ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនភីង ​ទាំង​ ២ ​នាក់​នេះ​ បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ពួកខ្លួន​នឹង​ទប់ទល់​សម្ពាធ ដើម្បី​ទទួល​បាន​បាន​មូលដ្ឋាន​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​មេដឹកនាំ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹងថា អាច «​កាន់តែ​ជិត​សម្រេចបាន​»​។

ការអត្ថាធិប្បាយ​ពី​លោក ត្រាំ និង​លោក ស៊ី បាន​ធ្វើឡើង​រយៈពេល ៦ សប្ដាហ៍​ បន្ទាប់ពី​សម្រេច​បាន​ការចរចា «​ដំណាក់កាល​ទី​ ១» ដែល​ហាក់ដូចជា​មិន​ជិត​ក្លាយ​ជា​ការពិត ដោយសារ​តែ​ភាគី​ទាំង​ ២ ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ពន្ធ​នាំចូល និង​ការទិញ​នៅពេល​អនាគត​នូវ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ដោយ​ប្រទេស​ចិន​។

នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​លោក​ប្រធានាធិបតី ស៊ី ជីនភីង បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​ចង់​បាន​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​ខ្លួន «​មិន​ភ័យខ្លាច​» ក្នុងការ​ប្រយុទ្ធ​តបត​វិញ​» ទេ ប្រសិន​បើ​ចាំបាច់​។

ការឆ្លើយតប​របស់​លោក ត្រាំ បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ក្រោយមក​នៅក្នុង​ការហៅ​ទូរស័ព្ទ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ Fox News ដែល​លោក​បាន​ប្រាប់ថា កិច្ចព្រមព្រៀង​នេះ «​គឺ​ជិត​សម្រេចបាន​ហើយ​» ប៉ុន្តែ​ថា លោក ស៊ី កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​ការតថ្លៃ​ការចរចា​។

លោក ត្រាំ ថ្លែង​ថា​៖ «​គាត់​ចង់​សម្រេច​កិច្ចព្រមព្រៀង​មួយ​ជាង​ខ្ញុំ​ចង់​។ ខ្ញុំ​មិន​អន្ទះសា​ក្នុង​ការសម្រេច​វា​បាន​នោះទេ​»​។

លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅពេល​និយាយ​ពី​ទីក្រុង​ហុងកុង លោក​កំពុង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ការប្រកួតប្រជែង​ផលប្រយោជន៍​បញ្ឈប់​ប្រភេទ​នៃ​ការសន្យា​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​របស់​អាមេរិក ដើម្បី​គាំទ្រ​ចលនា​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​ដែល​មិន​អាច​គ្រប់គ្រង​បាន​មួយ​នេះ​។

និយតករ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​បង្វែរ​សម្ពាធ​នេះ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE និង​ក្រុមហ៊ុន Huawei ដោយ​លើកឡើង​ថា ក្រុមហ៊ុន​ទាំង​ ២ ​នេះ​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ និង​រារាំង​ក្រុមហ៊ុន​ទាំង​ ២ ​កម្មវិធី​ផ្តល់​សេវា និង​ឧបករណ៍​សេវា​ឥត​ខ្សែ​ដែល​ឧបត្ថម្ភ​ធន​ច្រើន​ដោយ​រដ្ឋ​ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។

រឿង​ចម្រូងចម្រាស​របស់​ក្រុមហ៊ុន Huawei បាន​ស្ថិត​នៅក្នុង​ចំណុច​កណ្ដាល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ដែល​ចោទ​ជា​សំណួរ​ថា តើ​លោក ត្រាំ អាច​ផ្ដល់​សម្បទាន​មួយ​ចំនួន​លើ​លទ្ធភាព​ចូល​ទីផ្សារ​អាមេរិក​ដើម្បី​ជួយ​សម្រួល​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ដែរ​ឬ​យ៉ាងណា​។

ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​ ២ ​នេះ​បាន​ជាប់​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​មកនេះ ​ដែល​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ជាមួយ​នឹង​ពន្ធ​នាំចូល​ទៅវិញ​ទៅមក​លើ​ទំនិញ​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​៕ LA