ការ​ស្រាវជ្រាវ​ផ្នែកជីវជាតិអាហារ​បាន​រក​ឃើញ​សមាសជាតិ​ជា​ច្រើន​នៅ​ក្នុង​ផ្លែឈើ បន្លែគ្រាប់​ធុញ្ញជាតិរុក្ខជាតិ និង​គ្រឿង​ទេស​មួយ​ចំនួន​ដែលអាច​បង្កើន​ចំណង់​ផ្លូវ​ភេទសមត្ថភាព​ផ្លូវភេទ និង​កាម​តម្រេក​បាន​យ៉ាង​ល្អ​ប្រសើរ។

ចូរ​ស្វែង​យល់​ពី​សភាសធាតុ​ទាំង​នេះ​ និង​អាហារ​អ្វី​ខ្លះ​ដែល​ផ្ទុក​នូវ​សារធាតុ​ស្ទួយ​សុខភាព​សិច​ខ្ពស់​បំផុត។ ទឹក​​ក្រឡុក​​មិន​ត្រឹម​តែជា​មធ្យោបាយ​ល្អ​ ដើម្បី​បង្កើន​សុខភាព​ ពង្រឹង​សាច់​ដុំនិង​កាត់​បន្ថយ​គីឡូ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​ស្ទួយ​សុខភាព​ជា​ទូទៅ​ផង​ដែរ។

ប្រសើរ​ជាង​ឱសថ​

ការ​រក​ឃើញ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ស្រប​ពេល​យ៉ាង​ល្អ។ សារធាតុ​ជំនួយនិង​ការ​ប្រើ​ប្រាស់​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​អសមត្ថភាព​ផ្លុវ​ភេទ​ កំពុង​តែ​ពេញ​និយមហើយ​ការ​ព្យាបាល​លើ​ស្ដ្រីជិត​អស់​រដូវដែល​ធ្លាក់​ចំណង់​ផ្លូវ​ភេទ។

ជាអកុលសមនុស្ស​តិច​តួច​ណាស់​ ដែល​ដឹងថាឱសថ​ទាំង​នោះ​ជា​អាវុធ​មុខ​ពីរ​ ដែល​ប៉ះពាល់​ដល់​ការ​ចង​ចាំសោតនិង​ចក្ខុ​វិញ្ញាណ​ផង​ដែរ។ អ៊ិចឹងសាក​គ្រវែង​ចោល​ឱសថ​ទាំងនេះ​ រួច​ចាប់​យក​របប​អាហារ​ស្ទួយ​សុខភាពនិង​បង្កើន​បទពិសោធ​សិច​តាម​បែប​ធម្មជាតិ​ម្ដង​មើល។

ការ​ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទស្ដ្រី​​

ផ្លែប៊ឺ​: បង្កើន​ចំណង់​ផ្លូវ​ភេទ​ឱ្យ​ស្ដ្រី​ ពង្រឹង​សមត្ថភាព​រាងកាយនិង​ផ្លូវចិត្ដក៏ដូចជា​ថាមពល​ ដោយសារតែ​វា​ផ្ទុក​អាស៊ីដហ្វូលីក។

ចេក: ជំនួយ​ដល់​កាម​តម្រេក​ស្ដ្រី​ដូច​បុរស​ដែរ​ តែ​តាម​មធ្យោបាយ​ខុស​គ្នា។ ចេក​សម្បូរ​អង់ហ្ស៊ីម ប្រូមលែន ដែល​បង្កើន​ថាមពល​ និង​ចំណង់​ឱ្យ​ស្ដ្រី។

ការ៉ុត: បង្កើន​ភាព​ត្រេក​ត្រអាល​ឱ្យ​ស្ដ្រី​ ដោយសារ​តែ​សម្បូរ​វីតាមីន អេ ដែល​ពង្រឹង​អារម្មណ៍​ព្រឺ​ព្រួច​ក្នុង​រាងកាយ​ស្ដ្រី។

បន្លែ​សេឡេរី: បង្កើន​ចំណង់​ឱ្យ​ស្ដ្រី​​ដោយសារតែ​ផ្ទុក​អ័រម៉ូន អាល់ដូស្ទើរ៉ុន​ ខ្ពស់។

បន្លែ​បៃតង​ចាស់​: ស្ទួយ​ដល់​ចំណង់​ផ្លូវ​ភេទ​ស្ដ្រី​ ដោយសារ​សម្បូរ​ប្រភព​ស័ង្កសី។

ម្នាស់: ជួយ​រាងកាយ​ផលិត​សារធាតុ វេត្រូហ្សែន ដែល​ជា​សមាសធាតុ​គន្លឹះ​សម្រាប់​ផ្ដល់​សេចក្ដី​សុខ​ផ្នែក​ផ្លូវ​ភេទ​ឱ្យ​ស្ដ្រី​ខ្ពស់។

សម្រាប់តែ​ភាគីនារី​

· ការ៉ុត ២ ​ផ្លែ យកទាំង​សម្បក

· បន្លែ សាឡេរី ១ ​ដើម

· ផ្លែ​ម្នាស់​មួយ​ពែង អត់​យក​សម្បក

· ចេក​កន្លះ​ផ្លែ

· ដាក់​ល្បាយ​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក​ រួច​ក្រឡុក​​ឱ្យ​សព្វ​

សារធាតុ​ជំនួយ​បន្ថែម​សម្រាប់នារី​

សូកូឡា​ខ្មៅ: ជួយ​លម្ហូ​ឈាម​ និង​បង្កើន​ញ្ញាណ​ភ្ញោច​អារម្មណ៍​ ដោយ​ការ​ពង្រីក​សរសៃ​ឈាម។ វាជា​ប្រភព​ដ៏​សំខាន់​នៃ​សមាស​ធាតុphenylethylamineដែល​ជះឥទ្ធិពល​​លើ​ខួរ​ក្បាលក្នុង​នាម​ជា​ឱសថ​បំបាត់​ការ​ឈឺ​ចាប់​ និង​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ដដែល​ជំរុញ​ឱ្យ​កើន​ចំណង់ និង​កាម​តម្រេក។

ស៊ុត: ដូច​បាន​ចែក​សម្រាប់​ភាគី​បុរសវា​សម្បូរ​វីតាមីន​បេដែល​កាត់​បន្ថយ​ស្ដ្រេសនិង​បង្កើន​ចំណង់​ផ្លូវភេទ​ ក៏ដូច​ជា​ភាពត្រេក​ត្រអាល​សម្រាប់​នារី​ផង​ដែរ។

ផ្លែល្វា: ត្រូវបាន​រក​ឃើញថា ជា​ផ្លែ​ឈើ​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ឱ្យ​នារី។

យិនស៊ិន: ត្រូវបា​នរក​ឃើញ​ជា​ឱសថ​បុរាណ​ចិន​ជា​ច្រើន​សតវត្សរ៍ ក្នុង​ការ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឱ្យ​ស្ដ្រី។

រុក្ខជាតិ​ហ្វេណែល និង​ទឹក​ដោះ​គោ​ឆៅ : ល្បាយ​នេះ​ជា​ចំណាប់​អារម្មណ៍​យ៉ាង​ពិសេស​សម្រាប់​ស្ដ្រី។ ហ្វេណែល ជា​ប្រភព​ធនធាន​អ័រម៉ូន អេស្ដ្រូហ្សេន​ធម្មជាតិ​មួយ ហើយ​ទឹក​ដោះ​គោ​ឆៅ ផ្ទុក​នូវ​អ័រម៉ូន តេស្ដូស្ទើរ៉ុន ធម្មជាតិ​ផង​ដែរ។ ការ​បញ្ចូល​អ័រម៉ូន​ទាំងពីរ​រួម​គ្នា បាន​បង្ហាញ​នូវ​ក្នុងលទ្ធផល​នៃ​​ការ​ស្រាវជ្រាវ​ថា វា​មាន​អានុភាព​បង្កើន​ចំណង់ និង​សេចក្ដី​សុខ​ឱ្យ​ភាគី​នារី​យ៉ាង​សម្បើម។

អាហារ ដែល​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទបុរស និង​នារី

ស្ក​rកែច្នៃ: វា​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​នោះទេ តែ​ក៏​រំខាន់​ដល់​អ័រម៉ូន តេស្ដូស្ទើរ៉ុន ចំពោះ​បុរស​ ដែល​ជា​លទ្ធផល វា​បាន​បន្ទាប​សមត្ថភាព​កាម​តម្រេក​បុរស​ផង​ដែរ។

ខ្លាញ់សត្វ​​: ក៏​ប៉ះពាល់​សុខភាព ដែល​ត្រូវបាន​ហាម​ឃាត់​ដោយ​រដ្ឋបាល​ចំណីអាហារ​អាមេរិក។ ផល​ប៉ះពាល់​មួយ​គឺ​កាត់​បន្ថយ​លម្ហូ​ឈាម​រត់ ដែល​រំខាន​ដល់​សមត្ថភាព​ផ្លូវភេទ​ចំពោះ​ស្ដ្រី និង​បុរស។ ខ្លាញ់​នៅតែ​សម្បូរ​នៅ​ក្នុង​ចំណី​អាហារ​សម្រន់​ទាន់​ចិត្ដ។

អាហារ​កំប៉ុង: ផ្ទុក​សារធាតុ​គីមី BPA ដែល​ការ​ប្រើ​ប្រាស់​បរិមាណ​បង្ក​ឱ្យ​កើត​ជំងឺ​អ​សមត្ថភាព​ផ្លូវ​ភេទ​ថែមទៀត​ផង។ ចូរ​ស្វែង​រក​អាហារ​កំប៉ុង ដែល​គ្មាន​សារធាតុ BPA។

សណ្ដែក​សៀង: បន្ទាប​ចំណង់​ចំពោះ​បុរស​ដោយ​វា​បាន​រំខាន​ដល់​អ័រម៉ូន តេស្ដូស្ទើរ៉ុន។

អំបិល: ការប្រើ​ប្រាស់​ក្នុង​បរិវេណ​ច្រើន​ បង្ក​ជា​វិបត្ដិ​អសមត្ថភាព​ផ្លូវភេទ​ ដែល​ថែមទាំង​ការ​ព្យាបាល​ដោយ​ឱសថ​ក៏​មិន​អាច​កែខៃ​បាន​ឡើយ។

គ្រឿង​ស្រវឹង: កាត់​បន្ថយ​ភាព​អាម៉ាសនិង​កម្រិត​ស្ដ្រេសតែ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ បែរ​ជា​កាត់​បន្ថយ​សមត្ថភាព​ផ្លូវភេទនិង​កាម​តម្រេក​ទៅវិញ៕