វ៉ាស៊ីនតោនៈ កំណត់ហេតុ​កិច្ចប្រជុំ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​ប្រធាន​ធនាគារកណ្ដាល​អាមេរិក​បាន​បង្កើន​ការបារម្ភ​កាន់តែ​ខ្លាំង​ពី​ការធ្លាក់ចុះ​កំណើន​ពិភពលោក និង​សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​នឹង​អាច​ធ្វើឲ្យ​ធ្លាក់ចុះ​ការជ្រើសរើស​បុគ្គលិក​។

កំណត់ហេតុ​បាន​ពី​កិច្ចប្រជុំ​ថ្ងៃទី ១៧ និង​ទី​ ១៨ ​ខែ​កញ្ញា​របស់​ធនាគារ​កណ្ដាល​អាមេរិក​បង្ហាញថា ខណៈ​ចក្ខុវិស័យ​នៅតែ​ល្អ​សម្រាប់​ពេលនេះ ជាមួយ​នឹង​ទីផ្សារការងារ​ដ៏រឹងមាំ អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​ជា​ប្រវត្តិសាស្ដ្រ និង​ការបន្ត​របស់​សាធារណជន​ទូទៅ​ក្នុង​ការរឹតត្បិត​ការចំណាយ ទិន្នន័យ​សេដ្ឋកិច្ច​នៅពេល​ថ្មីៗ​កាន់តែ​ចុះខ្សោយ​បាន​ដាក់​ហានិភ័យ​នៅពេល​ខាងមុខ​។ កំណត់​ហេតុនេះ​បង្ហាញ​ថា​៖ «​ក្រុម​អ្នកចូលរួម​ជាទូទៅ​មាន​ការបារម្ភ​កាន់តែ​ខ្លាំង​អំពី​ហានិភ័យ​ជាប់​ទាក់ទង​នឹង​ភាពតានតឹង​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​អវិជ្ជមាន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​នយោបាយ និង​ពិភពលោក​»​។

មនុស្ស​ជាច្រើន​កត់សម្គាល់​ថា គំរូ​វាស់វែង​កម្រិត​លទ្ធភាព​នៃ​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

នៅក្នុង​កិច្ចប្រជុំ​ខែ​កញ្ញា ភាគច្រើន​នៃ​អ្នកបង្កើត​គោលនយោបាយ​ធនាគារ​កណ្ដាល​អាមេរិក​បាន​បោះឆ្នោត ដើម្បី​កាត់បន្ថយ​អត្រា​ការប្រាក់ ហើយ​ទីផ្សារ​រំពឹង​ថា ពួកគេ​នឹង​ធ្វើ​ដូច្នេះ​ជាថ្មី​ម្ដងទៀត​នៅ​ចុងខែ​នេះ​ដែល​ដើរតួនាទី​ក្នុង​ការការពារ​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ ដោយសារ​តែ​ការនាំចេញ​ចុះខ្សោយ ការចំណាយ​ផ្នែក​ឧស្សាហកម្ម​កើនឡើង​តម្រូវ​ការបរទេស​ធ្លាក់ចុះ និង​និន្នាការ​កំណើន​ធ្លាក់ចុះ​។

កំណត់​ហេតុនេះ​បង្ហាញ​ថា ប៉ុន្តែ​សមាជិក​ធនាគារ​កណ្ដាល​មួយ​នេះ​កំពុង​ដោះស្រាយ​រូបភាព​សេដ្ឋកិច្ច​ដ៏ស្មុគស្មាញ ដោយសារ​ការអភិវឌ្ឍ​ដែល​គួរ​ឲ្យ​បារម្ភ​កំពុង​ចូល​សន្សឹមៗ​។

ខណៈ​ក្រុម​អ្នកបង្កើត​គោលនយោបាយ​មួយចំនួន​បាន​បង្កើន​ការបារម្ភ​កាន់តែ​ខ្លាំង​ដែល​ភាគច្រើន​ជំទាស់​នឹង​ការកាត់បន្ថយ​អត្រា​ការប្រាក់​ដោយ​លើកឡើង​ថា ស្ថានភាព​បច្ចុប្បន្ន​របស់​សេដ្ឋកិច្ច​មិន​បង្ហាញ​ភាពត្រឹមត្រូវ​ដល់​ពួកគេ​នោះទេ​៕ LA