ក្រុងអូតាវ៉ា: គន្លឹះការចងចាំប្រកបដោយសុខភាពនោះគឺ សិចជាប្រចាំ (៣ ដងក្នុងមួយសប្ដាហ៍) យ៉ាងហោចណាស់ បើអ្នកជាស្ដ្រី។ ការសិក្សាមួយបានរកឃើញថា ស្ដ្រីដែលរីករាយជាមួយជីវិតស្នេហាដ៏សកម្មទទួលបានពិន្ទុប្រសើរក្នុងការតេស្ដវាស់ស្ទង់ពីកម្រិតការចងចាំចំពោះការងារ។ ក្រុមអ្នកជំនាញគិតថា វាអាចបណ្ដាលមកពីឥទ្ធិពលនៃសិចគ្របដណ្ដប់លើខួរក្បាលមួយផ្នែកដែរ។
សម្រាប់ការស្រាវជ្រាវនេះ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ McGill ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា បានតាមដានយុវតី ៧៨ នាក់អាយុចន្លោះពី ១៨ ទៅ ២៩ ឆ្នាំ។ ពួកគេកត់ត្រាពីជីវិតផ្លូវភេទមុនពេលធ្វើតេស្ដការចងចាំជាបន្ដបន្ទាប់។
តេស្ដទាំងនោះ រួមមាន ការមើលក្រុមពាក្យចំនួន ៦០ និងមុខមនុស្ស មុនត្រូវបានសាកសួរដោយជ្រើសរើសចេញពីក្រុមពាក្យចំនួន ៩០ និងមុខមនុស្ស។ ការសិក្សានេះផ្ដោតលើការវាស់ស្ទង់សមត្ថភាពចងចាំរយៈពេលខ្លី។
លទ្ធផល ដែលចុះផ្សាយក្នុងបណ្ណាសារ Sexual Behaviour បានលាតត្រដាងថា ស្ដ្រីដែលរីករាយជាមួយសិចញឹកញាប់ បានទទួលពិន្ទុខ្ពស់ចំពោះសមត្ថភាពចងចាំ។
ក្រុមអ្នកវិទ្យាសាស្ដ្រ បាននិយាយថា វាបានគាំទ្រដល់ទ្រឹស្ដីដែលថា សិចជាប្រចាំជំរុញប្រព័ន្ធប្រសាទបរិវេណ ហ៊ីបផូខេមផាល់ (hippocampal)។ ក្នុងរបាយការណ៍ចំពោះលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា៖ «នេះបានបង្ហាញថា សិចអាចផ្ដល់អត្ថប្រយោជន៍លើមុខងារចងចាំចំពោះស្ដ្រីវ័យក្មេងប្រកបដោយសុខភាពល្អ»។
ថ្វីដ្បិតតែការសិក្សាមួយនេះតាមដានតែស្ដ្រី ការស្រាវជ្រាវកន្លងមកបានព្រលយឲ្យដឹងថា ខួរក្បាលបុរសក៏ទំនងជាទទួលអត្ថប្រយោជន៍ច្រើន ពីសិចជោកជាំផងដែរ។
ការសិក្សាលើសត្វជាច្រើនធ្លាប់បានបង្ហាញថា សិចញឹកញយ បានភ្ញោចដល់ប្រព័ន្ធប្រសាទ (Neurogenesis) កើតពីកោសិកាមែកធាងនៅបរិវេណហ៊ីបផូខេមផាល់ ជាចំណែកនៃខួរក្បាលដែលពាក់ព័ន្ធការគ្រប់គ្រងការចងចាំ។
ជីវិតសេ្នហា ប្រកបដោយភាពស្រស់បំព្រង ក៏ជួយជំរុញកម្រិតជាតិគីមី (Oxytocin) អារម្មណ៍ល្អក្នុងខួរក្បាលឈ្មោះថា សមាសធាតុគីមី ដែលបញ្ជូនសារពីកោសិកាប្រសាទទៅសាច់ដុំ។
កាលពីដើមឆ្នាំ ការសិក្សាមួយលើមនុស្សចាស់ជិត ៧ ពាន់នាក់ដោយក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យខូវេនទ្រី បានរកឃើញថា បុរស និងស្ដ្រី ក្នុងវ័យខ្ទង់ ៥០ ខ្ទង់ ៦០ និង ៧០ ដែលមានជីវិតសិចសកម្មប្រឈមនឹងជំងឺវង្វេងវង្វាន់ទាបជាងអ្នកអសកម្ម៕HR