ភ្នំពេញៈ ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ប្រទេស​កូរ៉េខាងត្បូង ពង្រីក​សាខា​ថ្មី​ ២ ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំណត់​ទិសដៅ​ក្នុង​ការផ្ដល់​មុខងារ​ពេញលេញ​នៃ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​។

សាខា​ថ្មី​មួយ​ដែល​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​​ មាន​ទីតាំង​នៅ​មហាវិថី ម៉ៅ សេទុង និង​ផ្សារ​ទំនើប ហេង លី ហើយ​មួយទៀត​នឹងត្រូវ​ដំណើរការ​នៅ​ថ្ងៃទី​​ ២៧ ខែធ្នូ ដែល​ព័ទ្ធជុំវិញ​ដោយ​ក្រុមហ៊ុន​ជាច្រើន​ពិសេស SME​។

លោក Shin Chang Moo ប្រធាន​ធនាគារ​នេះ​បាន​ឲ្យ​ដឹង​នៅពេល​បើក​ដំណើរការ​នេះ​ថា សាខា​នេះ​នឹង​បម្រើសេវា​ទាំងអស់ និង​ផលិត​ដល់​សាធារណជន ហើយ​ជាមួយ​គ្នា​នេះ​ដែរ សាខា​នេះ​នឹង​ផ្ដល់​សេវា​ប្លែក​ពី​គេ និង​សេវា​ដែល​បានលើក​ឡើង​សម្រាប់​អតិថិជន​វីអាយភី​នៅក្នុង​ល្បឿន​ផ្ដាច់មុខ​ក្នុង​សាខា​នេះ​ដែល​ត្រូវបាន​ហៅថា​ «​ក្លិបមាស​»​។

ក្រៅ​ពី​សាខា​ម៉ៅសេទុង មាន ៤ សាខា​ទៀត​របស់ PPCBank នៅ​ទូទាំង​រាជធានីភ្នំពេញ​ក៏​បាន​បម្រើ​ជូន​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ខ្ពស់​ក្នុង​ការ​រៀបចំ​ធនាគារ​ឯកជន។

លោក​បាន​ថ្លែងថា​៖ «PPCBank នឹង​បន្ត​ក្នុង​ការផ្ដល់​សេវា​ងាយស្រួល​ផ្សេង​ទៀត និង​គាំទ្រ​តាមរយៈ​បណ្ដាញ​ឌីជីថល​របស់​យើង​»​។

លោក​បន្តថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ យើង​កំពុង​ពង្រីក​សាខា និង​បណ្ដាញ​ម៉ាស៊ីន​អេធីអឹម​បន្ថែម​ទៀត​។ ដើម្បី​ឲ្យ​ស្រប​នឹង​យុទ្ធសាស្ដ្រ​នេះ​ពេល​អតិថិជន​ទស្សនា​សាខា​របស់​យើង យើង​ចង់​ផ្ដល់​ដល់​ពួកគេ​មិន​គ្រាន់តែ​សេវា​ធនាគារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បទពិសោធ​តែ​ ១ ​គត់​ហួស​ពី​ការរំពឹងទុក​»​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា វិស័យ SME គឺជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​ផ្ដល់​អត្ថប្រយោជន៍​ប្រាក់​ឈ្នួល ការបង្កើត​ការងារ បច្ចេកវិទ្យា ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ​។

លោក​ក៏បាន​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ឲ្យ​ចុះបញ្ជី​បាន​ច្រើន ខណៈ​បច្ចុប្បន្ន​មាន​តែ​ ៥ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ជាង​ ៥០ ​ម៉ឺន​បាន​ចុះបញ្ជី​។

ធនាគារ PPCBank ឲ្យ​ដឹងថា​ជាមួយ​នឹង​សាខា​​ ២ ​បន្ថែមទៀត​នៅ​ទីក្រុង​ភ្នំពេញ​នៅពេល​នេះ​ធនាគារ​នេះ​មាន​សាខា​ ១៤ នៅ​ទីក្រុង​។ នេះ​ធ្វើឲ្យ​ចំនួន​សរុប​នៃ​សាខា​ទូទាំង​ប្រទេស​នេះ​កើនឡើង​ដល់​ ២១ ជាមួយ​នឹង​ម៉ាស៊ីន​អេធីអឹមច្រើន​​ជាង ​៤០ ​គ្រឿង​ដែល​ប្រតិបត្តិការ​ទូទាំង​ប្រទេស​៕LA