អាហារសត្វថ្មីត្រូវបានផលិតឡើង ដង្កូវរាប់រយក្បាលវាររវើកៗនៅលើថាស ពេលពួកវាស៊ីស្លឹកមន។
ភ្នំពេញៈ ក្រុមហ៊ុនជំនាញផ្នែកគ្រប់គ្រងប្រតិបត្តិការផ្សារទំនើប CapitaLand Retail កាលពីថ្ងៃអង្គារ បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អគារ The Peak នៅរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងដំណើរការផ្សារទំនើបមួយនៅក្នុងអគារនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន CapitaLand ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CapitaLand Retail ដែលចេញផ្សាយនៅផ្សារភាគហ៊ុន សិង្ហបុរី។
ផ្សារទំនើបដែលមានទីតាំងនៅក្នុងអគារទំនើប The Peak នេះ គឺជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Oxley ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងក្រុមហ៊ុនកម្ពុជា WorldBridge Land ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២០ ខាងមុខ។
ផ្សារទំនើបនេះមាន ៥ ជាន់ ស្មើនឹងផ្ទៃក្រឡាសរុប ៣៩ ០១៩ ម៉ែត្រការ៉េ (មិនរាប់បញ្ចូលផ្ទៃក្រឡាសម្រាប់ចតរថយន្ត) និងផ្ទៃក្រឡាសម្រាប់ធ្វើពាណិជ្ជកម្មសុទ្ធមានប្រមាណ ២៤ ១៥៤ ម៉ែត្រការ៉េ៕