ក្រុងប៉ារីសៈ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់បារាំងកាលពីថ្ងៃអង្គារបានប្តេជ្ញាថា នឹងមានការឆ្លើយតបខ្លាំងរបស់សហភាពអឺរ៉ុបទៅនឹងការដកហូតពន្ធដែលអាមេរិកគំរាមថានឹងធ្វើឡើងចំពោះទំនិញរបស់បារាំង ខណៈមុខព្រួញមួយផ្សេងទៀតកំពុងកើតមាននៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិក។
លោក Le Maire បានប្រាប់វិទ្យុ Classique ថា៖ «កាលពីម្សិលមិញយើងបានទាក់ទងទៅកាន់សហភាពអឺរ៉ុប ដើម្បីធានាថា ប្រសិនបើមានការដកហូតពន្ធអាមេរិកថ្មីមែននោះនឹងមានការឆ្លើយតបវិញពីសហភាពអឺរ៉ុប ដែលជាការឆ្លើយតបយ៉ាងខ្លាំងមួយ»។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានគំរាមដកហូតពន្ធរហូតដល់ ១០០ ភាគរយ លើទំនិញរបស់បារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ ជាការតបតទៅនឹងពន្ធសេវាឌីជីថលដែលទីក្រុងវ៉ាស៊ីនតោននិយាយថាមានការរើសអើង។
លោក Le Maire បានប្រាប់វិទ្យុ Classique កាលពីថ្ងៃអង្គារថា ការគំរាមរបស់អាមេរិកមិនអាចទទួលយកបានទេ។
លោកបានថ្លែងថា៖ «នេះមិនមែនជាប្រភេទឥរិយាបថ ដែលមនុស្សម្នាក់រំពឹងថានឹងទទួលបានពីអាមេរិកចំពោះមនុស្សម្នាក់ទៀតដែលជាសម្ព័ន្ធមិត្តធំរបស់ខ្លួនគឺបារាំងនិយាយដោយឡែក និងចំពោះអឺរ៉ុបនិយាយជារួមឡើយ»។
លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា ពន្ធគយនឹងត្រូវបានដកហូតឡើងវិញលើអាហ្សង់ទីន និងប្រេស៊ីលដោយចោទប្រទេសទាំង ២ ថាបានគ្រប់គ្រងតម្លៃរូបិយប័ណ្ណរបស់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កសិករអាមេរិក៕ KC