ក្រុង ស្តុកខុលៈ ក្រុមអ្នកដំណើរមួយចំនួននៅក្រុងយូមា ភាគខាងជើងប្រទេសស៊ុយអែតកំពុងត្រូវបានគេប្រើកាំរស្មី អ៊ុលត្រាវីយូលែត បញ្ចាំងដាក់អ្នកដំណើរតាមរថយន្តក្រុងនានាដោយសារតែពួកគេទទួលរង នូវសម្ពាធគ្មានពន្លឺថ្ងៃយូរពេកនារដូវរងាដែលមានមេឃងងឹតឈឹង។ ក្រុមហ៊ុនUE របស់ប្រទេសស៊ុយអែតបានសម្រេចចិត្តថា ត្រូវតែបង្កើតនូវប្រព័ន្ធពន្លឺកាំរស្មីអ៊ុលត្រាវីយូលែតនៅតាមរថយន្តក្រុងចំនួន៣០ទាំងនោះនារយៈពេលបីសប្តាហ៍ទៀតដោយសារអ្នក ដំណើរទទួលបានពន្លឺតិចណាស់នារដូវកាលនេះ។ គេសង្កេតឃើញកម្តៅថ្ងៃមានតិចតួចណាស់នៅខែធ្នូ ដោយព្រះអាទិត្យរះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺត្រឹមម៉ោងប្រហែលជាម៉ោង១០ព្រឹកប៉ុណ្ណោះ ហើយវានឹងលិចទៅវិញ ២:៣០រសៀល ធ្វើឲ្យទីក្រុងកៀកតំបន់ប៉ូលខាងជើងស្ថិតនៅក្នុងភាពងងឹត៕ PR
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍