ភ្នំពេញៈ ​ឧស្សា​ហ​កម្ម​ធា​នា​រ៉ាប់​រង​របស់​​កម្ពុជា​កំ​ពុង​ទទួល​បាន​កំ​ណើន​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ជា​និ​ន្នា​ការ ​ដែល​មើល​ឃើញ​​ផលិ​ត​ផល​នេះ​កំ​ពុង​​ត្រូវ​បាន​ផ្ដល់​ឲ្យ​អតិ​ថិ​ ជ​ន​​​តាម​រយៈ​ប្រតិ​បត្តិ​ករ​ទូរ​ស័ព្ទ​​ចល័ត​។​

​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​កម្ពុជា ​ភី​អិល​ស៊ី ​(Camlife) គឺជា​​ការ​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​​គ្រប់​គ្រង​ដោយ​វិនិ​យោ​គិន​ក្នុង​ស្រុក​១០០​ភាគ​រយ​ដែល​​បាន​​ផ្ដល់​សេ​វា​​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​តាម​រយៈ​​ប្រតិ​បត្តិ​ករ​ទូរ​ស័ព្ទ​ចល័​ត​ Cellcard​។

អ្នក​យក​ព័ត៌​មាន​ភ្នំពេញ​ប៉ុស្ដិ៍​​បាន​សាក​សួរ​ ​​លោក​ គា ​លាង​ស្រ៊ុន ​ប្រ​ធាន​ប្រ​តិ​បត្តិ​ អំ​ពី​​ប្រ​តិ​បត្តិ​ការ​របស់​ក្រុម​​ហ៊ុន​ និង​ការ​បា​រម្ភ​របស់​សា​ធារ​ណ​ជន​ លើ​ហា​និ​ភ័យ​តាម​រយៈ​ការ​លក់​សេ​វា​តាម​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​។

​តើ​ក្រុម​ហ៊ុន​ Camlife សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន Cellcard ​ដូច​ម្ដេច​?​

​ចក្ខុ​វិ​ស័យ​របស់​យើង នឹង​ធា​នា​ថា គ្រួ​សារ​កម្ពុជា​ទាំង​អស់​រស់​នៅ​ក្នុង​សំ​ណាញ់​សុ​វត្ថិ​ភាព​​ហិ​រញ្ញ​វត្ថុ​។​

ដើ​ម្បី​ធ្វើ​ឲ្យ​​ស្រប​ជា​មួយ​នឹង​ចក្ខុ​វិ​ស័យ​របស់​យើង​ យើង​ចង់​បម្រើ​ដល់​អតិ​ថិ​ជន​​គ្រប់​​ប្រ​ភេទ​ទាំង​អស់​។ នោះ​ជា​មូល​ហេតុ​ ដែ​ល​យើង​​​បាន​អភិ​វឌ្ឍ​​ផលិ​ត​ ផល​ដ៏​សាម​ញ្ញ​មួយ​ និង​ងាយ​ស្រួល​​បំ​ផុត​ក្នុង​ការ​ទទួល​បាន​ផលិត​ផល​នេះ​។ ម៉្យាង​វិញ​ទៀត​ វា​ងាយ​ស្រួល​​ក្នុង​ការ​ចុះ​ឈ្មោះ ​ងាយ​ស្រួល​ក្នុង​ការ​ទាម​ទារ​​ប្រាក់​សំ​ណង​ និង​តម្លៃ​ទាប​។

​​យើង​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន Cellcard រយៈ​ពេល​ ១ ​ឆ្នាំ​មក​ហើយ​ ដោយ​ផ្ដល់​ការ​ធា​នា​រ៉ាប់រ​ង​អា​យុ​ជីវិត​​តម្លៃ​ទាប ​និង​ងាយ​ស្រួល​ដល់​អតិ​ថិ​ជន​របស់​​ក្រុម​ហ៊ុន​ Cellcard ដែល​មាន​អាយុ​ចាប់​ពី ១៨ ​ឆ្នាំ ដល់​ ៥០ ​​ឆ្នាំ​។ យើង​ប្រើ​ប្រាស់​ផ្នែក​បម្រើ​អតិ​ថិ​ជន​ដើ​ម្បី​លក់​​ផលិត​ផល​ប្រ​ភេទ​នេះ​ ​ហើយ​ការ​បង់​ប្រាក់​ធា​នា​រ៉ាប់​​រង​​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ទឹក​ប្រាក់​ដែល​មាន​នៅ​​ក្នុង​ទូរ​ស័ព្ទ​។​

តើ​អ្វី​ជា​សេ​វា និង​ផលិត​ផល​​ធា​នា​រ៉ាប់​រង​របស់​អ្នក​?

​​យើង​លក់​​ការ​ការ​ពារ​ធម្មតា ព្រម​ទាំង​ការ​ការ​ពារ​អា​យុ​ជី​វិត​ផ្នែក​ឥណ​ទាន​។ អា​យុ​ជី​វិត​ឥណ​ទាន ​គឺ​ជា​ផែន​ការ​មួយ ដែល​រ៉ាប់​រង​​លើ​អ្នក​ខ្ចី​កម្ចី ការ​ពារ​នៅ​ពេល​ស្លាប់ ​និង​នៅ​ពេល​ពិ​ការ​ទាំង​ស្រុង​។​

តើ​អ្នក​លក់​​​ផលិត​ផល​​ដល់​អតិ​ថិ​ជន​ដោយ​វិ​ធី​ណា?

​​កា​រិ​យា​ល័យ​បម្រើ​អតិ​ថិ​ជន​ (CCO​) របស់​យើង​ នឹង​ទូរ​ស័ព្ទ​ទៅ​ពួក​គេ​ ហើយ​​ពន្យល់​អ្វី​ៗ​គ្រប់​យ៉ាង​ ដូច​ជា​លក្ខណ​ពិ​សេស​របស់​ផលិត​ផល​រយៈពេល​ និង​លក្ខ​ខណ្ឌ​ បន្ទាប់​ពី​នោះ ​អតិ​ថិ​ជន​ អាច​និ​យាយ​ថា ​យល់​ព្រម ឬ​​មិន​យល់​ព្រម​ជា​មួយ CCO។​ ប្រ​សិន​បើ​ពួក​គេ​យល់​ព្រម​ប្រើ​ប្រាស់​សេ​វា​នេះ​ CCO​ នឹង​ចុះ​បញ្ជី​ពួក​គេ​ បន្ទាប់​​មក​ពួក​គេ​នឹង​ទទួល​បាន​ការ​ បញ្ជាក់​សារ​ជា​អ​ក្សរ​ ដែល​មាន​ការ​ត​ភ្ជាប់​ជា​មួយរ​យៈ​ពេល ​និង​​លក្ខ​ខណ្ឌ​របស់​យើង​ និង​វិញ្ញា​បន​បត្រ​អេ​ឡិច​ត្រូ​និក​​។

តើ​អតិ​ថិ​ជន​អាច​ទាម​ទារ​ប្រាក់​សំ​ណង​សម្រាប់​ហា​និ​ភ័យ​របស់​ពួក​គេ​ដូច​ម្ដេច​?

​យើង​យល់​ថា ​ការ​ទាម​ទារ​ប្រាក់​សំ​ណង​ជា​ពេល​វេ​លា​ ពិ​បាក សម្រាប់​គ្រួ​សារ​ ដូច្នេះ​យើង​ជា​ក្រុម​ហ៊ុន Camlife ព្យា​យាម​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នៅ​ពេល​​មាន​កា​រ​ទាម​ទារ​សំ​ណង​ធ្វើ​ឡើង​ គ្រួ​សារ​គ្រាន់​តែ​ទូរ​ស័ព្ទ​​មក​កាន់​កា​រិ​យា​ល័យ​របស់​យើង​ និង​ដាក់​ជូន​ឯក​សារ​ដែល​តម្រូវ ​ដូច​ជា​អត្ត​ សញ្ញាណ​​ប័ណ្ណ​ជាតិ​ខ្មែរ សៀវ​ភៅ​គ្រួ​សារ​ និង​សំ​បុត្រ​មរ​ណ​ភាព​ និង​លេខ​ទូរ​ស័ព្ទ​បច្ចុ​ប្បន្ន​។ ​

ក្នុង​រយៈ​ពេល​ ៧ ថ្ងៃ ​យើង​​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​​​សំ​ណង​នោះ ​និង​បើក​ប្រាក់​ឲ្យ ​ប្រ​សិន​បើ​វា​ជា​ការ​ទាម​ទារ​សំ​ណង​មាន​សុ​ពល​ភាព​​។ ការ​ទូ​ទាត់​សំ​ណង​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កា​រិ​យា​ល័យ​របស់​យើង ឬ​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​តាម​ វីង​។

បច្ចុ​ប្បន្ន ​យើង​កំ​ពុង​អភិ​វឌ្ឍ​កម្ម​វិ​ធី​មួយ​​​ដែល​អាច​បត់​បែន​បាន​​ច្រើន​បំ​ផុត​ ដែល​អាច​អនុ​ញ្ញាត​​ឲ្យ​ជី​វិត​ដែល​ត្រូវ​បាន​​ធា​នា​ ​អាច​ស្វែង​រក​ធានា​រ៉ាប់​រង​តាម​រយៈ​ទូរ​ស័ព្ទ​ចល័​ត​របស់​​ពួក​គេ​។​

​ពួក​គេ​អាច​ដឹង​ពី​លក្ខ​ខណ្ឌ​ធា​នា​រ៉ាប់​​រង​ថា​តើ​វា​នៅ​មាន​ប្រ​សិទ្ធ​ភាព​ ឬ​ហួស​​ពេល​កំ​ណត់? ហើយ​ពួក​គេ​អាច​ចុះ​ឈ្មោះ​ប្រើ​សេ​វា​នេះ​ ដោយ​ខ្លួន​​ឯង​ ហើយ​ពួក​គេ​អាច​​ទាម​ទារ​សំ​ណង​​តាម​រយៈ​ទូរ​ស័ព្ទ​​។ ការ​ធ្វើ​ដូច​នេះ​នឹង​សន្សំ​​ប្រាក់​ និង​ពេល​វេ​លា​សម្រាប់​ក្រុ​ម​​ហ៊ុន ​និង​ការ​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​។​

មាន​ការ​​ត្អូញ​ត្អែរ​ថា ​ក្រុម​ហ៊ុន​បាន​ចុះ​ឈ្មោះ​ពួក​គេ​ដោយ​​ពួក​គេ​មិន​បាន​ដឹង​ខ្លួន​​ និង​បាន​កាត់​លុយ​ពួក​គេ​តាម​ទូរ​ស័ព្ទ​រៀង​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ឯក​ភាព​ពី​អ្នក​ប្រើ តើ​​អ្នក​អាច​ពន្យល់​ពី​ករ​ណី​នេះ​ដូច​ម្ដេច​?​

​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ​​អ៊ី​ចឹង ​មុន​ពេល​​ចុះ​ឈ្មោះ​ទិញ​​ការ​ធា​នា​​រ៉ាប់​រង​នេះ​ CCO​ របស់​យើង​ត្រូវ​តែ​ពន្យល់​​អតិ​ថិ​ជន​ឲ្យ​ច្បាស់​លាស់​អំ​ពី​​លក្ខណ​ពិ​សេស​​របស់​ផលិ​ត​​ផល ​រយៈ​ពេល​និ​ង​លក្ខ​ខណ្ឌ​។ ដូច្នេះ​ វា​គួរ​តែ​​ច្បាស់​លាស់​ហើយ​មុន​ពេល​ការ​ចុះ​ឈ្មោះ​នេះ​។ ​ប៉ុន្តែ​អាច​មាន​ករណី​យល់​​ខុស​ ឬ​ការ​​ទាក់​ទង​តាម​ទូរ​ស័ព្ទ ​មិន​ច្បាស់​លាស់​ដែល​នាំ​​ឲ្យ​​ពួក​គេ​ភាន់​ច្រ​ឡំ។​

​យើង​មាន​ការ​កត់​ត្រា​សំ​ឡេង​​ដើ​ម្បី​ធ្វើ​ភ័ស្ដុ​តាង​បញ្ហា​នេះ​។ ប៉ុន្តែ​ពួក​គេ​អាច​​លុប​ចោល​ការ​ចុះ​ឈ្មោះ​ក្នុង​ការ​ទិញ​​ធានា​ រ៉ាប់​រង​អា​យុ​ជី​វិត​តាម​ទូ​រ​ស័ព្ទ​វិញ​បាន​​​​បើ​ពួក​គេ​​មិន​សប្បាយ​ចិត្ត​ជា​មួយ​សេ​វា​នេះ​​។​

ម៉្យា​ង​វិញ​ទៀត ខ្ញុំ​គិត​ថា ​​ប្រ​ជា​ជន​ចាប់​ផ្ដើម​យល់​ពី​គំ​និត​ និង​អត្ថ​ប្រ​យោជន៍​នៃ​ ការ​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​ នៅ​ពេល​​នេះ​ដោយ​សារ​តែ​នៅ​ពេល​ចាប់​ផ្ដើម​ការ​សហ​ការ​ យើង​បាន​ទទួល​ការ​ស្នើ​សុំ​លុប​ឈ្មោះ​មួយ​ចំ​នួន​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​ ការ​សំ​លុប​ចោល​ការ​ចុះ​ឈ្មោះ​បាន​​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ហើយ​ប្រ​ជា​ជន​បាន​ទូរ​ស័ព្ទ​​ ស្នើ​សុំ​​អត្ថ​ប្រ​យោជន៍​ ប​ន្ថែម​​នៃ​ការ​ធា​នា​រ៉ាប់​រង​នេះ​ផង​ដែរ​​៕​LA