ក្រុងញូវយ៉ក: តើសមាសធាតុក្នុងស្រាក្រហមអាចបំបាត់អាការឈឺជង្គង់ដែរឬទេ? អ្នកជំងឺសន្លាក់រាប់លាននាក់អាចមានភាពធូរស្បើយដោយការទទួលទានសារធាតុប្រឆាំងជំងឺ។
សារធាតុដ៏មានឥទ្ធិពលសម្បូរក្នុងស្រាទំពាំងបាយជូរក្រហម អាចជួយអ្នកជំងឺសន្លាក់ឆ្អឹងរាប់លាននាក់ទប់ទល់នឹងការឈឺចាប់រៀងរាល់ថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺឈឺសន្លាក់ត្រូវបានផ្ដល់ឱសថ resveratrol ជាសារធាតុសម្បូរនៅ ក្នុងសម្បកផ្លែទំពាំងបាយជូរក្រហម បានរាយការណ៍ពីការស្រាកស្រាន្ដការឈឺចាប់។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រអ៊ីរ៉ាក់ ដែលបានសិក្សាលើបញ្ហានេះ បានបង្ហាញថា ពួកគេក៏បានកាត់បន្ថយការរលាកឆ្អឹងសន្លាក់ជង្គង់ផងដែរ។
មនុស្ស ៨ លាននាក់នៅចក្រភពអង់គ្លេស និង ៥៤ លាននាក់ នៅសហរដ្ឋអាមេរិក កើតជំងឺសន្លាក់ឆ្អឹង ពេលសឹកឆ្អឹងខ្ចីជាបន្ដបន្ទាប់។
ក្រុមអ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ អាល់រ៉ាហ្វីដែន ក្នុងក្រុងបាកដាដ បានដឹកនាំការសិក្សារយៈពេល ៣ ខែលើអ្នកជំងឺ ១១០ នាក់។
លទ្ធផលបានបង្ហាញថា អ្នកជំងឺដែលផ្ដល់ថ្នាំប៉ូវ resveratrol បានកាត់បន្ថយការឈឺចាប់យ៉ាងច្រើន។ ពួកគេក៏បានកាត់បន្ថយកម្រិតរលាកដែលតែងតែកើតឡើងចំពោះអ្នកជំងឺសន្លាក់ជង្គង់។
ប៉ុន្ដែស្រាក្រហម ១ កែវជាមធ្យមផ្ទុកសារធាតុ resveratrol ត្រឹមតែ ២ មិល្លីក្រាម។ នេះបើយោងតាមវិទ្យាស្ថាន Linus Pauling នៅសាកលវិទ្យាល័យរដ្ឋអូរ៉េហ្គន។
Resveratrol ជាសារធាតុប្រឆាំងដែលត្រូវបានរកឃើញក្នុងសណ្ដែកដី បានបង្ហាញពីសមាសធាតុប្រឆាំងការរលាកក្នុងការសិក្សាជាច្រើន។ វាក៏ត្រូវបានរកឃើញថា អាចបន្ថយកូលេស្ដេរ៉ូលការពារមុខងារខួរក្បាល និងកាត់បន្ថយសម្ពាធឈាមថែមទៀត៕HR