ក្រុងញូវយ៉ក៖ ការលក់​ស្រោមអនាម័យ​បាន​ធ្លាក់ចុះ​អំឡុងពេល​វិបត្ដិ​កូវីដ១៩ ខណៈ​មនុស្ស​សម្ងំ​នៅតែ​ក្នុងផ្ទះ និង​មិនសូវ​បាន​នឹកនា​ដល់​រឿង​សិច​ឡើយ។ ប៉ុន្ដែ​បច្ចុប្បន្ននេះ ស្របពេល​ពលរដ្ឋ​អាមេរិក​បាននិង​កំពុង​ចាក់​វ៉ាក់សាំង ហើយ​វិធានការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ អ្នកប្រើប្រាស់​ស្រោមអនាម័យ​បាន​វិល​ទៅកាន់​សមរភូមិ​លើ​គ្រែ​ឡើងវិញ។

ការលក់​ស្រោមអនាម័យ​បុរស​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង ២៣,៤ ភាគរយ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៧ លាន​ដុល្លារ​អំឡុងពេល ៤ សប្ដាហ៍​នៅត្រឹម​ថ្ងៃទី ៨ ខែមេសា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​តួលេខ​ចុង​ក្រោយពី​វិទ្យាស្ថាន IRI ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ ដែល​តាមដាន​ទិន្នន័យ​លក់​នៅ​ទីផ្សារ​លក់រាយ តាម​ហាង​គ្រឿងទេស ឱសថស្ថាន និង​កន្លែង​លក់ដូរ​ផ្សេងៗ​ទៀត។

ក្រុមហ៊ុន​បាន​មើលឃើញ​ពី​កំណើន​សម្រាប់​ក្រុមហ៊ុន Durex នៅលើ​ទីផ្សារ ដែល​ការរឹតបន្តឹង​បញ្ហា​សង្គម​ត្រូវបាន​កែសម្រួល។ នេះ​បើ​យោងតាម​នាយក​ប្រតិបត្ដិ ឡេកមេន ណារ៉ាស៊ីមហាន បាន​ប្រាប់​ក្រុមអ្នកវិភាគ​កាលពី​ថ្ងៃ​ពុធ។

វិធានការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ អ្នកប្រើប្រាស់​ស្រោមអនាម័យ​បាន​វិល​ទៅកាន់​សមរភូមិ​លើ​គ្រែ​ឡើងវិញ។

ក្រុមហ៊ុន​យក្ស​លក់​របស់របរ​ប្រើប្រាស់ Reckitt បានឱ្យដឹងថា ការលក់​ស្រោម​បាន​ហក់​ឡើង​នៅតាម​ប្រទេស​នានា ដូចជា ចិន ជាទី​ដែល​ការបិទ​ខ្ទប់​ត្រូវបាន​បន្ធូរបន្ថយ។

ក្រុមហ៊ុន​បាន​រាយការណ៍​ពី​កំណើន​តួលេខ ២ ខ្ទង់​ក្នុង​ការលក់​របស់ Durex នៅត្រឹម​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២១ បើ​ធៀប​នឹង​ឆ្នាំមុន។ ការលក់​សម្រាប់​ក្រុមហ៊ុន Lysol និង Dettol ក៏រីកចម្រើន ដោយសារ​ការលក់​ស្រោមអនាម័យ​បន្ដ​ហក់​ឡើង ខណៈ​ចក្រភព​អង់គ្លេស​ផ្ដោតលើ​រឿង​សិច។

ប្រទេស​នេះ​ត្រៀម​បោះ ១ ជំហាន​មុន​ក្នុងការ​ចេញពី​វិធានការ​បិទ​ខ្ទប់​នៅ​ថ្ងៃទី ១៧ ខែឧសភា ហើយ​ការលក់​ឧបករណ៍​ការពារ​បាន​កើនឡើង ដោយសារ​ទីតាំង​ជាច្រើន​បាន​ត្រូវ​បន្ធូរបន្ថយ។

ការផលិត​ស្រោមអនាម័យ​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្រោយពី​តម្រូវការ​បាន​កើនឡើង​បន្តិច​វិញ។

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Durex បាន​រាយការណ៍​ពី​កំណើន​តួលេខ ២ ខ្ទង់​ចំពោះ​ការលក់​ស្រោម​ក្នុង​រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ បើ​ធៀប​នឹង​រយៈពេល ៣ ខែ​ដូចគ្នា​នៃ​ឆ្នាំមុន។

ការកើនឡើង​នេះ​នឹង​នៅតែ​បន្ដ​ខណៈ​ការ​រឹតត្បិត​រឿង​សុវត្ថិភាព​គម្លាត​សង្គម​ត្រូវបាន​កែសម្រួល ហើយ​មនុស្ស​មានឱកាស​ច្រើន​ក្នុង​ប្រាស្រ័យ​ទាក់ទង​គ្នា​ឡើងវិញ។

ក្រុមហ៊ុន​បានឱ្យ​ដឹងថា មនុស្ស​បាន​ធ្លាក់​សកម្មភាព​រួមភេទ​តាំងពី​ចាប់ផ្ដើម​វិបត្ដិ​កូវីដ១៩ ចូល​មកដល់​កាលពី​ឆ្នាំមុន ដែល​នេះ​មកពី «កើតចិត្ដ​ព្រួយបារម្ភ​ច្រើន»។

ផលិតផល «សុខភាព​ផ្លូវភេទ» បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅតាម​បណ្ដា​ប្រទេស​នានា​ផងដែរ ដូចជា ចិន ព្រមទាំង​តំបន់​ជាច្រើន​នៃ​សហរដ្ឋអាមេរិក និង​អឺរ៉ុប។

គេ​រំពឹងថា កំណើន​នេះ​ក៏បាន​កើតឡើង​នៅតាម​ប្រទេស​ជាច្រើន​ទៀត ខណៈ​ការបិទខ្ទប់ និង​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​មាន​ភាពប្រសើរ​ឡើង​ដែលនាំ​ឱ្យ​កើត​មានឱកាស​សម្រាប់​មនុស្ស​នឹកនា​រឿង​សប្បាយៗ​ឡើង​វិញ៕ HR

ការលក់​ស្រោមអនាម័យ​បុរស​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង ២៣,៤ ភាគរយ អំឡុងពេល ៤ សប្ដាហ៍។

ការផលិត​ស្រោមអនាម័យ​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​ហាក់​មាន​សម្ទុះ​ឡើងវិញ។