​តែ​ទទួល​បាន​ពាន​រង្វាន់​។​

«​ទោះ​បី​ជា​វា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ​នឹង​បណ្ដា​សណ្ឋាគារ​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​នោះ​ទៀត​ក៏​ដោយ​...​យើង​ក៏​នៅ​តែ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​រីសត របស់​យើង​លេច​ធ្លោ​ឡើង​ក្នុង​ចំណោម​កន្លែង​ដទៃ​ផ្សេង​ទៀត​»​។​

ក្នុង​នាម​ជា Courtyard រី​សត​ទី ១ ​របស់​កម្ពុជា Courtyard by Marriott Siem Reap បាន​អួត​សរសើរ​ពី​គ្រោង​ច្រក​ចូល​ដែល​ស្រស់ស្អាត​ និង​មាន​ទំហំ​ធំ ដែល​លាត​សន្ធឹង​កាត់​រីសត​តែ​ម្ដង ហើយ​ក៏​ទទួល​ស្វាគមន៍​ភ្ញៀវ​ឲ្យ​ចូល​ទៅ​កាន់​ផ្នែក​ខាង​ក្នុង​ដែល​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណីត​ប្រកប​ដោយ​ខ្យល់​អាកាស​ល្អ​។​

«​បន្ថែម​ទៅ​លើ​វប្បធម៌​និង​ការ​បម្រើ​ម្ហូប​អាហារ​របស់​យើង ចំណុច​សំខាន់​សម្រាប់​រាល់​បទពិសោធ​​នៅ​ក្នុង​រីសត​របស់​យើង​គឺ​យើង​ផ្ដល់​ជូន​អតិថិជន​នូវ​ទីធ្លា​ដ៏​ធំ​ទូលាយ ​និង​ស្រស់​ស្អាត​។ Courtyard by Marriott Siem Reap ត្រូវ​បាន​រចនា​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ និង​កិច្ច​សហ​ប្រតិបត្តិការ និង​ស្មារតី​ស្វាគមន៍​ដ៏​កក់ក្ដៅ​ដែល​បំផុស​ និង​លើក​ទឹក​ចិត្ត​ភ្ញៀវ​របស់​យើង​»​។​

ជា​មួយ​នឹង​កន្លែង​ទទួល​ភ្ញៀវ​របស់​គេ និង មុខម្ហូប​ខ្មែរ នៅ​ឯភោជនីយដ្ឋាន Lok Lak រីសត Courtyard ក៏​មាន​ដែរ បានីយដ្ឋាន​ដែល​ស្ថិត​នៅ​លើ​ដំបូល​អគារ ឈ្មោះ​ថា Upper Deck ។ វា​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​អង្គុយ​មើល​ថ្ងៃ​លិច ខណៈ​ភ្ញៀវ​ក៏​អាច​មើល​កម្សាន្ត​ទស្សនីយភាព​ដ៏​អស្ចារ្យ​ និង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​នៅ​ទិស​ខាង​លិច​ផង​ដែរ​។​

«បានីយដ្ឋាន Upper Deck មាន​ភាព​ពេញ​និយម​មែន​ទែន​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​និង​បរទេស​ផង​ដែរ ដោយ​សារ​តែ​ទេសភាព​ជុំវិញ​ដ៏​ស្រស់​ឆើតឆាយ​ និង​គួរ​ជា​ទី​ទាក់ទាញ ជា​មួយ​នឹង​ការ​ប្រគំ​តន្ត្រី​ជា​រៀង​រាល់​ថ្ងៃ​ ដែល​នេះ​ជា​កន្លែង​តែ​ ១ ​គត់​នៅ​ក្នុង​ខេត្ត សៀមរាប​»​។​

ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ Upperdeck អាច​ប្រើប្រាស់​កែវ​យឹត​ដើម្បី​ទស្សនា​ទីក្រុង​អង្គរ ដែល​មាន​ប្រាសាទ​ជា​ច្រើន​ និង​ទេសភាព​នៃ​ខេត្ត​សៀមរាប យ៉ាង​ស្រួល​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ផ្ទាល់​ឬ​ក៏​ត្រូវ​ទុក​ភេសជ្ជៈ​អ្នក​ចោល​នោះ​ទេ​។​

រីសត ក៏​បាន​អភិវឌ្ឍ​ខ្លួន​ឯង​លើស​ពី​សណ្ឋាគារ​ដែល​ផ្ដល់​ជូន​នូវ​ចំណុច​ខុស​គ្នា​ជា​ច្រើន​នៅ​ពេល​ដែរ​យើង​ប្រៀបធៀប​ជា​មួយ​នឹង​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​។ «​ភ្ញៀវ​ទេសចរ​មិន​មាន​ហេតុផល​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៦០ នោះ​ទេ រហូត​ដល់​ពេល​ដែល រីសត Courtyard by Marriott Siem Reap ត្រូវ​បាន​បើក​សម្ពោធ​ឡើង​។ យើង​មិន​គ្រាន់​តែ​ជា​សណ្ឋាគារ​ដែល​បាន​បើក​ទ្វារ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​ទេ ប៉ុន្តែ​យើង​បាន​ក្លាយ​ជា​ទិស​ដៅ​មួយ​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​»​។​

នៅ​ក្នុង​ឆ្នាំ​ដំបូង​ភ្ញៀវ​ទេសចរ​របស់ Courtyard by Siem Reap បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បទ​ពិសោធ​របស់​ពួក​គេ​នៅ​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​កើន​ឡើង​ប្រសើរ​ជាង​មុន​តាម​រយៈ​ការ​ស្នាក់​នៅ Courtyard ដោយ​សារ​តែ «​បទពិសោធ​សេវា​កម្ម​ អតិថិជន​និង យុទ្ធសាស្ត្រ​ដែល​សណ្ឋាគារ​បាន​បង្កើត​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ម៉ាក​ អន្តរ​ជាតិ និង សេវា​កម្ម​ដែល​ពួក​គេ​អាច​ជឿ​ទុក​ចិត្ត​បាន​»​។​

ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​គម្រប់​ ១ ឆ្នាំ​របស់​ខ្លួន Courtyard by Marriott in Siem Reap បាន​ដាក់​ចេញ​នូវ​កញ្ចប់​ពិសេស​ សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​ដែល​មាន​តម្លៃ​ត្រឹម​តែ​ ១០៥ ដុល្លារ​។ វា​គឺជា​ពេល​វាលា​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ព្រោះ Courtyard by Marriott កំពុង​តែ​ផ្ដល់​ជូន​នូវ​កញ្ចប់​ពិសេស ​អម​ជា​មួយ​នឹង​ខួប​អនុស្សាវរីយ៍​គម្រប់​ ១ ឆ្នាំ​របស់​យើង ហើយ​ជាង​នេះ​ទៅ​ទៀត អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន​ក៏​អំណោយ​ផល​ដល់​ដំណើរ​ កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ផង​ដែរ​។​

ការ​ផ្ដល់​ជូន​ជា​ពិសេស​នេះ រួម​មាន​អាហារ​ប៊ូហ្វេ​ពេល​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​មនុស្ស​ ២ នាក់ និង ការ​បញ្ចុះ​តម្លៃ​លើ ម្ហូបអាហារ​ និង​ភេសជ្ជៈ តែ​មិន​រាប់​បញ្ចូល គ្រឿង​ស្រវឹង​នោះ​ទេ។ ​ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ជា​ការ​ផ្ដល់​ជូន​នូវ​សេវា​ម៉ាស្សា​ក្បាល និង​ស្មា​ រយៈពេល​ ១៥ ​នាទី​សម្រាប់​មនុស្ស​ ២ ​នាក់​​ផង​ដែរ​នៅ Quan spa​។​

សម្រាប់​ភ្ញៀវ​ដែល​មក​ដើរ​កម្សាន្ត​ជា​មួយ​នឹង​ក្មេង​ៗ (​ដែល​មាន​អាយុ​ពី​ ៥ ​ដល់​ ១២ ​ឆ្នាំ​) នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​កាន់​តែ​ពិសេស ជា​មួយ​នឹង​ការ​ញ៉ាំ​ការ៉េម​ដោយ​ឥត​គិត​ថ្លៃ​ និង​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៥០ ភាគរយ​សម្រាប់​ម្ហូប​អាហារ​និង​ភេសជ្ជៈ ព្រម​ជា​មួយ​នឹង​ការ​ចូល​ទៅ​ក្នុង​ក្លិប​ និង​អាង​ហែល​ទឹក​កុមារ​ដោយ​ឥត​គិតថ្លៃ​។ ក្លិប​កុមារ​ «​មាន​សម្ភារ​បរិក្ខារ​​​ល្អ​ៗ​ដែល​រួម​មាន​បន្ទប់​លេង​ហ្គេម ​និង​កន្លែង​លេង ហើយ​ក៏​មាន​ចង្អូរ​រអិល​សម្រាប់​កុមារ​ដែល​ស្ថិត​នៅ​ក្បែរ​អាង​ហែល​ទឹក​កុមារ​តែ​ម្ដង​»​។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ជាប់​ជានិច្ច ដើម្បី​ឲ្យ​ភ្ញៀវ​ទាំង​អស់​មាន​ចិត្ត​ស្ងប់​ និង​មិន​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​។ សេវា​អ៊ីន​ធឺ​ណិត Wi-fi ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ផង​ដែរ​។​

ការ​ផ្ដល់​ជូន​នេះ​មាន​កំណត់​ហើយ​ការ​ផ្ដល់​ជូន​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែមករា ឆ្នាំ​ ២០១៩ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខកខាន សូម​អញ្ជើញ​ធ្វើ​ការ​កក់​កន្លែង​លោក​អ្នក​ទុក​ជា​មុន​៕​