ភ្នំពេញ: កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១១ ទីស្តីការគណៈរដ្ឋមន្រ្តីបានពិនិត្យឡើងវិញ និងសម្រេចអនុម័តលើសេចក្តីព្រាងអនុក្រឹត្យនេះថា យោធិនជាប់កិច្ចសន្យាដែលរៀបចំដោយក្រសួងការពារជាតិ គឺត្រូវបានជ្រើសរើសដោយស្ម័គ្រចិត្ត។ ខ្ញុំគិតថា ច្បាប់នេះកាន់តែប្រសើរឡើងហើយ ក្នុងការផ្តល់ឱកាសដល់យុវវ័យស្ម័គ្រចិត្ត និងការលើកទឹកចិត្តក្រុមយុវជនទំនើងនៅក្នុងរាជធានី ខេត្ត/ក្រុង និងក្រុមអ្នកញៀនថ្នាំផងដែរ ឲ្យហ្វឹកហ្វឺនផ្នែកយោធា ដើម្បីទទួលបាននូវប្រាក់ខែផង និងចំណេះដឹងក្បួនច្បាប់ ក្នុងការការពារជាតិជាជាងដើរលេងឥតប្រយោជន៍ និងបង្កបញ្ហាអសន្តិសុខក្នុងសង្គម។ ជាពិសេសជាកូនលោកធំៗ និងអ្នកមានចូលចិត្តលេងកាំភ្លើង និងតារាៗទំនើងបាញ់បោះនៅក្នុងទីក្រុង និងក្រុមអ្នកលេងដាវសាមូរ៉ៃ ដែលចូលចិត្តបង្កបញ្ហាតាមភូមិ-ឃុំ ពេលមានពិធីបុណ្យទាន អាពាហ៍ពិពាហ៍ ឬក៏រាំរែកម្តងៗ ហើយពេលខ្លះមានរបួសធ្ងន់ធ្ងរ និងស្លាប់ក៏មានដែរ។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com