ភ្នំពេញ ប៉ុស្ដិ៍ | ​សកម្មភាព​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​បរម​សព​សម្តេច​ឳ

សកម្មភាព​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​បរម​សព​សម្តេច​ឳ

សិល្បៈនិងសង្គម

កាលបរិច្ឆេទផ្សាយ:
០៤ កុម្ភៈ ២០១៣ | ១៥:១៨

អ្នកយកព័ត៌មាន:
ភ្នំំពេញ ប៉ុស្តិ៍

ប្រធានបទផ្សេងៗ

ភ្នំពេញៈ ភាព​សោក​សៅ​រន្ធត់​តក់​ស្លុត​អម​ដោយ​ទឹក​ភ្នែក​​ស្រក់​ហូរ​នៅ​លើ​ផែន​ថ្ពាល់​ដោយ​មិន​ដឹង​ខ្លួន​បាន​កើត​មាន​លើ​ប្រជាពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​ការ​សោយព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរ​ក្សត្រ​បិតា​ឯក​រាជ្យ​ជាតិ​ខ្មែរ​ព្រះ​បាទ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១២ នៅ​ទី ក្រុង​ប៉េកាំង​ប្រទេស​ចិន​។ រំលង​ផុត​រយៈ​ពេល​៣​ខែ​នៃ​ពិធីតម្កល់​ព្រះ​បរម​សព ក្រោយ​ការ​យាង​ចូល​ទិង្គត​របស់​ព្រះ​អង្គ​ព្រះ​បរម​សព​​ទ្រង់​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ប្រទេស​រៀប​ចំ​ពិធី​ដង្ហែ​ជា​ក្បួន​យ៉ាង​គគ្រឹក​គគ្រេង​តាម​បែប​ក្សត្រ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​ប្រជា​នុរាស្ត្រ​​ឈរ​ហែ​ហម​រាប់លាន​នាក់​ឆ្ពោះ​ទៅ​​កាន់​ព្រះ​មេរុ​។ ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​ការ​អាឡោះ​អាល័យ​សោក​សៅ​យ៉ាង​ខ្លាំង​ និង​នៅ​តែ​នឹក​ឃើញ​ដល់​វីរ​ភាព​របស់​ព្រះ​អង្គ​ចំពោះ​ការ​កសាង​ស្ថាបនា​ និង​ទាម​ទារ​ឯក​រាជ្យ​ជាតិ​។ ព្រះ​បរម​សព​របស់​ព្រះ​​ករុណា​ព្រះ​បាទ​នរោត្តមនឹង​ត្រូវ​រៀប​ចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​នេះ ទៅ​តាម​ព្រះ​រាជ​បណ្តាំ​របស់​ព្រះ​អង្គ​​៕

130204_23

130204_22

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com