ក្រុងញូវយ៉ក: ក្នុងឆ្នាំ ២០១៦ នារី ៨៤ ភាគរយ នៅសហរដ្ឋអាមេរិក បាននិយាយថា ពួកគេយ៉ាងហោចណាស់កោររោម (មមីស) ម្ដងដែរ។ នេះបើយោងតាមការសិក្សាចុះផ្សាយក្នុងព្រឹត្តិបត្រ JAMA Dermatology។
យ៉ាងណាមិញ អ្នកជំនាញខ្លះបាននិយាយថា នេះអាចបង្កជាហានិភ័យមួយចំនួន និងថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់ស្ដ្រី រួមទាំងបុរសជាយថាហេតុថែមទៀត។
ថ្លែងប្រាប់ Daily Mail Online អ្នកជំនាញរោគស្ដ្រី វេជ្ជបណ្ឌិត អាលីសសា ដេក និងវេជ្ជបណ្ឌិត ឡូរ៉េន ស្ដ្រែឈ័រ បានពន្យល់យ៉ាងច្បាស់អំពីសមត្ថភាពកិច្ចការពាររបស់រោមលើស្បែក ទប់ទល់ជំងឺឆ្លង និងអាចទាក់ទាញចិត្ដចំណង់ផ្លូវភេទពីដៃគូផងដែរ។
១. រោមល្វែងក្រោមរក្សាកម្ដៅដល់ប្រដាប់ភេទ
ស្ថិតក្នុងចំណោមសរីរាង្គផ្សេងៗ រោមល្វែងក្រោមជួយគ្រប់គ្រងសីតុណ្ហភាព និងបង្កើនចំណង់ផ្លូវភេទផងដែរ។ ចំពោះបុរស វាអាចទប់នឹងកម្ដៅ ជួយឲ្យលិង្គរក្សាអានុភាពរឹងបានយូរ ខណៈធាតុត្រជាក់ធ្វើឲ្យសរសៃឈាមរួមតូចបង្អាក់លំហូរឈាមទៅបំពេញលិង្គ។
២. រោមល្វែងក្រោមផ្ដល់ភាពទន់ល្មើយពេលប្រតិបត្ដិការ និងការពារកកិតរលាក
រោមជុំវិញប្រដាប់ភេទជារនាំងការពារស្បែក ជាពិសេស អំឡុងពេលរួមភេទ។ ការត្រដុសកកិតស្បែកគ្នាអាចធ្វើឲ្យមិនមានផាសុកភាព និងឈឺផ្សា តែរោមអាថ៌កំបាំងអាចដើរតួនាទីជាខែលប៉ះទង្គិច រួមទាំង សកម្មភាពកីឡាផងដែរ។
៣. រោមក្រោមកាត់បន្ថយហានិភ័យជំងឺឆ្លង
អ្នកជំនាញខ្លះថា រោមក្រោមអាចការពារប្រដាប់ភេទពីជំងឺឆ្លងមួយចំនួន។ ការសិក្សាមួយក្នុងឆ្នាំ ២០១៦ បានរកឃើញថា អ្នកដែលឧស្សាហ៍សម្អាតស្មៅ ទំនងជារហ័សកើតជំងឺឆ្លងរហូតដល់ ៧៥ ភាគរយ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាអាចបណ្ដាលមកពីរលាត់ស្បែក ដែលកោរកាត់ ដោយបង្កជាឱកាសឆ្លងជំងឺ។
៤. ស្មៅអាថ៌កំបាំង ទាក់ទាញចំណង់ផ្លូវភេទដៃគូ
គុណប្រយោជន៍សំខាន់មួយនៃរោមល្វែងក្រោម វាអាចទាក់យកអ័រម៉ូន ភេរ៉ូម៉ុន ដែលអាចជះឥទ្ធិពលលើអាកប្បកិរិយាអ្នកដទៃ។ វាក៏ដើរតួនាទីជួយបង្កើនលទ្ធភាពសិច លម្អ និងសម្គាល់ប្រដាប់ភេទ មិនខុសពីសក់លម្អក្បាលឡើយ។
៥. ការកាត់កោរស្មៅអាថ៌កំបាំងអាចបង្កជារបួស
វិធីដែលស្ដ្រីកោររោមក្រោមជុំវិញប្រដាប់ភេទ ទាំងការកោរ បក ឬប្រើពន្លឺឡាស៊ែរ អាចបង្ករបួស ឆេះ និងរោលរមាស់។
ការសិក្សាឆ្នាំ ២០១៧ ដោយសមាគមវេជ្ជសាស្ដ្រអាមេរិក រកឃើញថា មនុស្ស ២៥ ភាគរយរងរបួសខ្លួនឯងពេលសម្អាតរោមល្វែងក្រោម៕HR