ក្រុង​ប៊្រុចសែលៈ ប្រទេស​បារាំង និង​អាល្លឺម៉ង់ កាល​ពីថ្ងៃ​អង្គារ បានឯកភាពរួម​គ្នា​ចំពោះ​ផែនការ​​ពន្ធ​ឌីជីថលដែល​រួមតូច​ជាង​មុន​មួយ​​របស់​សហភាពអឺរ៉ុប ដែល​ប្រទេស​ទាំង​ ២ សង្ឃឹមថា​នឹង​រួច​ផុត​ពីការ​ប្រឆាំង​ទៅនឹង​សំណើរ​ច្បាប់​នេះ​ក្នុង​ចំណោមប្រទេស​ក្នុង​ប្លុក​នេះ។

ផែនការ​នេះ​ដែលប្រភព​ពី​សហភាពអឺរ៉ុប​មួយ​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នឹង​ត្រូវ​បាន​ស្នើឡើងជាផ្លូវការ​ដោយ​ទីក្រុង​ប៉ារីស និង​បែរឡាំង ទៅកាន់ក្រុមរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ដែល​នឹង​ជួប​ប្រជុំ​ក្នុងទីក្រុ​ប៊្រុចសែល​ដើម្បីពិភាក្សា​ពីបញ្ហា​នេះ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ប្រទេស​បារាំង ដោយ​មានការគាំទ្រ​ពី​ប្រទេស​អូទ្រីស​ដែលជា​ប្រធាន​​របស់​សហភាព​អឺរ៉ុប បានរង​បរាជ័យ​ជាមួយ​នឹង​ផែនការ​របស់ខ្លួន​ដើម្បីដាក់ការ​ដក​ហូត​ពន្ធ​ថ្មី​មួយ ដើម្បីធានា​ថា ក្រុមហ៊ុនបច្ចេក​វិទ្យាធំ​ៗក្នុងពិភពលោក​ដូចជាក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google បង់ចំណែក​ពន្ធ​ដោយ​ស្មើភាពរបស់​ពួកគេ​នៅក្នុងតំបន់អឺរ៉ុប៕ AFP/KC