ថ្មីៗនេះមានអត្ថបទមួយដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានលើកឡើងពីជំងឺរបស់ខ្មែរ។ ក្នុងអត្ថបទនោះបានលើកឡើងថា គេអាចបែងចែកមនុស្សជាពីរប្រភេទ។ ទីមួយគឺមនុស្សកើតជំងឺឥតខ្ចោះនិយម និងទីពីរគឺមនុស្សប្រាកដនិយម។ ការលើកឡើងអំពីប្រភេទមនុស្សកើតជំងឺឥតខ្ចោះនិយម ថាជារឿយៗមិនអាចសម្រេចកិច្ចការអ្វីបានទេ ពីព្រោះពួកគេមាននិន្នាការបោះបង់កិច្ចការចោលដោយមិនទាំងបានចាប់ផ្តើមផងកុំថាឡើយបានធ្វើនោះ មានចំណុចត្រូវខ្លះដែរ ប៉ុន្ដែក្នុងទិដ្ឋភាពជាក់ស្ដែង មនុស្សបែបនោះខ្មែរតែងហៅថាមនុស្សសាញប្រដាញ មិនដាច់ស្រេច កាន់ការងារអ្វីក៏មិនសម្រេច។ ឯមនុស្សប្រភេទទី ២ ជាមនុស្សប្រាកដនិយម។ មនុស្សប្រភេទនេះអាចសម្រេចកិច្ចការបានច្រើន។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com