ទោះ​សិច​ជា​ទង្វើ​ខ្វះ​មិន​បាន​របស់​មនុស្ស​ទូទៅ​ តែ​ការ​ប្រព្រឹត្ដិ​បេសកកម្ម​លើ​គ្រែ​នេះ​ក៏​ត្រូវ​ធ្វើ​ឡើង​ទៅតាម​ច្បាប់​ទម្លាប់​របស់​ប្រទេស​នីមួយ​ៗ​ដែរ។

ដើម្បី​រក្សា​សុវត្ថិភាព​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅកាន់​បរទេស លោក​អ្នក​គួរ​តែ​ដឹង​អំពីបញ្ញត្ដិ​ច្បាប់​ស្ដីពី​សិច​ដ៏​ចម្លែក​បំផុត​ទាំង ១០ ដូច​ខាង​ក្រោម​នេះ​។

១. សិង្ហបុរី: សម្ញែញ​តាម​បង្អួច​ជា​ទង្វើ​ផ្ទុយ​ច្បាប់​

នៅ​ប្រទេស​សិង្ហបុរី ការ​សម្ញែងរាង​អាក្រាត​កាយ​ក្បែរមាត់​បង្អួច​ជា​ទង្វើ​ខុស​ច្បាប់​ បើ​ស្ថិត​ក្នុង​បន្ទប់​ឯកជន​ ដែល​បង្ហាញ​ភ្នែក​សាធារណ​ជន​។ ទាំង​នេះ រួម​មានការ​ឈរ​មុខ​បង្អួច​ផងដែរ​។

យោងតាម​រដ្ឋាភិបាល​បាន​​ឱ្យ​ដឹងថា​៖ «បុគ្គល​ណា​​ដែល​បង្ហាញ​រូប​អាក្រាត ក៏ដូចជា​សម្ញែង​ឫកពារ​ស្រើប​ស្រាល​ ចង់​ទាក់​ទាញ​ក្រសែភ្នែក​មហាជន​ ព្រមទាំង​ការ​ស្លៀក​ពាក់​ឈុត​ក្នុង​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ផង​ដែរ​។

២. ជប៉ុន: ការ​បិទ​បាំង​បរិវេណ​ឯកជនភាព​

ខណៈ​​នៅ​ក្នុង​ប្រទេស​ជប៉ុន​​​ មាន​សកម្មភាព​សិច​ដ៏​សម្បូរ​ ​បើ​ធៀប​នឹង​បណ្ដាល​ប្រទេស​អភិវឌ្ឍដទៃ​ ប្រទេស​នេះ​នៅ​តែ​ស្ថិត​ក្រោម​តារាង​ចំពោះ​រឿង​កុន​អាកាស​អាភាស​។

ការ​បញ្ចេញ​កេរ្ដិ៍​ភេទ​នៅតែ​ត្រូវ​បាន​បិទ​បាំង ទោះ​ជា​ភាពយន្ដ​តុក្កតា​សិច ភាពយន្ដ​កំប្លែង ឬ​ហ្គេម​ក៏ដោយ​។ គួរ​ឱ្យ​ចាប់​អារម្មណ៍ កំណើន​ប្រជា​ប្រិយភាព​នៃ​កុន​សិច​ មាន​ការ​ពេញ​និយម​ដោយ​សារ​ច្បាប់​បិទ​បាំង​នេះ​។

ក្នុង​បទសម្ភាស​ជាមួយ AAN អ្នក​គំនូរ​ជីវចល​ និង​ជា​គ្រូ​ដៃមឹក តូស៊ីអុ ម៉ាអេដា បាន​និយាយ​ថា លោក​ប្រើ​ដៃ​មឹក​ជា​វិធី​បិទ​បាំង​កន្លែង​សម្ងាត់​។

៣. អ៊ូហ្គង់ដា: ហាម​តន្ដ្រី​សិចស៊ី​

សភា​អ៊ូហ្គង់ដា បាន​អនុម័ត​ច្បាប់​ប្រឆាំង​រូបភាព​អាស​អាភាស​ក្នុង​ឆ្នាំ​ ២០១៤ និង​វិនិយោគ​ជិត ៣០​ ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត «​ម៉ាស៊ីន​ស្វែង​រក​រូបភាព​អាស​អាភាស​» ដោយ​កូរ៉េ​ខាង​ត្បូង បំណង​រុក​រក​អ្នក​ល្មើស​ច្បាប់​។

អ្នក​ត្រូវបាន​ចាប់​ និង​ផ្ដន្ទា​ទោស នឹង​អាច​ជាប់​គុករហូត​ដល់​ ១០​ ឆ្នាំ​។ ​កុន​សិច​មិន​មែន​​ជា​ភាពយន្ដ និង​រូប​ភាព​ឡើយ​។ វា​ក៏​ត្រូវ​បាន​បញ្ចូល​ការ​ថត​សំឡេង បទនិពន្ធ និង​តន្ដ្រី​ស្រើប​ស្រាល​។

ដូច្នេះ​ ត្រូវ​ឱ្យដឹងថា អ្នក​មិន​បញ្ចូល​បម្រាម​ទាំង​នេះ​ក្នុង​ទូរស័ព្ទ​មុន​ទៅ​លេង​អ៊ូហ្គង់ដា។

៤. អូស្ដ្រាលី: មានតែ​សុដន់​ធំ​ប៉ុណ្ណោះ​

មាន​ពាក្យ​ចចាម​អារាម​ចេចចូច​ថា គណកម្មការ​​ចាត់​ចំណាត់​ថ្នាក់​របស់​អូស្ដ្រាលី​ បាន​ដាក់វេបសាយ​កុន​សិច​ក្នុង​បញ្ជី​ខ្មៅ ​ដែល​បង្ហាញ​រូប​ភាព​ស្ដ្រី​សុដន់​តូច​ៗ​​ ដោយ​បារម្ភ​ថា វា​បង្ក​ជា​ទង្វើ​ផ្សព្វ​ផ្សាយ​សិច​លើ​កុមារ​។

របាយ​ការណ៍​ដំបូង​បាន​បង្ហាញ​ថា រូបភាព​ស្ដ្រី​សុដន់​តូច​ៗ​ត្រូវ​បាន​ហាម​ឃាត់​។ អ្នក​នាំពាក្យ​គណកម្មការ បាន​សង្កត់​ធ្ងន់​ថា បទ​បញ្ញបត្ដិ​នេះ ត្រូវ​បាន​អនុម័ត​ឡើង​សម្រាប់​តែ​ការ​ចុះ​ផ្សាយ​ ដែល​រំលេច​នូវ​រូបភាព​មិន​សម​រម្យ ឬ​សំណេរ​រៀប​រាប់​អំពី​បុគ្គល​ ដែល​ទំនង​ស្ថិត​ក្រោម​អាយុ ១៨​ ឆ្នាំ​ប៉ុណ្ណោះ​។

៥. ប៉ូឡូញ: មរណភាព​ក្រោម​កាំភ្លើង​ ដើម្បី​ប្រព្រឹត្ដិ​សិច​ជាមួយ​សត្វ​

យោងតាម​សៀវភៅ​ Useless Sexual Trivia អ្នក​អាច​ត្រូវបាន​ប្រហារជីវិត​ដោយ​ការ​បាញ់​បំបែក​​​ក្បាល​ ចំពោះ​បទ​ល្មើស​​​រួមភេទ​ជាមួយ​សត្វ​នៅទីក្រុង​​ក្រាកូវ តែ​លុះត្រា​អ្នក​បាន​ប្រព្រឹត្ដិ​ចំនួន​ ៣ ​ដង​។

ទ័ណ្ឌកម្ម​ផ្លូវ​ការ​នៅ​ប្រទេស​ប៉ូឡូញ​ ពេលនេះ ជន​ល្មើស​អាច​ជាប់​គុក ៣ ​ឆ្នាំ​ និង​បរិច្ចាគ​សត្វ​ទៅ​ឱ្យ​សួន​សត្វ​។ ក្នុង​ឆ្នាំ​ ២០១៥ ហុងគ្រី ហ្វាំងឡង់ និង​រ៉ូមានី គឺជា​ប្រទេស​នៅតំបន់​អឺរ៉ុប​ ដែល​សកម្មភាព​​តិច្ចានភាព ឬ​ការ​រួម​ភេទ​ជាមួយ​សត្វ​ជា​ទង្វើ​ខុស​ច្បាប់​។

៦. រដ្ឋ​អុីលីណូសយ៍ សហរដ្ឋ​អាមេរិក​: ញុល​សត្វ​ល្មូន​ជា​ទង្វើ​ខុស​ច្បាប់​

ពេល​បុគ្គល​ណាម្នាក់​លក់​សត្វ​ល្មូន​នៅ​រដ្ឋ​អុីលីណូស ពួកគេ​តម្រូវ​ឱ្យ​អ្នក​ទិញ​ស្នើ​សុំ​ច្បាប់​ធានា​ថា មិន​នែប​និត្យ​ជា​មួយ​សត្វ​ឡើយ​។ យោងតាម​បទបញ្ញត្ដិ​ផ្លូវ​ការអ្នក​ទិញ​មិន​ត្រូវ «​ញុល ឬ​ថើប​ល្មូន​ចិញ្ចឹម​ឡើយ​»។

៧. ឥណ្ឌូនេស៊ី: ហាម​សម្រេច​កាម​ខ្លួន​ឯង​

ពាក្យ​ចចាមអារាម​លើ​អនឡាញ​បាន​បង្ក​ការភ្ញាក់​ផ្អើល​ចំពោះ​ទោស​ទ័ណ្ឌ​លើ​សកម្មភាព​សម្រច​កាម​ខ្លួន​ឯង​នៅ​ឥណ្ឌូនេស៊ី​។ តាម​ពិត​ វា​មិន​មែន​ជា​រឿង​ពិត​ឡើយ​។

យោងតាម​សម្ដី​ផ្លូវ​ការ​ពី​រដ្ឋលេខាធិការ​ព័ត៌មាន​ប្រចាំ​ស្ថានទូត​ឥណ្ឌូនេស៊ីបាន​ឱ្យ​ដឹងថា អ្នក​ល្មើស​នឹង​ជាប់​គុក​រហូត​ដល់ ៣២​ ខែ​។

៨. រដ្ឋ​អាឡាបាម៉ា សហរដ្ឋ​អាមេរិក: ខុស​ច្បាប់ បើ​ជា​ប្លាស្ទីក​

ក្នុង​ឆ្នាំ ​១៩៩៨ តុលាការ​កំពូល​រដ្ឋ​អាឡាបាម៉ា បាន​អនុម័ត​ការ​លក់​ឧបករណ៍​បម្រើ​កាមគុណ​ក្រៅ​ច្បាប់​។

ឧបករណ៍​សិច​ក៏​ជា​ការ​ជួញដូរ​ខុស​ច្បាប់​នៅ​ម៉ាល់ឌីវ ថៃ ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង​ម៉ាឡេស៊ី​ជាដើម​។

បើ​ត្រូវ​ចាប់​បាន​ជាមួយ​ឧបករណ៍​បម្រើ​កាម​តម្រេក​​ប្លាស្ទីក​ក្នុង​សម្ពាយ​ដោយ​ឆ្លង​កាត់​មន្ដ្រី​គយ​វៀតណាម អ្នក​នឹង​ត្រូវ​បញ្ជា​ឱ្យ​ទម្លាក់​ទុក​ តែ​អាច​ទាម​ទារ​វិញ​ពេល​ចាក​ចេញ​ពី​ប្រទេស​។

៩. រដ្ឋ​កាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក: ហាម​បង្ហាញ​ខ្នើយ​សុដន់​តាម​ដង​ហាយវ៉េ​

សម្ភារ​ញាត់​សំឡី ឬ​របស់​របរ​នានា​ដែល​រចនា​ឡើង​ស្រដៀង​នឹង​សុដន់​ ឬ​ហៅថា «​ខ្នើយ​សុដន់​» មិន​ត្រូវបាន​ដាក់​លក់​នៅតាម​ដងវិថី​ហាយរ៉េ​ឡើយ​។

យោងតាម​មាត្រា​ទី៩ ពលរដ្ឋ​ត្រូវ​ដាក់​ញ្ញត្ដិ​ដើម្បី «​រារ៉ាំង​បុគ្គលណា​ដែល​តាំង​បង្ហាញលក់ ឬ​សម្រួល​ដល់​ការ​លក់​ដូរ​សម្ភារ​ញាត់​របស់​របរ​សណ្ឋាន​ស្រដៀង​នឹង​ដើម​ទ្រូង​ស្ដ្រី»។

របាយការណ៍​បាន​បន្ថែមការ​លក់​ដូរ​សម្ភារ​ប្រើ​ប្រាស់​ «​ខ្នើយ​សុដន់​» តាម​ដង​វិថី​ហាយវ៉េជា​ទង្វើ​មិន​សមរម្យ​ និង​ថោកទាប ដែល​ធ្វើ​ឱ្យ​ទាក់​ទាញ​ក្រសែ​ភ្នែក​អ្នក​បើកបរ​កំពុង​តែ​ផ្ចង់​អារម្មណ៍​លើ​យានយន្ដ​។

១០. ក្រុងឡុងដ៍: ហាម​សិច​លើ​ម៉ូតូ​

ក្នុងទីក្រុងឡុងដ៍ ចក្រ​ភព​អង់គ្លេស សិច​លើ​ម៉ូតូ​គឺជា​ទង្វើ​ខុស​ច្បាប់​ ដោយ​ផ្ដោត​​លើ​តែ​ម៉ូតូ​ចត​នៅ​មួយ​កន្លែង​ប៉ុណ្ណោះ​។

ច្បាប់​នេះ​មិន​បានចែង​អំពី​ពេល​កំពុង​បើកបរ​ឡើយ​។ ដូច្នេះ តើ​អាច​មាន​អ្នក​សាក​ល្បង​អំឡុង​ពេល​ម៉ូតូ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ឬទេ? កុំ​សាក​ល្បង​អី៕