ទីក្រុងហ្វ្រ៊ែងហ្វឺតៈ ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន BMW បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ក្រុមហ៊ុន​ BMW កំពុង​អនុវត្តតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ផ្សេងទៀត​ក្នុង​ការចាក់​បញ្ចូល​សាច់ប្រាក់​សន្ទនីយភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​វិបត្តិ​វីរុស​កូរ៉ូណា ខណៈ​ការលក់​រថយន្ត​នៅ​ប្រទេស​ដែល​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​រថយន្ត​មួយ​នេះ​បាន​កត់ត្រា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ជិត​ ៣០ ​ឆ្នាំ​កាលពី​ខែមីនា​។

លោក Oliver Zipse ប្រធាន​ក្រុមហ៊ុន​ BMW ​បាន​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាស​មួយ​ដែល​បាន​បញ្ជូន​ដល់​បុគ្គលិក​ថា​៖ «​កាលៈទេសៈ​ដ៏ធ្ងន់ធ្ងរ​នេះ​អាច​គំរាម​ដល់​អាទិភាព​របស់​ក្រុមហ៊ុន​ធំ​»​។

លោក Zipse បាន​ហៅ​វិធានការ​នេះ​ថា​ជា​ «​អាទិភាព​ដាច់ខាត​» ប៉ុន្តែ​មិនបាន​លម្អិត​ថា​៖ «​យើង​បាន​ណែនាំ​វិធានការ​ទ្រង់ទ្រាយ​ធំៗ​រួចហើយ ​ជាពិសេស​ដើម្បី​ធានា​សន្ទនីយភាព​របស់​យើង​»​។

Daimler ជា​ក្រុមហ៊ុន​ប្រកួតប្រជែង​តម្លៃ​ខ្ពស់​ដែល​ផលិត​រថយន្ត Mercedes-Benz បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​យល់ព្រម​ឥណទាន​ថ្មី​ ១២ ​ពាន់​លាន​អឺរ៉ូ​ (១៣ ​ពាន់​លាន​ដុល្លារ​) ជាមួយ​ធនាគារ​ជាច្រើន «​ដែល​បង្កើន​ភាពបត់បែន​ហិរញ្ញវត្ថុ​របស់ខ្លួន​»​។

ការឲ្យ​ដឹង​ពី​សម្ពាធ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​ធ្វើ​ឡើង​ដោយ​លោក Herbert Diess ប្រធាន​ក្រុមហ៊ុន​ Volkswagen កាលពី​សប្ដាហ៍​មុន​ដោយ​លោក​បាន​ឲ្យ​ដឹងថា ការបិទទ្វារ​រោងចក្រ​បណ្តាល​មកពី​វីរុស​នេះ​កំពុង​ធ្វើឲ្យ​ក្រុមហ៊ុន​ឈ្មោះ​ល្បី​ចំនួន​ ១២ ​ខាតបង់​រហូតដល់​ ២ ​ពាន់​លាន​អឺរ៉ូ​រយៈពេល​ ១ ​សប្ដាហ៍​។

ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ការចុះបញ្ជី​រថយន្ត​ថ្មី​លើ​ដងផ្លូវ​អាល្លឺម៉ង់​ធ្លាក់ចុះ​កាលពី​ខែមីនា​ដល់​កម្រិត​ទាប​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ការលក់​បាន​ធ្លាក់ចុះ​ ៣៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មក​នៅត្រឹម​ជាង​ ២១៥១០០ ​គ្រឿង​ប៉ុណ្ណោះ​។ នេះ​យោងតាម KBA ជា​អាជ្ញាធរ​ផ្ដល់​អាជ្ញាប័ណ្ណ​រថយន្ត​។

សហព័ន្ធ​ក្រុមហ៊ុន​ផលិត​​រថយន្ត VDA ​បាន​ឲ្យ​ដឹងថា​៖ «​វិធានការ​គោលនយោបាយ​សុខភាព​ចាំបាច់​ដូចជា​ការកម្រិត​ដ៏ធំ​លើ​ជីវិត​សាធារណៈ ការបិទ​ក្រុមហ៊ុន​ចែកចាយ​រថយន្ត និង​កម្រិត​លទ្ធភាព​ការងារ​នៅក្នុង​ការិយាល័យ​ផ្ដល់​អាជ្ញាប័ណ្ណ​» ​បាន​ធ្វើឲ្យ​ស្ទះ​ដល់​ការពាណិជ្ជកម្ម​រថយន្ត​។

តម្រូវការ​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​ ៣០ ​ភាគរយ ខណៈ​ដែល​ការបញ្ជាទិញ​បរទេស​បាន​ធ្លាក់ចុះ​ ៣៧ ​ភាគរយ​។

នៅក្នុង​ការប្រៀបធៀប​ប្រចាំត្រីមាស ការលក់​កាលពី​ខែ​មករា​ដល់​ខែមីនា​បាន​ធ្លាក់ចុះ​ ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមអ្នកវិភាគ​មកពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ EY បាន​ព្យាករ​៖ «​ខែមេសា​ទំនង​មាន​មហន្តរាយ​កាន់តែ​ខ្លាំង​ថែមទៀត​»​។

នៅក្នុង​ប្រទេស​អ៊ីតាលី​ជា​ចំណុច​ផ្ទុះ​វីរុស​ក្នុង​តំបន់​អឺរ៉ុប​ដែល​ការរឹតបន្តឹង​ការធ្វើ​ចរាចរណ៍​មាន​ភាពអាក្រក់​កាន់តែ​ខ្លាំង​ឡើង តួលេខ​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​នេះ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ការលក់​ធ្លាក់ចុះ​ខ្លាំង​ជាង​ ៨៥ ​ភាគរយ​ធៀប​នឹង​ខែមីនា​នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកជំនាញ​នៅ Promotor ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឧស្សាហកម្ម​រថយន្ត​បាន​អត្ថាធិប្បាយ​ថា​៖ «​មាន​រថយន្ត​ជាង​ ២៨ ៣០០ ​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី ការលក់​របស់​ប្រទេស​អ៊ីតាលី «​ស្ថិតក្នុង​កម្រិត​អាច​ប្រៀបធៀប​បាន​កាលពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ នៅពេល​ការកាន់កាប់​រថយន្ត​ជាច្រើន​នៅ​ប្រទេស​របស់​យើង​ទើប​នឹង​ចាប់ផ្ដើម​ប៉ុណ្ណោះ​»​។

ពួកគេ​បន្ថែម​៖ «​ការព្យាករ​សម្រាប់​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​នឹង​មាន​ការធ្លាក់ចុះ​ស្រដៀង​គ្នា ឬ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ថែមទៀត​រហូត​ដល់​វិបត្តិ​នេះ​ត្រូវ​បញ្ចប់​»​។

ក្រុមហ៊ុន EY ​បាន​ព្យាករ​ថា នៅ​ប្រទេស​អាល្លឺម៉ង់​ «​ទោះបីជា​វិបត្តិ​ដ៏ខ្លាំង​បំផុត​បាន​យកឈ្នះ​នៅ​រដូវក្ដៅ​ក៏ដោយ ក៏​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដែល​កើនឡើង​ចំនួន​ច្រើន​នៃ​ភាព​គ្មាន​ការងារ​ធ្វើការ​ធ្លាក់ចុះ​ប្រាក់ចំណូល ការក្ស័យធន​នឹង​បន្ត​ក្នុង​ការកម្រិត​តម្រូវការ​យ៉ាងខ្លាំង​»​។

ការងារ​ ១០០ ០០០ ​កន្លែង​ក្នុង​ការងារ​ប្រហែល​ ៨០០ ០០០ កន្លែង​ក្នុង​វិស័យ​រថយន្ត​របស់​ប្រទេស​អាល្លឺម៉ង់​អាច​ស្ថិត​ក្នុង​ហានិភ័យ​៕ LA