នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ (MFA.IC) បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បាន​ធ្វើ​ដំណើរ​តាម​រយៈ​ជើង​ហោះហើរ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ឆ្ពោះ​ទៅ​កាន់​ទីក្រុង ហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី។

គណៈប្រតិភូ​នឹង​អញ្ចើញ​ទៅ​ចូលរួម​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៤ ខែមេសា។ តំណាង​នៃ​ថ្នាក់​ដឹកនាំ​និង​បុគ្គលិកនៃ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៅ​ឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​ជូន​វត្ថុ​អនុស្សារីយ៍​ដល់​គណៈប្រតិភូ​ផងដែរ។

យន្តហោះ​បាន​ហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលាម៉ោងម៉ោង ៨:០០ព្រឹក ហើយ​ជើងហោះហើរ​ពិសេសនេះ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Jakarta Soekarno-Hatta International Airport ដោយ​រលូន នៅ​វេលា​ម៉ោង ១១:០០ ព្រឹក បន្ទាប់ពី​បាន​ហោះហើរ​អស់​រយៈពេល​ប្រហែល ៣ ម៉ោងដែល​ជា​ការ​បញ្ចប់​បេសកកម្ម​ប្រកប​ដោយ​ជោគជ័យ​មួយ​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ។

អ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការក្នុងយន្តហោះខេមបូឌាអ៊ែវ៉ែកំពុងប្រជុំមុនពេលហោះហើយ

នេះ​គឺជា​លើកទី​១​ហើយ ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ ត្រូវ​បាន​ផ្តល់កិត្តិយស​បម្រើ សេវាដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​សម្រាប់​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា។ ស្ថានភាពបច្ចុប្បន្ន​នៃ​ការការពារ​ការ​រីករាលដាល​ជំងឺ​រាតត្បាត​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ នៅតែ​តឹង​រ៉ឹង​នៅ​ឡើយ ហើយវិធានការណ៍​រឹត​បន្តឹង​ក៏​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ដែល​ជា​ការ​បន្ថែម​នូវ​ការ​លំបាក​បន្ថែម​ទៀត ដល់​ប្រតិបត្តិការ​ហោះហើរ។

ទោះ​យ៉ាង​ណា បន្ទាប់ពី​ត្រូវ​បាន​ប្រគល់​តួនាទី​ដ៏​សំខាន់​នេះ​ពី​រដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បាន​ចាប់​ផ្តើម​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​រៀបចំ​បុគ្គលិក​បំពេញ​ការងារ​ក្នុង​អំឡុង​ពេល​បិទខ្ទប់​ទីក្រុង​នេះ ដើម្បី​ធានា​ថា​ គ្រប់​ផ្នែក​ពាក់ព័ន្ធ​កំពុង​រៀបចំ​បាន​យ៉ាង​ឆាប់​រហ័ស។ នៅ​ទីបំផុត តួនាទី​ប្រកប​ដោយវិជ្ជាជីវៈ​មួយ​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ ហើយ​ការ​រំពឹង​ទុក​ពី​គ្រប់​ភាគី​គឺ​​ត្រូវ​បាន​ឆ្លើយតប។ បេសកកម្មហោះហើរ​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​តាម​គុណភាព​និង​ស្តង់ដារ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់។

ទិដ្ឋភាពក្នុងយន្តហោះរបស់ខេមបូឌាអ៊ែវ៉ែ

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បាន​បំពេញ​ភារកិច្ច​ស្រដៀង​គ្នា​ជាច្រើន​លើក​ច្រើន​សា ក្នុង​ពេល​កន្លងមកតាម​រយៈការ​ផ្តល់​ជើង​ហោះហើរ​ពិសេស (dedicated charter) សម្រាប់​ដឹក​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ តបតាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា។ ប្រទេស​ដែល​យើង​បាន​ធ្វើការ​ហោះហើរ​ទៅ រួម​មាន​ប្រទេស​វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និង​ប្រទេស​ទីម័រខាងកើត។

ចំពោះ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ទាំង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កោតសរសើរ​យ៉ាង​ខ្លាំង។ ហើយ​នេះ​គឺជាឯកសិទ្ធិ​និង​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវ៉េ ក្នុង​ការ​បំពេញ​បេសកកម្ម​ផ្តល់​ជើងហោះហើរ​ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ទៅ​ចូលរួម​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​នា​ពេល​នេះ។

យន្តហោះរបស់ក្រុមហ៊ុនខេមបូឌាអ៊ែវ៉ែ

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ដំបូងគេ​របស់​កម្ពុជា ដែល​បាន​ផ្តល់​ជើង​ហោះហើរ​ជូន​គណៈប្រតិភូរដ្ឋាភិបាល​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​នា​ពេល​នេះ ជា​ថ្មី​ម្តង​ទៀត​វា​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​តែងតែ​ត្រូវ​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​ភាព ភាព​គួរ​ឱ្យ​ជឿ​ទុកចិត្ត ចំពោះ​ការ​រៀប​ចំ​បែប​នេះ។ ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ មានបទ​ពិសោធន៍​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដែល​មាន​គុណភាពខ្ពស់ ដូចជា​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល ហើយ​យើង​តែងតែ​ប្តេជ្ញា​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូនប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត។

ឯកឧត្តម ប្រាក់ សុខុន ថតរូបជាមួយអ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការក្នុងយន្តហោះរបស់ក្រុមហ៊ុនខេមបូឌាអ៊ែវ៉ែ

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ តែងតែ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នៃ​ការ​បម្រើ​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​បេសកកម្ម​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង ពិភពលោក​ដើម្បី​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា​និង​ពិភពលោក​ទាំង​មូល​បាន​តភ្ជាប់​កាន់​តែ​ជិតស្និទ្ធ។

ដោយ​មិន​ងាករេ​ចំពោះ​ការ​ប្តជ្ញាចិត្ត​របស់​ខ្លួន តាំង​ពី​ការ​ចាប់ផ្តើម​រហូត​ដល់​ទី​បញ្ចប់ ក្រុមហ៊ុន​អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ស្តង់ដារ​អាជីព​ខ្ពស់​បំផុត​នៅ​ក្នុង​ការងារ​របស់​ខ្លួន និងដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈាន​មុខគេ​នៅ​កម្ពុជា៕