ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​សម្រេច​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទចំនួន ៤។ នេះបើយោង​តាម​សេចក្តីប្រកាស​ព័ត៌មានដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែលនេះ ប្រតិបត្តិករឥណទាន​ជនបទ​ទាំង​បួន​​ដែលត្រូវបាន​ធនាគារ​ជាតិ​សម្រេច​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ឥណទាននោះ រួមមាន​ប្រតិបត្តិករ​ឥណទាន វិរៈជន​កសិករ ម.ក, វឌ្ឍន​កសិករ ម.ក, ឥណទាន​ខ្មែរ ដើម្បី​ការ​​អភិវឌ្ឍន៍ ម.ក និង​ ខេភីភីឌី ហ្វាយនែន ម.ក។

ទោះជា​យ៉ាងណា សេចក្តី​ប្រកាស​ព័ត៌មាននេះ​​មិន​បាន​បញ្ជាក់​​ពីមូលហេតុ​នៃការ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិការទាំង ៤ នេះ​ទេ៕