ពិធីតាំងពិព័រណ៍ទំនិញប្រើប្រាស់ដ៏ធំបំផុតនៅទ្វីប អាស៊ី នឹងប្រព្រឹត្តិទៅជាថ្មីម្ដងទៀត នៅក្នុងខែតុលា ខាងមុខនេះហើយ។ ពិធីនេះនឹងអង្រួនចិត្តអ្នកចូលរួមទស្សនាបានយ៉ាងច្រើនមកពីជុំវិញពិភពលោក។
ពិធីតាំងពិព័រណ៍ដែលមិនគួរឲ្យរំលងនាឆ្នាំនេះ គឺជាឱកាសមួយដែលលោកអ្នកអាចផ្សារភា្ជប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ ជាមួយនឹងក្រុមហ៊ុនអាស៊ីលំដាប់ពិភពលោកជាច្រើន។
ដោយឡែក នៅក្នុងឆ្នាំនេះ ពិធីតាំងពិព័រណ៍នឹងត្រូវរៀបចំឡើងក្នុងទីក្រុង ហុងកុង ដែលនឹងផ្ដល់ឱកាសដ៏ល្អសម្រាប់អ្នកចូលរួម អាចស្វែងរកជាវនូវគ្រប់មុខទំនិញទាំងអស់ក្នុងទីតាំងតែមួយនៅក្នុងមជ្ឈមណ្ឌល។
ពិធីតាំងពិព័រណ៍នេះទៀតសោត នឹងមានការដាក់តាំងនូវផលិតផលទាន់សម័យជាច្រើនប្រភេទ ដែលទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញលើឆាកអន្តរជាតិ។
ទីក្រុង ហុងកុង ឥឡូវបានកែប្រែមុខមាត់កា្លយជាទីក្រុងដែលគួរជាទីទាក់ទាញរបស់អ្នកជាវទំនិញ អន្តរជាតិដែលមកពីជុំវិញពិភពលោក។ សូមកុំឲ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឲ្យសោះ ព្រោះវាជាពេលវេលាមួយ ដែលលោកអ្នកអាចស្វែងរកជាវនូវផលិតផលដែលមានគុណភាពខ្ពស់ ប្រកបដោយការច្នៃម៉ូដទំនើបទាន់សម័យ ពីប្រទេសក្នុងតំបន់អាស៊ី ជាមួយនឹងតម្លៃសមរម្យ។
ក្រុមហ៊ុនទាំងនោះ នឹងដាក់តាំងបង្ហាញនូវផលិតផល ជាច្រើនប្រភេទដែលរួមមានដូចជា៖ គ្រឿងបរិក្ខារតុបតែងក្នុងផ្ទះ ក្នុងចង្រ្កានបាយ ក្នុងបន្ទប់ទទួលទានអាហារ និងគ្រឿងបរិក្ខារបន្ទប់ទឹក ល្បែងកម្សាន្ត និងសម្ភារៈក្មេងលេងសម្រាប់កុមារ ផលិតផលតាមរដូវកាល សម្ភារៈសិក្សា សម្ភារៈសម្រាប់ដំណើរកម្សាន្ត និងមានផលិតផល ជាច្រើនមុខទៀត នៅក្នុងអំឡុងពេលតាំងពិព័រណ៍។
គួររំលឹកថា នៅក្នុងឆ្នាំ ២០១៧ ពិធីតាំងពិព័រណ៍នេះ មានស្តង់ពិព័រណ៍រហូតទៅដល់ ៥,៣១៥ ស្តង់ ដែលបានដាក់តាំងបង្ហាញនូវ មុខទំនិញជាច្រើនដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនចំនួន ៤,០៨៥ មកពីជាង ៣០ ប្រទេសលើពិភពលោក។
នៅក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធីបានរំពឹងទុកថា នឹងមានក្រុមហ៊ុនប្រមាណចំនួន ៤,០៥០ ក្រុមហ៊ុន ដែលមកពីប្រទេសជាង ៣០ ជុំវិញពិភពលោក និងមានស្តង់ពិព័រណ៍រហូតទៅដល់ ៥,៣០០ ស្តង់ ក្នុងពិព័រណ៍នេះផងដែរ ក៏មានដាក់តាំងបង្ហាញនូវផលិតផលទំនើបទាន់សម័យ និងបច្ចេកវិទ្យាចុងក្រោយបំផុតជាច្រើនមុខនៅទីនោះ។
ក្រុមអ្នករៀបចំកម្មវិធីបានជ្រើសយកកាលបរិចេ្ឆទដ៏ល្អមួយសម្រាប់ពិព័រណ៍នេះ ដើម្បីឲ្យត្រូវជាមួយនឹងចន្លោះពេលវេលាដែលមានការជាវ ផលិតផលខ្ពស់បំផុតក្នុងខែ តុលា ដែលសាកសមសម្រាប់អតិថិជនមកពីជុំវិញពិភពលោក ហើយក៏ជា ការក្នុងអំឡុងពេលនៃការជាវផលិតផលនៅក្នុងតំបន់ភាគខាងត្បូងប្រទេស ចិន នារដូវកាលស្លឹកឈើជ្រុះ។
ក្នុងនាមជាសហគមន៍អាជីវកម្ម ពិព័រណ៍ទំនិញប្រើប្រាស់ក្នុងរយៈពេល ៧ ថ្ងៃនេះ ដែលប្រព្រឹត្តិ៍ទៅព្រមៗគ្នា និងរៀបចំឲ្យអ្នកចូលរួមទស្សនាអាច ទទួលបានផលិតផលនិងសេវាកម្មនៅកន្លែងតែមួយ និងក្រោមដំបូលតែមួយ ដែលវានឹងអាចជួយសន្សំនូវពេលវេលានិងថវិការបស់ពួកគាត់។
កាលវិភាគនៃការដាក់តាំងផលិតផលត្រូវបានបែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយគឺចាប់ពីថ្ងៃទី ២០ ដល់ ២៣ ខែតុលា និងដំណាក់កាលទីពីរគឺចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែ តុលា ឆ្នាំ ២០១៨។
មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ហុងកុង លំដាប់ពិភពលោកនឹងចូលខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះ ដែលគ្រប់គ្រងនិងចាត់ចែងដោយក្រុមហ៊ុន ខមអេស៊ា លីមីតធីត ផ្ទាល់។
សូមរួសរាន់ឡើង រង្វាន់ជាច្រើនកំពុងតែរង់ចាំអ្នកចូលរួម ក៏ដូចជាអតិថិជនទូទៅ។ សូមមកទទួលភាពរីករាយជាមួយនឹងដំណើរកម្សាន្តទិញទំនិញប្រកបដោយការសន្សំសំចៃ តាមរយៈការដាក់ពាក្យសុំ នូវកម្មវិធីឧបត្ថម្ភពិសេស ដែលនឹងផ្ដល់ជូនដល់រាល់អតិថិជនដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់។
អតិថិជនដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ អាចមានឱកាសទទួលបានប្រាក់ឧបត្ថម្ភ រហូតទៅដល់ ៤,៦០០ ដុល្លារ ហុងកុង ដោយគ្រាន់តែចូលរួមក្នុងពិធីពិព័រណ៍លំដាប់ពិភពលោកមួយនេះ៕