ក្រុងញូវយ៉ក៖ បើទោះបី​ជា​វិបត្ដិ​កូវីដ១៩ ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សតិអារម្មណ៍​របស់​អ្នក ដែល​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​យ៉ាងណា​ក៏ដោយ ក៏​អ្នកជំនាញ​បាន​ណែនាំ​អនុវត្ដ​សកម្មភាព​មួយចំនួន​ ដើម្បី​ស្រោចស្រង់​ពេលវេលា​ដ៏ស្រស់បំព្រង​នេះ​មកវិញ​ដែរ។

បង្កើត​ពេលវេលា​សម្រាប់​សិច

ការបង្កើន​ចំណង់​ផ្លូវភេទ និង​ភាពស្និទ្ធស្នាល​គ្នា​ចាប់ផ្ដើម​ពី​ការស្វែងរក​ពេលវេលា​រួមភេទ។

ការបង្កើន​ចំណង់​ផ្លូវភេទ និង​ភាពស្និទ្ធស្នាល​គ្នា​ចាប់ផ្ដើម​ពី​ការស្វែងរក​ពេលវេលា​រួមភេទ។ គូស្នេហ៍​ខ្លះ​ពិតជា​ត្រូវការ​ពេលវេលា​នេះ​សម្រាប់​ជា​ឱកាស​ផ្សារភ្ជាប់​ទំនាក់ទំនង​សិច​ឡើងវិញ។ ដៃគូ​អាចបង្កើត​កម្មវិធី​សប្បាយៗ​សម្រាប់​ជីវិត​សិច​ផ្ទាល់ខ្លួន។ ជាមួយ​ការបន្ថែម​ឧបករណ៍​សិច ស្វែងរក​ភាពខុស​ឆ្គង ប្រតិបត្ដិការ​ក្នុងពេល​ខុសៗ​គ្នា ឬ​ប្ដូរ​បន្ទប់ ឬ​សាកល្បង​អ្វីៗ​តាមចិត្ដ​ចង់ តែ​មិន​ធ្លាប់​មាន​ពេលធ្វើ។

លោក Ian Kernerអ្នកជំនាញ​ព្យាបាល​ផ្លូវចិត្ដ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ក៏​ជា​អ្នកឯកទេស​ផ្លូវភេទ ក្នុង​ទីក្រុង​ញូវយ៉ក និង​ជា​អ្នកនិពន្ធ She Comes First បាន​និយាយថា៖ «បើ​អ្នក​កំពុង​ជាប់​ធ្វើ​ចត្ដាឡីស័ក​ជាមួយ​ឪពុកម្ដាយ ឬ​ក្រុមគ្រួសារ កុំ​គិតថា វា​ជា​វេលា​មិន​ស័ក្ដិសម តែ​ជា​ឱកាស​រិះរក​វិធី​ថ្មី»។

វិបត្ដិ​កូវីដ​បាន​កំហិត​គ្រប់​សកម្មភាព​ទាំងអស់។ នេះ​អាច​បង្ខំ​ឱ្យ​យើង​គិត​រិះរក​វិធី​ទៅ​ក្បែរ​កាយ​មនុស្ស​ជា​ទីស្រឡាញ់។ «ទីណា​មាន​ចំណង់ ទីនោះ​តែងតែ​មាន​វិធី»។

អ្នកជំនាញ​ផ្នែក​អាពាហ៍ពិពាហ៍ និង​គ្រួសារ អ្នកស្រី អាលីស រូប៊ីបាស មកពី​ទីក្រុង​ម៉ាលីប៊ូ រដ្ឋ​កាលីហ្វ័រនីញ៉ា បាន​ណែនាំ​ឱ្យ​ចេញពី​ផ្ទះ បើ​មាន​ការបន្ធូរបន្ថយ​ការរឹតត្បិត​នៅតាម​តំបន់។ អ្នកស្រី​បាន​ស្នើឱ្យ​ប្រើ​ឱកាស​បន្ដ​បង្កើត​សកម្មភាព​ផ្អែមល្ហែម​រ៉ូមែនទិក​ដូច​កាល​គ្រា​នៅ​ជា​សង្សារ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏រីករាយ​ជាមួយ​គ្នា។

អ្នកស្រី បាន​និយាយថា៖ «ការលេង​សើច ការបង្កើត​បរិយាកាស​រីករាយ និង​ចំអកចំអន់​នៅ​ទីឋាន​ធម្មជាតិ បង្កើត​បាន​ជា​ភាពស្រស់​បំព្រង​ក្នុង​ជីវិត»។

ប្រាប់​ពី​សេចក្ដី​ត្រូវការ

បើ​អ្នក​នៅ​លីវ ចូរ​យក​ឱកាស​នេះ​បង្កើត​ភាពរីករាយ ផ្សារ​ទំនាក់ទំនង និង​យក​ចិត្ដ​ទុកដាក់​ចំពោះ​ខ្លួនឯង។

ចូរ​ជជែក​អំពី​ការសម្រេច​សេចក្ដី​ត្រូវការ​នៃ​កាម​តម្រេក ហើយ​តម្រូវការ​គឺជា​ប្រធានបទ​ដ៏មាន​តម្លៃ​បំផុត។ អ្នក​ត្រូវបង្កើត​បរិយាកាស​ជជែក​ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​ហ៊ាន​ចាកចេញ​ពី​ខ្មាសអៀន​ក្នុង​ការបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន។

លោក Kermerបាន​ណែនាំ​ឱ្យប្រើ «ខ្ញុំ​យល់​សាច់​ការ» និង​ព្យាយាម​កុំ​ស្ដីបន្ទោស​ដៃគូ​អំពី​ស្ថានភាព​បច្ចុប្បន្ន។

ប្រើប្រាស់​ពេលវេលា​នេះ​ឆ្លងកាត់​ភាពតានតឹង និង​បញ្ហាផ្សេងៗ​ដែល​ឆ្លង​ផុត​តាមរយៈ​ទំនាក់ទំនង​បែប​អ្នក​ស្និទ្ធស្នាល។ អ្នកស្រី បាស បាន​បន្ដថា៖ «និយាយ​ដោយ​ស្មោះត្រង់ និង​ខិតខំ​ជួយ​គាំទ្រ​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​យល់​ចិត្ដ​គ្នា»។

បង្កើត​បរិយាកាស​សិច​គ្មាន​ដៃគូ

អ្នកជំនាញ​ណែនាំ​ឱ្យ​ងូតទឹក​ក្ដៅឧណ្ហៗ និង​ទម្លាប់​ហាត់​យោគៈ ១០ នាទី​រៀងរាល់ថ្ងៃ ឬ​ធ្វើ​សមាធិ។

បើ​អ្នក​នៅ​លីវ ចូរ​យក​ឱកាស​នេះ​បង្កើត​ភាពរីករាយ ផ្សារ​ទំនាក់ទំនង និង​យក​ចិត្ដ​ទុកដាក់​ចំពោះ​ខ្លួនឯង។ (បញ្ហា​នេះ​ក៏​សម្រាប់​ប្រើ​ចំពោះ​អ្នកមាន​ទំនាក់ទំនង​ស្នេហា​ផងដែរ តែ​ជាពិសេស​អ្នក​ដែល​នៅ​ឯកា​តែម្ដង)។

ទោះបី​ជា​មាន​ទំនាក់ទំនង​ស្នេហា និង​បាន​នែបនិត្យ​កាយា​គ្នា​មិន​ត្រូវ​បានគិត​ចូល​ក្នុង​ប្រភេទ​សិច​គ្មាន​ដៃគូ​យ៉ាងណា​ក៏ដោយ ក៏​វា​នៅតែ​អាច​ជះឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ​ជា​វិជ្ជមាន​ដែរ។

ចូល​ផ្ដល់​អាទិភាព​ចំពោះ​ខ្លួនឯង និង​សកម្មភាព​ធ្វើឱ្យ​ស្រណុក​ស្រួល​ផ្នែក​រាងកាយ​ចាប់ពី​ការ​ងូតទឹក​ក្ដៅឧណ្ហៗ ឬ​គ្រង​ឈុត​ក្ដៅប្រណីតៗ​រហូត​ដល់​ទម្លាប់​ហាត់​យោគៈ ១០ នាទី​រៀងរាល់ថ្ងៃ ឬ​ធ្វើ​សមាធិ។

នៅមាន​វត្ថុ​សម្រាប់​ជួយ​ឱ្យ​ខ្លួនឯង​រីករាយ​ថែមទៀត​នោះ​គឺ ឧបករណ៍​សិច។ របាយការណ៍​ពី​កាសែត New YorkTimesបាន​រកឃើញ​ពី​ការកើនឡើង​នៃ​ការលក់​ឧបករណ៍​សិច​ធៀប​នឹង​ឆ្នាំ ២០១៩។

ជាក់ស្ដែង នាយកដ្ឋាន​សុខភាព​ក្រុង​ញូវយ៉ក​បាន​ពន្យល់​ក្នុង​គោលការណ៍​ណែនាំ​ស្ដីពី​ជំងឺ​កូវីដ ១៩ ថា វា​ជា​ដៃគូ​រួមភេទ​ដ៏មាន​សុវត្ថិភាព​បំផុត។ លាងដៃ និង​លាង​ឧបករណ៍​ទាំងនេះ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​មុនពេល​ប្រើប្រាស់។

ចំណុច​គួរ​ឱ្យ​កត់សម្គាល់

ប្រើប្រាស់​ពេលវេលា​នេះ​ឆ្លងកាត់​ភាពតានតឹង និង​បញ្ហាផ្សេងៗ ដែល​ឆ្លង​ផុត​តាមរយៈ​ទំនាក់ទំនង​បែប​អ្នក​ស្និទ្ធស្នាល។

មើលឃើញ​ពី​ការប្រែប្រួល​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​អ្នក​អំឡុងពេល​វិបត្ដិ​កូវីដ​នេះ ជា​រឿង​ធម្មតា។ បើ​ចំណង់​មាន​ការប្រែប្រួល និង​នៅតែ​ប្រែប្រួល​អំឡុងពេល​ផ្ទុះឡើង​នៃ​រោគរាតត្បាត​នេះ វា​ក៏​ជា​រឿង​សាមញ្ញ។ វា​មិនមាន​ខុស​អ្វី​ទេ បើ​អ្នក​មិន​ចាប់​អារម្មណ៍​ក្នុង​ការប្រែប្រួល​ចំណង់​ខុស​ប្រក្រតី​នេះ។

អ្នកស្រី បាស បាន​និយាយថា៖ «ឱកាស​នៅតែ​មាន​ចំពោះ​ការប៉ះពាល់​រយៈពេល​យូរ​ចំពោះ​សុខភាព​ផ្លូវចិត្ដ ហើយ​ដូច្នេះ​វា​នៅតែ​ជះឥទ្ធិពល​បន្ដទៀត។ យ៉ាងណាមិញ ខ្ញុំ​មិន​គិតថា វា​នឹង​ស្ថិត​នៅ​អចិន្ដ្រៃយ៍​នោះទេ»៕ HR