ក្រុងញូវដែលី: មានអត្ថបទជាច្រើនបានចុះផ្សាយពីអត្ថប្រយោជន៍នៃការលេបទឹកកាមចំពោះសុខភាព និងសម្រស់។ តែយ៉ាងណា វេជ្ជបណ្ឌិតបានព្រមានថា ផលល្អទាំងនោះមិនច្រើនណាស់ណាទេ បើធៀបទៅនឹងអត្រាប្រឈមនៃការលេបទឹកកាមចំពោះសុខភាព។
ការស្រាវជ្រាវមានកម្រិតជាច្រើនបានរៀបរាប់ពីគុណប្រយោជន៍នៃការលេបទឹកកាម ថា វាជួយដល់ដំណេកលក់ស្កប់ស្កល់ ធ្វើឲ្យមានអារម្មណ៍ល្អ និងកាត់បន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្ត។
យ៉ាងណាមិញ វេជ្ជបណ្ឌិតសិចសាស្ត្រ ប្រាកាស កូថារី បានលើកហេតុផលថា នេះមិនមែនដោយសារសារធាតុផ្ទុកក្នុងទឹកកាមមានវីតាមីនអ្វីពិសេសដែលជួយឲ្យគេងលក់ស្រួលនោះទេ។
តាមការពិតការឈានដល់កម្រិតកំពូលនៃកាមតម្រេកឯណោះទេ ដែលធ្វើឲ្យភាគីដែលលេបទឹកកាម (ភាគច្រើនជានារី) ទទួលបានអារម្មណ៍ស្រួល និងលក់ស្កប់ស្កល់។
យ៉ាងណាមិញ លោកក៏បានព្រមានថា ការធ្វើអូរ៉ាល់សិច និងការលេបទឹកកាម អាចបង្កើនអត្រាឆ្លងមេរោគ និងជំងឺថ្លើម B និង C មេរោគផ្សិត និង កាមរោគ ចំពោះដៃគូសិចមិនស្គាល់ប្រវត្តិសុខភាពច្បាស់ ឬអ្នកមានដៃគូលើគ្រែច្រើន។
អត្រាចម្លងជំងឺ បាក់តេរី និងមេរោគរឹតតែខ្ពស់ ប្រសិនបើភាគីដែលលេបទឹកកាម មានបញ្ហាមាត់ធ្មេញ ដូចជាពងបែកមាត់ ការដាច់រលាត់ ឬឈាមអញ្ចាញធ្មេញជាដើម។
វេជ្ជបណ្ឌិតសិចសាស្ត្រ ជនជាតិឥណ្ឌា ប្រាកាស កូថារី បានលើកឡើងថា ការលេបទឹកកាម វាមិនជាផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីទេ សម្រាប់ដៃគូមួយទល់នឹងមួយ តែវាក៏មិនមានគុណប្រយោជន៍សុខភាពអ្វីខ្លាំងក្លាដល់ថ្នាក់ត្រូវលេបវារាល់ពេលដែរ៕