ភូកេតៈ សណ្ឋាគារនៅលើកោះលម្ហែកាយដ៏ពេញនិយមបំផុតរបស់ប្រទេសថៃបានបង្ខំចិត្តកាត់បន្ថយតម្លៃបន្ទប់នៅទំនេរ ខណៈប្រធានអង្គភាពទេសចរណ៍និងម្ចាស់អាជីវកម្មផ្សេងៗជម្នះជាមួយនឹងការធ្លាក់ចុះភ្ញៀវទេសចរជាតិចិន ដែលបានបណ្ដាលឡើងដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក និងកំណើនថ្លៃប្រាក់បាតរបស់ថៃ។
មានទីតាំងនៅសមុទ្រ Andaman និងមានភាពល្បីល្បាញដោយសារឆ្នេរ និងជីវិតពេលរាត្រីរបស់ខ្លួនកោះភូកេតដែលជាកោះដែលមានកម្ដៅខ្លាំងគឺជាទិសដៅទស្សនាច្រើនបំផុតក្នុងប្រទេសថៃកាលពីឆ្នាំមុន បន្ទាប់ពីទីក្រុងបាងកក និងកត្តាវាស់វែងដ៏ល្អមួយរបស់ប្រទេសថៃអំពីឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន។
ទេសចរណ៍មានចំណែកស្មើនឹង ១៨ ភាគរយនៃផលិតផលផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសថៃ ហើយក្រុមអ្នកដើរកម្សាន្ដជនជាតិចិនមានចំណែកជាង ១ ភាគ ៤ នៃការមកដល់របស់ភ្ញៀវទេសចរសរុប។
តួលេខផ្លូវការបានបង្ហាញថា ប៉ុន្តែខណៈភ្ញៀវទេសចរចំនួន ២,២ លាននាក់មកពីប្រទេសចិនបានទស្សនាប្រទេសថៃកាលពីឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរនៅខែមករា និងខែកញ្ញាបានធ្លាក់ចុះជិត ១ ភាគ ៥ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Claude de Crissey កុងស៊ុលកិត្តិយសរបស់ប្រទេសបារាំងប្រចាំនៅកោះភូកេត និងជាម្ចាស់សណ្ឋាគារមួយដែលមានប្រហែល ៤០ បន្ទប់នៅតំបន់ឆ្នេរ Patong Beach ដ៏ពេញនិយមបានឲ្យដឹងថា ភ្ញៀវទេសចរជនជាតិចិនជាធម្មតាមានវត្តមានសូម្បីតែក្នុងអំឡុងរដូវមានភ្ញៀវទេសចរតិច។
លោកថ្លែងថា៖ «ចំនួននោះមិនកើតមានទេនៅឆ្នាំនេះទេ»។ លោកបន្ថែមថា លោកត្រូវតែបន្ទាបតម្លៃរបស់ខ្លួនចំនួន ៥០ ភាគរយ។
បញ្ហាមិនគ្រាន់តែកើតមាននៅកោះភូកេតប៉ុណ្ណោះទេ ដោយសណ្ឋាគារផ្សេងទៀតក៏ជម្នះក្នុងការទាក់ទាញភ្ញៀវ ដើម្បីបំពេញបន្ទប់នៅក្នុងរមណីយដ្ឋានប៉ាតាយ៉ាដែលជាទីក្រុងឆ្នេរសមុទ្រនៅលើដីគោក និងកោះសាមុយផងដែរ។
ភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយអាមេរិកបានធ្វើឲ្យប្រជាជនចិនមានភាពស្ទាក់ស្ទើររួចហើយក្នុងការឈប់សម្រាក ដោយសារតែភាពមិនច្បាស់លាស់នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រាក់បាតថៃបានកើនឡើងប្រហែល ១០ ភាគរយធៀបនឹងប្រាក់យន់នៅឆ្នាំនេះ។
គ្រោះថ្នាក់នាវាកម្សាន្ដនៅសមុទ្ររបស់កោះភូកេតដែលបានសម្លាប់ក្រុមអ្នកដំណើរកម្សាន្ដជនជាតិចិន ៤៧ នាក់ក៏បានធ្វើឲ្យភ្ញៀវទេសចរផ្សេងទៀតភ័យខ្លាចផងដែរ។
អ្នកនៅក្នុងឧស្សាហកម្មនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយសុំមិនបញ្ចេញឈ្មោះដោយសារវាជាបញ្ហារសើបរបស់ប្រធានបទនេះនៅក្នុងប្រទេសមួយជាទីដែលទេសចរណ៍ផ្ដល់ការងាររាប់ម៉ឺននាក់ថា៖ «យើងមានការបារម្ភ»។
ការបន្ថែមទៅនឹងបញ្ហាឈឺក្បាលគឺជាការពិតដែលថា បន្ទប់សណ្ឋាគារថ្មីជាង ៣ ០០០ កំពុងត្រូវបានសាងសង់នៅលើកោះនេះ ដែលបង្កើនបញ្ហាថា តើនរណានឹងមកស្នាក់នៅបន្ទប់ទាំងនេះ?
លោក Kongsak Khoopongsakorn អនុប្រធានសមាគមសណ្ឋាគារនៅក្នុងប្រទេសថៃ និងជានាយកក្រុមហ៊ុន Vijitt Resort ថ្លែងថា៖ «ទាក់ទងនឹងអាជីវកម្ម វាមិនល្អនោះទេ»។
លោកមានប្រសាសន៍ថា៖ «ពីព្រោះយើងមានសណ្ឋាគារកាន់តែច្រើន បន្ទប់កាន់តែច្រើនត្រូវលក់ យើងមានភោជនីយដ្ឋានកាន់តែច្រើន ហាងកាហ្វេកាន់តែច្រើន»។
ប៉ុន្តែលោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃបានប្រាប់ AFP ថាលោកនៅតែមាន «សុទិដ្ឋិនិយម»។ លោកថា៖ «យើងគួរសម្រេចបានទិសដៅរបស់យើងដែលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៩,៨ លាននាក់» នៅឆ្នាំនេះ។
ប៉ុន្តែចំនួននោះកើនឡើងពី ៣៨,២ លាននាក់កាលពីឆ្នាំ ២០១៨ តិចខ្លាំងបើធៀបនឹងកំណើនដែលត្រូវបានមើលឃើញពីចំនួន ៣៥,៦ លាននាក់កាលពីឆ្នាំ ២០១៧៕ LA