ក្រុងឡុងដ៍: មនុស្សភាគច្រើនចំណាយពេល ៩ ម៉ោង ឬច្រើនជាងនេះអង្គុយក្រៅពីម៉ោងការងារ ហើយការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សទូទៅជាង ១ ភាគ ៣ ចំណាយពេលអង្គុយនាចុងសប្ដាហ៍ច្រើនជាងពួកគេអង្គុយធ្វើការ ជាមួយការអង្គុយលេងទូរស័ព្ទមិនថា ជាឥរិយាបថអង្គុយទម្រេតបែបខ្ជិលនៅមុខអេក្រង់។
វាជាទម្លាប់ដែលមិនត្រឹមតែជាដំណឹងអាក្រក់ចំពោះឆ្អឹងខ្នង ប៉ុន្ដែវាក៏បង្កើនហានិភ័យជំងឺធ្ងន់ធ្ងររួមទាំងការស្លាប់មុនអាយុថែមទៀត។
ការចំណាយពេលយូរអង្គុយចូលរួមចំណែកចំពោះមរណភាព ៧ ម៉ឺននាក់ក្នុងឆ្នាំ ២០១៦ នៅចក្រភពអង់គ្លេសដែលធ្ងន់ធ្ងរជាការជក់បារីទៅទៀត។
ក្រៅពីជះឥទ្ធិពលលើអ័រម៉ូន ការរំលាយអាហារមុខងារខួរក្បាល និងការឈឺរោយរាងកាយ ការអង្គុយយូរនេះបង្កើតជាអាការជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែមប្រភេទ ២ ជំងឺមហារីកសួត និងមរណភាពមុនអាយុមកពីកត្ដាពាក់ព័ន្ធផ្សេងៗទៀត។
ការអង្គុយយូរក៏បានប៉ះពាល់ដល់ខួរក្បាល ផ្លូវអារម្មណ៍ ញាណដឹងការចងចាំ និងបង្កើនអត្រាជំងឺវង្វេង។
ការស្រាវជ្រាវក៏បានព្រមានថា ទោះបីជាព្យាយាមហាត់ប្រាណជាប្រចាំក៏មិនអាចមានប្រសិទ្ធភាពល្អឡើយ បើវេលាសេសសល់ទាំងប៉ុន្មានសុទ្ធតែជាសកម្មភាពអង្គុយច្រើនម៉ោងនោះ។
វេជ្ជបណ្ឌិត ម៉ៃ ប្រានណាន នៅ Public Health England បានឲ្យដឹងថា៖ «មនុស្សមានរាងកាយរស់រវើកយ៉ាងណាក៏ដោយ បើអង្គុយយូរវានឹងប៉ះពាល់ដល់សុខភាព និងហានិភ័យលើរាងកាយទាំងមូល»៕ HR