ទីក្រុងយ៉ាំងហ្គោនៈ ប្រទេស​មីយ៉ាន់ម៉ា​បានប្រកាស​ថា ខ្លួន​បាន​លុបចោល​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ខ្នាត​យក្ស​របស់​ប្រទេស​ថៃ​ដែល​ធ្វើការងារ​លើ​គម្រោង​សមុទ្រ​ទឹកជ្រៅ​ដ៏ចម្រូងចម្រាស​។

គម្រោង​ខ្នាត​យក្ស​នៅ​ទីក្រុង​ Dawei ត្រូវ​បាន​គេ​រៀបចំ​ឡើងជា​មធ្យោបាយ​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​ក្នុងប្រទេស​មីយ៉ាន់ម៉ា ពេល​ដែល​ប្រទេស​នេះ​ងើប​ចេញ​ពី​ការគ្រប់គ្រង​បែប​យោធា​ជាច្រើន​ទសវត្សរ៍ ប៉ុន្តែ​វា​បាន​រង​ផលប៉ះពាល់​ជាច្រើន​រួមទាំង​ការប្រឈម ផ្នែក​ទុន និង​គណបក្សប្រឆាំង​ក្នុងប្រទេស​។

ព្រម​ជាមួយ​កំពង់ផែ គម្រោង​នៅ​ជុំវិញ​តំបន់​ប្រជុំជន Dawei ភាគខាងត្បូង ដែល​បាន​ពន្យារពេល​ជាយូរ​មកហើយ មាន​បំណង​អភិវឌ្ឍ​នូវ​តំបន់​ឧស្សាហកម្ម​ដែល​មាន​ទំហំ​ប្រមាណ​ ២០០ ​គីឡូម៉ែត្រ​ការ៉េ​។

គណៈកម្មាធិការ​ទទួល​បន្ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស Dawei បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​អស់​ទំនុកចិត្ត​លើ​គម្រោង​អភិវឌ្ឍន៍​អ៊ីតាលី-ថៃ​ ( ITD) បន្ទាប់ពី​បញ្ហា​ច្រំ​ដែលៗ​។

ការប្រកាស​លុបចោល​នេះ គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស Dawei បាន​ត្អូញត្អែរ​អំពី​ការពន្យារពេល​ម្តង​ហើយ​ម្តងទៀត ដោយ​បន្ត​រំលោភ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ក្រោម​កិច្ចសន្យា​ និង​ភាពបរាជ័យ​នៃ​ការផ្តល់​សម្បទាន ដើម្បី​បញ្ជាក់​សមត្ថភាព​ហិរញ្ញវត្ថុ​ដំណើរការ​អភិវឌ្ឍ​។

ប្រធាន​គណៈកម្មាធិការ Dawei លោក Tun Naing បាន​និយាយថា មីយ៉ាន់ម៉ា​ចាប់ពី​ពេល​នេះ​នឹង​សម្លឹង​រក​អ្នក​អភិវឌ្ឍន៍​ថ្មី ដើម្បី​វិនិយោគ​ក្នុង​គម្រោង​នេះ​។

ITD មិនអាច​ទំនាក់ទំនង​បាន​ភ្លាមៗ​នោះទេ​។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​បាន​ដកថយ​ស្រេច​ទៅហើយ​ចំពោះ​ការវិនិយោគ​របស់ខ្លួន​នៅ​ឆ្នាំ​ ២០១៣ ខណៈ​ជប៉ុន​បានបង្ហាញ​ការចាប់​អារម្មណ៍​ខ្លះៗ​ក្នុង​គម្រោង​នៃ​តំបន់​នេះ​៕ RR