ភ្នំពេញៈ ការ​នាំ​ចេញ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​របស់​​ប្រទេស​កម្ពុជា​​ បាន​មើល​ឃើញ​កំណើន​​យ៉ាង​ខ្លាំង​ដល់​ប្រមាណ ​​៤​ ពាន់​លាន​ដុល្លារ​នៅ​ឆមាសទី ​១ ​ឆ្នាំ​នេះ ជា​កំណើន​ពីរ​ខ្ទង់​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ NBC។

ជា​មួយ​នឹង​កំណើន​ដ៏ខ្លាំង​នេះ ​អ្នក​នៅ​ក្នុង​ឧស្សាហ​កម្មនេះ​ លើក​ឡើង​ថា ប្រហែល​ដោយ​សារ​តែ​ការ​លក់​កាន់​តែ​​រឹង​មាំ​ទៅ​កាន់​ទី​ផ្សារ​អា​មេរិក​។​

​របាយ​ការណ៍​ពាក់​កណ្ដាល​ឆ្នាំ​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) បង្ហាញ​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​របស់​កម្ពុជា​ រួម​បញ្ចូល​គ្នា​​មាន​តម្លៃ​ប្រមាណ​ ៤​ ពាន់​លាន​ដុល្លារ​ កើន​ឡើង​១១​ភាគរយ​ធៀបនឹង​រយៈ​ពេល​​ដូចគ្នា​ កាល​ពីឆ្នាំ​ ២០១៦។

ល្បឿន​កំណើន​នេះ​កើន​ឡើង​ជិត​ពីរដង​ ធៀប​នឹង​កំណើន​ ៦,៩​ភាគ​រយ​កាល​ពី​ឆមាស​ទី ​១​ ឆ្នាំ​ ២០១៧​ ។ ​នេះ​បើ​យោ​ង​តាម​របាយ​ការណ៍​។​

ទោះ​បីយ៉ា​នេះក្តី ​របាយ​ការណ៍​របស់​ NBC​ មិន​បានផ្ដល់​ព័ត៌​មាន​​លម្អិត​ពី​មូល​ហេតុនៃ​កំណើ​ន​នេះទេ​។​