អាមេរិកៈ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ចុង​សប្តាហ៍​មុន​បាន​និយាយថា លោក​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​កប៉ាល់​អាមេរិក​ទាំងអស់​ត្រូវ​ចុះបញ្ជី​នៅក្នុង​ប្រទេស​កំណើត ប្រសិន​បើ​ពួកគេ​ចង់​ទទួលបាន​ប្រាក់កម្ចី​ពី​កញ្ចប់ សង្គ្រោះ​ដ៏ច្រើន​សម្បើម​នោះ​។

ព្រឹទ្ធសភា​អាមេរិក​កាលពី​សប្តាហ៍​កន្លងទៅ​បាន​អនុម័ត​ច្បាប់​ថវិកា​សម្រាប់​ចំណាយ​ដែលមាន​ទឹកប្រាក់​ ២,២ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​កំណត់​ចំនួន​ ៥០០ ​ពាន់​លាន​ដុល្លារ​សម្រាប់​សាជីវកម្ម​ខ្នាត​ធំ ប៉ុន្តែ​ចែងថា ទឹកប្រាក់​នោះ​អាច​ត្រូវបាន​ផ្តល់​ដល់​ក្រុមហ៊ុន​ «​បង្កើតឡើង​ ឬ​ក៏​រៀបចំ​នៅក្នុង​ប្រទេស​អាមេរិក​ប៉ុណ្ណោះ​»​។

ក្រុមហ៊ុន​នាវាចរណ៍​ធំៗ​ដែល​មាន​ទីស្នាក់ការ​នៅ​អាមេរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​ប្រទេស​ដែលមាន​ច្បាប់​ពន្ធដារ ការងារ និង សុវត្ថិភាព ធូររលង់​ជាង​អាមេរិក ដូចជា​នៅក្នុង​ប្រទេស​លីប៊ី ជា​កន្លែង​ដែល​ក្រុមហ៊ុន Royal Caribbean បាន​ចុះបញ្ជី និង​ប្រទេស​ប៉ាណាម៉ា ជា​កន្លែង​ដែល​ក្រុមហ៊ុន​កប៉ាល់​ Carnival បាន​ចុះបញ្ជី​។

ដោយបាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន​លោក​ ត្រាំ បាន​និយាយ​អំពី​ក្រុមហ៊ុន​កប៉ាល់​នោះ​៖ «​ខ្ញុំ​ពិតជា​ពេញចិត្ត​នៃ​គំនិត​មក​ចុះឈ្មោះ​នៅ ទីនេះ [​ប្រទេស​អាមេរិក​]»​។

លោក​ប្រធានាធិបតី​និយាយថា​៖ «​វា​តានតឹង​ណាស់​ដើម្បី​ផ្តល់ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន ពេល​ពួកគេ​ស្ថិត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា​នោះ​»​។

ទម្រង់​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ-១៩ ​ដំបូង​បាន​កើតឡើង​នៅក្នុង​កប៉ាល់​ដោយ​បង្ខំ​ឲ្យ​កប៉ាល់​ទាំងនោះ​នៅ​ឆ្ងាយ​ពី​ផែ ហើយ​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​សង្គ្រោះ​អ្នកដំណើរ​អាមេរិក​ត្រឡប់​ទៅក្នុង​ប្រទេស​វិញ​។

លោក​ ត្រាំ បានប្រកាស​កាលពី​ថ្ងៃទី​ ១៣ ខែមីនា​ថា ក្រុមហ៊ុន​កប៉ាល់​ធំៗ​នឹងត្រូវ​ពន្យារ​ការធ្វើ​ដំណើរ​ពី​កំពង់ផែ​អាមេរិក​រយៈពេល ៣០ ​ថ្ងៃ​ដើម្បី​ឆ្លើយតប​ចំពោះ​ការរីករាលដាល​៕ RR