ទីក្រុងប៉ារីសៈ បើទោះបី​តម្លៃ​ប្រេងឆៅ​បាន​ងើប​ឡើងវិញ​បន្តិច​ពី​វិបត្តិ​តម្លៃ​បណ្តាល​មកពី​វីរុស​កូរ៉ូណា​ក៏ដោយ អ្នកប្រតិបត្តិ​ក្នុង​វិស័យ​ប្រេង និង​អ្នកជំនាញ​កំពុង​ចាប់ផ្តើម​ចោទ​សួរថា តើ​ឧស្សាហកម្ម​នេះ​បាន​ឆ្លង​ផុត ចំណុច​របត់​នៃ​តម្រូវការ​ឬ​នៅ​?

ការធ្លាក់ចុះ​តម្លៃ​ប្រេងឆៅ​ក្នុង​អំឡុងពេល​នៃ​រលក​ទី​ ១ ​នៃ​ការបិទ​ចរាចរណ៍​ទូទាំង​សកលលោក​បណ្តាល​មកពី​វីរុស​កូរ៉ូណា​ដែល​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ទៅក្នុង​ភាពអវិជ្ជមាន​រយៈពេល​ខ្លី ដោយសារ​ការធ្លាក់ចុះ​តម្រូវការ​ជា​សកល ព្រោះ​យន្តហោះ​ត្រូវបាន​ចត​ទំនេរ​ចោល​នៅតែ​ព្រលាន និង​រថយន្ត​ចត​ទំនេរ​នៅ​យានដ្ឋាន​។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ព្យាករ​ថា ជា​មធ្យមភាគ​នៃ​តម្រូវការ​ប្រេង​ប្រចាំថ្ងៃ​នឹង​ធ្លាក់ចុះ​ចំនួន​ ៨ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​នៅ​ឆ្នាំនេះ ជា​ការធ្លាក់​ចុះ​ប្រហែល ៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

ខណៈ​ពេល​ដែល​ទីភ្នាក់ងារ​រំពឹងថា ការងើបឡើង​មិន​បាន​ព្រាងទុក​ចំនួន​ ៥,៧ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​នៅ​ឆ្នាំ​បន្ទាប់ខ្លួន​នៅ​​តែ​ព្យាករ​ថា តម្លៃ​សរុប​នឹង​ទាប​ជាង​ឆ្នាំ​ ២០១៩​។ មាន​ភាពមិន​ប្រាកដប្រជា​នៅតែ​អូសបន្លាយ​បន្តទៀត​ក្នុង​វិស័យ​អាកាសចរណ៍​។

អ្នកជំនាញ​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា​តើ តម្រូវការ​នឹង​ត្រឡប់​ទៅកាន់​កម្រិត​កាលពី​ឆ្នាំ​ ២០១៩ ​ដែរ​ឬ​ទេ​?

លោក Bernard Looney នាយក​ប្រតិបត្តិ​ថ្មី​នៃ​ក្រុមហ៊ុន​ប្រេង​ BP ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​លើកឡើង​កាលពី​ខែ​ឧសភា​ថា​៖ «​ខ្ញុំ​មិន​គិតថា យើង​ដឹង​ពី​របៀប​ដែល​រឿងនេះ​នឹង​វិវត្ត​នោះទេ​។ ខ្ញុំ​ប្រាកដ​ជា​មិនដឹង​ទេ​»​។

ការរាលដាល​កូវីដ​១៩​បាន​កើនឡើង​យ៉ាងខ្លាំង​នាពេល​នោះ ហើយ​យន្តហោះ​ស្ទើរ​ទាំងអស់​ត្រូវ​បាន​ចត​ទំនេរ រីឯ​កម្មករ​បាន​បោះបង់​ការ​ទៅ​ធ្វើការ​ផ្ទាល់ ដោយ​ជំនួស​ការធ្វើការ​ពី​ផ្ទះ​។

គំនិត​នៃ​ចំណុច​ខ្ពស់​នៃ​ប្រេង​បាន​បង្កើត​នូវ​ការសង្ស័យ​ជា​យូរ​មកហើយ​។

ភាគច្រើន វា​ត្រូវ​បាន​គេ​ផ្តោតលើ​ផលិតកម្ម​ខ្ពស់ ដោយ​អ្នកជំនាញ​ព្យាករ​ថា តម្លៃនឹង​ឈាន​ដល់​តម្លៃ​ខ្ពស់បំផុត ដោយសារ​តែ​ការបូម​ប្រេង​អស់​ពី​ក្នុង​ដី​។

ប៉ុន្តែ​ក្នុង​ខែ​ថ្មីៗ​នេះ គំនិត​នៃ​តម្រូវការ​ខ្ពស់​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​ដោយ​វត្តមាន​វីរុស​កូរ៉ូណា​ធ្វើឲ្យ​ការកាត់បន្ថយ​តម្រូវការ​ឥន្ធនៈ​យ៉ាង​សម្បើម​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាម​ពីក្រោយ ដោយ​ការផ្លាស់ប្តូរ​ទៅ​កាន់​ថាមពល​ស្អាត​វិញ​។

លោក Michael Bradshaw សាស្ត្រាចារ្យ​នៅ​សាលា​ពាណិជ្ជកម្ម Warwick បាន​និយាយថា ក្រុម​អ្នក​បរិស្ថាន​និយម​ត្រៀម​រួចរាល់​ក្នុង​ការបញ្ចុះបញ្ចូល​ដើម្បី​រារាំង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​ក្លាយ​ជា​ចំណុច​គ្រោះថ្នាក់​ផ្សេងទៀត​នៃ​ការរីករាលដាល ដោយ​សង្កត់ធ្ងន់​ថា តម្រូវការ​សម្រាប់​កិច្ចព្រមព្រៀង​ថ្មី​នៃ​ថាមពល​បៃតង​សម្រាប់​ការងើប​ឡើង​វិញ​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ប្រសិន​បើ​ពួកគេ​ជោគជ័យ​តម្រូវការ​ប្រេង​ប្រហែល​មិន​ត្រឡប់​ទៅ​កាន់​ចំណុចកំពូល ដែល​យើង​បាន​ឃើញ​នៅមុន​កូវីដ​១៩​នោះទេ​»​។

លោក​សាស្ត្រាចារ្យ Bradshaw បញ្ជាក់ថា វិស័យ​ដឹកជញ្ជូន​ប្រហែល​មិន​ងើប​ឡើងវិញ​ពេញលេញ​ទេ​៖ «​បន្ទាប់ពី​ការរីករាលដាល យើង​ប្រហែល​មាន​ឥរិយាបថ​ផ្សេង​ចំពោះ​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​អន្តរជាតិ ឬ​ក៏​របៀបរបប​ធ្វើ​ការងារ​ជាក់ស្តែង​»៕ RR