
ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និតជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ ២០២០។
គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និង មធ្យម ឆ្នាំ ២០២០ នឹងធ្វើការផ្តល់នូវ កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែមសំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត ៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់ ៤ ឆ្នាំផងដែរ។
សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍បានដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីតាំងសាខាធនាគារ ព្រីនស៍ ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ១៨០០ ២០ ៨៨៨៨៕
