សូម​ចូលរួម​អបអរ​សាទរ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែល​បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​នៃ ជើង​ហោះហើរ​ដំបូង​របស់​ខ្លួន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​កាន់​អាកាសយានដ្ឋាន សុវណ្ណភូមិ ប្រទេស ថៃ នៅ​ថ្ងៃ​ទី​១១​ខែ​មេសា ឆ្នាំ ២០១៩។

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​ដំណើរ​ការ​ជើង​ហោះហើរ​ទៅ​មក ភ្នំពេញ-បាងកក ជា​រៀង​រាល់​ថ្ងៃ ជាមួយ​នឹង​យន្តហោះ​ប្រភេទ អ៊ែបឺស Airbus A៣១៩ ​ ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​ ១៥០ នាក់។

ជើង​ហោះហើរ​ថ្មី​នេះ បាន​ចុះចត​​នៅ​ឯអាកាសយានដ្ឋាន សុវណ្ណភូមិ នៅ​វេលា​ម៉ោង ១៩:១០ នាទី ដូចការ​គ្រោង​ទុក​ ដែល​បាន​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ​ជា ៩០ ភាគរយ រួម​នឹង​ទំនិញ​ប្រមាណ​ជាង ២០០០ គីឡូក្រាម។ ដើម្បី​ជា​ការ​អបអរសាទរ​ដល់​ជើង​ហោះហើរ​ដំបូង​នេះ នឹង​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ក្រុមហ៊ុន​អាកាស​ចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​រៀប​ចំ​កាដូ​អនុស្សាវរីយ៍​ជា​តុក្កតា​ដ៏​ស្រស់​ស្អាត​សម្រាប់​អ្នក​ដំណើរ​របស់​ខ្លួន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ ភ្នំពេញ។

ជាង​នេះ​ទៅ​ទៀត ដើម្បី​ទទួល​សា្វគមន៍​ពិធី​បើក​សម្ពោធ​ជើង​ហោះ​ហើរ​នេះ មន្ត្រី​អាកាសយានដ្ឋាន​ទីក្រុង បាងកក ក៏​បាន​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​អ្នក​ដំណើរ អ្នក​បើក​យន្តហោះ និង​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ផងដែរ។

«ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ពី​ការ​បើក​ដំណើរ​ការ​នូវ​ជើង​ហោះហើរ ភ្នំពេញ-បាងកក ដោយ​ជោគ​ជ័យ​នៅ​មុន​ព្រះ​រាជពិធី​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ នេះ​គឺជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ជម្រើស​បន្ថែម​ទៀត​សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស»។ ​

«សម្រាប់​ជើង​ហោះ​ហើរ​នេះ យើង​មាន​ការ​ហោះហើរ​មួយ​ជើង​ជា​រៀង​រាល់​ថ្ងៃ​ ការ​ចាប់​ដំណើរ​ការ​នេះ​ជា​មួយ​នឹង​កាល​វិភាគ​សម​ស្រប​សម្រាប់​អតិថិជន ដែល​យើង​នឹង​ចាក​ចេញ​ពី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ១៨:១៥ នាទី ហើយ​ទៅ​ដល់​អាកាសយានដ្ឋាន សុវណ្ណភូមិ នៅ​ម៉ោង ១៩:១០ នាទី។ នឹង​ធ្វើ​ការ​ហោះ​ហើរ​ចេញ​ពី​អាកាសយានដ្ឋាន សុវណ្ណភូមិ នៅ​វេលា​ម៉ោង ២០:១០ នាទី ហើយ​មក​ដល់់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ២១:៣៥ នាទី ដែល​កាល​វិភាគ​នៃ​ជើងហោះ​ហើរ​នេះ​ពិត​ជា​ល្អ​ឥតខ្ចោះ​សម្រាប់​អតិថិជន​របស់​យើង»។

លោក Simon XU អគ្គនាយក​រង​ផ្នែក​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ថ្លែង​ថា៖ «​យើង​មិន​ត្រឹម​តែ​ផ្ដល់​ជូន​នូវ​សេវាកម្ម​អតិថិជន​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្ដល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ប្រកប​ដោយ​ប្រសិទិ្ធ​ភាព​ផង​ដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ ឬ ឆែក​តាម​គេហទំព័រ​ផ្លូវការ​របស់​យើង​ខ្ញុំ»។

ជា​ប្រទេស​ជិត​ខាង​ដ៏​ស្និតស្នាល​របស់​កម្ពុជា ប្រទេសថៃ គឺ​ជា​គោលដៅ​ពេញ​និយម​របស់​ប្រជាជន​កម្ពុជា។ ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ តែងតែ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ខ្ពស់ សម្រាប់​អតិថិជន និង​ទំនិញ។

សម្រាប់​អតិថិជន ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ផ្ដល់​ជូន​នូវ​សេវាកម្ម​អតិថិជន​ដ៏​ថ្មី​ស្រឡាង​មួយ​ ដែល​មាន​ឈ្មោះ​ថា សេវាកម្ម Wingsflex ដែល​រួម​មាន​ដូច​ជា​ការ​ផ្ដល់​អាទិភាព​ក្នុង​ការ​ចុះ​ឈ្មោះ ការ​ផ្ដល់​អាទិភាព​ក្នុង​ការ​ឡើង​លើ​យន្តហោះ ការ​ផ្ដល់​ជូន​ទម្ងន់​បន្ថែម​ចំនួន ១០ គីឡូក្រាម ការ​ផ្ដល់​អាទិភាព​លើ​សេវាកម្ម​ឥវ៉ាន់ (ពេល​ចាក​ចេញ/ពេល​មក​ដល់) រីករាយ​ជាមួយ​នឹង​កន្លែង​ធំ​ទូលាយ​ជាង​មុន និង សេវាកម្ម​ក្នុង​អំឡុង​ពេល​ហោះ​ហើរ​​។

សម្រាប់​សេវាកម្ម​ទំនិញ​វិញ យើង​នឹង​ផ្ដល់​ជូន​នូវ​ការ​កក់​ទុក​មុន តាម​រយៈប្រព័ន្ធ​សារ​អេឡិចត្រូនិក (cargo@ cambodia-airways.com)។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ខូ អិលធីឌី គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​របស់​កម្ពុជា​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ ភ្នំពេញ។​ ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ កញ្ញា ឆ្នាំ ២០១៧ ហើយ​បាន​បើក​សម្ពោធ​ជើងហោះ​ហើរ​លើក​ដំបូង​របស់​ខ្លួន​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី ១០​ ខែ កក្កដា ឆ្នាំ ២០១៨។

នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​យើង​កំពុង​តែ​ដំណើរ​យន្តហោះ​ប្រភេទ អ៊ែបឺស (Airbus A319) ចំនួន​បី​គ្រឿង បម្រើ​ឲ្យ​ជើង​ហោះហើរ​ទៅ​មក​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ ទៅ​កាន់​ខេត្ត សៀមរាប ខេត្ត ព្រះសីហនុ ទីក្រុង ម៉ាកាវ ទីក្រុង តៃប៉ិ និង​គោលដៅ​ជាច្រើន​ផ្សេង​ទៀត។

ក្នុង​នាម​ជា «ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា» ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹង​ប្ដេជ្ញា​ចិត្ត បង្កើត​ឲ្យ​បាន​នូវ​បណ្តុំ​នៃ​បណ្ដាញ​ផ្លូវ​ហោះហើរ​ដែល​ភ្ជាប់​នឹង​ទីក្រុង​ភ្នំពេញ ឲ្យ​ក្លាយ​ជា​បណ្ដុំ​ដែល​រាប់​បញ្ចូល​ទាំង​ប្រទេស​ ចិន និង​បណ្ដា​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ជា​បណ្ដុំ​ដែល​ភា្ជប់​ទៅ​នឹង​តំបន់​អាស៊ី ឦសាន អ៊ឺរ៉ុប និង សហរដ្ឋ​អាមេរិក។

បន្ថែម​ពី​នេះ​ទៀត យើង​បាន​រៀន​សូត្រ​យ៉ាង​ស៊ី​ជម្រៅ​នូវ​អរិយធម៌​បុរាណ​របស់​កម្ពុជា​ដែល​បាន​បន្សល់​ទុក​អស់​រយៈ​ពេល​រាប់ពាន់​ឆ្នាំ​មក​ហើយ ហើយ យើង​ក៏​បាន​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ល្អ​ផូផង់​របស់ កម្ពុជា ​ទៅ​កាន់​ពិភព​លោក​ផង​ដែរ​។

ទទួល​បន្ទុក​ក្នុង​ការ​ផ្សព្វផ្សាយ និង ណែនាំ​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភព​លោក ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា ខេមបូឌា អ៊ែរវ៉េ នឹង​បន្ត​បង្កើន​ជើង​ហោះ​ហើរ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ជាមួយ​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​កសាង​ស្ពាន​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ដែល​តភ្ជាប់​ទៅ​កាន់​ពិភព​លោក៕