ក្រុង​ញូវយ៉ក: តើ​អ្នក​ចង់​គេង​អាក្រាត ឬក៏​អ្នក​ត្រូវ​ពាក់​ឈុត​គេង​យប់? ខណៈ​អ្នក​និពន្ធ​ចង់​សំដៅ​ដល់​សមត្ថភាព​លើ​គ្រែ​នា​ពេល​រាត្រី ការ​សិក្សា​ថ្មី​មួយ​បាន​ស្នើ​ឲ្យ​ទទួល​ទាន​ដំណេក​អាក្រាត ព្រោះ​ការ​គេង​ឥត​ខោអាវ​បង្កើន​សមត្ថភាព​សិច ទំនាក់​ទំនង​ស្នេហា និង​សុខភាព​ទូទៅ​របស់​អ្នក​ផ្ទាល់។

តាម​ការវិភាគ​លើ​មនុស្ស ១០០០ នាក់ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Mattress Advisor បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត ៦០ ភាគរយ​បាន​សារភាព​ថា ខ្លួន​គេង​អាក្រាត​កាយ។

អត្ថប្រយោជន៍​នៃ​ដំណេក​អាក្រាត​មាន​ច្រើន​លើសពី​ទំនាក់ទំនង​ស្នេហា​ស្អិតល្មួត ដោយ​ភាព​អាក្រាត​ជួយ​បង្កើន​គុណភាព​ដំណេក​ជា​ទូទៅ។

សម្រាត​សម្លៀកបំពាក់​មុនពេល​ចូល​គេង​កាត់បន្ថយ​សីតុណ្ហភាព​លើ​ស្បែក កាត់​បន្ថយ​ឱកាស​ភ្ញាក់​ពី​ដំណេក​អំឡុង​ពេល​រាត្រី អនុញ្ញាត​គេង​ស្កប់​ស្កល់។ ដំណេក​អាក្រាត​ក៏​ជួយ​កាត់​បន្ថយ​ស្ដ្រេស និង​សាច់​ដុំ​រឹង​ប៉ឹង​ថែម​ទៀត។

តាម​ការស្រាវជ្រាវ ៧០ ភាគរយ​នៃ​កំណើន​អ័រម៉ូន​បុរស​រមែង​កកើតឡើង​អំឡុង​ពេលដេក។ ដូច្នេះ ការ​រំខាន​ដំណេក​អាច​កំហិត​ការ​កកើត​អ័រម៉ូន។

ក្រុម​ស្រាវជ្រាវ​មកពី​សាលា​វេជ្ជសាស្ដ្រ David Geffen ក្នុង​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស ទើបបាន​ធ្វើការ​សិក្សា​មួយ​ដែល​ភ្ជាប់​ដំណេក​ទៅ​នឹង​ភាព​រឹងមាំ សមត្ថភាព​ស្វាហាប់ និង​ការ​សម្រក​ទម្ងន់។

ការបង្កើន​គុណភាព​ដំណេក ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​រហូតដល់ ២៩,៨ ភាគរយ ដុត​បំផ្លាញ​ខ្លាញ់​អវិជ្ជមាន ១៧,២ ភាគរយ​លើ​រយៈពេល​សិក្សា ១២ សប្ដាហ៍។

អ៊ីចឹង នៅចាំ​ពេលណា​ទៀត! ចាប់ផ្ដើម​គេង​ស្រាត​នៅ​យប់​នេះ​តែ​ម្ដង​ទៅ៕HR