ក្រុងញូវយ៉ក: គោលការណ៍ណែនាំរបស់សហព័ន្ធថ្មីបានបង្ហាញថា ចូរនាំកូនរបស់អ្នកហាត់ប្រាណដោយផ្ដើមពីអាយុ ៣ ឆ្នាំទៅ។ ការណែនាំថ្មីពីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិរបស់សហរដ្ឋអាមេរិកបានប្ដូរអាយុកុមារអាចហាត់ប្រាណដោយទម្លាក់ពីអាយុ ៦ ឆ្នាំមកនៅត្រឹមចន្លោះ ៣ ទៅ ៥ ឆ្នាំ។
នេះជាការធ្វើបច្ចុប្បន្នភាពលើកដំបូងចំពោះគោលការណ៍ណែនាំសកម្មភាពរាងកាយរបស់រដ្ឋាភិបាល តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៨។
ការបន្ទាបគោលការណ៍ណែនាំ និងបង្កើនអត្រាធាត់របស់កុមារ បានជំរុញឲ្យកុមារចាប់យកវិធីហាត់ប្រាណនៅអាយុក្មេងដើម្បីទប់ទល់នឹងបញ្ហាចំពោះសុខភាពនាពេលពេញវ័យ។
កុមារមុនអាយុចូលរៀនគួរធ្វើសកម្មភាពរាងកាយច្រើនពេញ ១ ថ្ងៃដើម្បីពង្រឹងដល់ ការលូតលាស់ និងអភិវឌ្ឍន៍។
គោលការណ៍ថ្មីបានស្នើឲ្យកុមារធ្វើសកម្មភាពរាងកាយស្រាលៗ ល្មមៗ ឬជោកជាំយ៉ាងតិច ៣ ម៉ោងក្នុង ១ ថ្ងៃ។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានឲ្យដឹងថា ធាត់ឡើងទម្ងន់ជ្រុលបានប៉ះពាល់ដល់កុមារម្នាក់ក្នុងចំណោម ៥ នាក់នៅសហរដ្ឋអាមេរិក។
ការធាត់លើសទម្ងន់របស់កុមារជាក្ដីកង្វល់ ជាពិសេសចំពោះឪពុកម្ដាយមានប្រវត្តិគ្រឿងញៀន និងជក់បារី។
ធាត់ពេកតាំងពីអាយុក្មេងខ្ចី អាចបង្កើនហានិភ័យចំពោះសុខភាពជាច្រើនបញ្ហា រួមទាំង ជំងឺបេះដូង ជំងឺក្រលៀន លើសឈាម ទឹកនោមផ្អែម និងសរសៃឈាមខួរក្បាល ព្រមទាំង ងាយនឹងមានរាងធាត់ខ្លាំងពេលពេញវ័យ៕HR