អ្នកនិយមជិះកូនម៉ូតូអគ្គិសនីត្រូវបើកបរគើមៗ តាមតំបន់កំណត់ក្នុងក្រុងប៉ារីស។ AFP
ភ្នំពេញៈ ក្រុមហ៊ុន បុរីប៉េងហួត គ្រុប បានប្រកាសកាលពីសៅរ៍ថា ខ្លួនបានចាប់ផ្ដើមសាងសង់ផ្សារទំនើប PH Diamond Place លើផ្ទៃដីទំហំជាង ៦ ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថី តេជោ ហ៊ុន សែន ជាមួយទឹកប្រាក់វិនិយោគ ៦០ លានដុល្លារ។
ផ្សារនេះត្រូវបានដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍បុរីថ្មី The Star Diamond ដោយក្រុមហ៊ុន ប៉េងហួត គ្រុប ដែលត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៦០ ហិកតា និងមានគម្រោងលំនៅឋាន ខុនដូ សាលអាពាហ៍ពិពាហ៍ និងសាលប្រជុំ និងអគារការិយាល័យ។
ផ្សារ PH Diamond Place ត្រូវបានសាងសង់លើផ្ទៃដីសរុប ៦២ ០០០ ម៉ែត្រការ៉េ ដែលមានផ្ទៃក្រឡាសម្រាប់ជួលទំហំជិត ៣០ ០០០ ម៉ែត្រការ៉េ។ ផ្សារនេះអាចចតរថយន្តបាន ២ ៦៧១ គ្រឿង និងម៉ូតូ ៩៥២ គ្រឿង ហើយរំពឹងថានឹងបញ្ចប់សម្រាប់ការប្រតិបត្តិការក្នុងឆ្នាំ ២០២០៕ LA