ភ្នំពេញៈ មូលដ្ឋាន​​​គិត​ពន្ធ​លើ​ប្រាក់​បៀវត្ស​ថ្មី ដែល​នឹង​ផ្តល់​ផល​ចំណេញ​ដល់​និយោជិត​តាម​រយៈ​ការ​កាត់​បន្ថយ​បរិមាណ​ទឹក​ប្រាក់​បង់ពន្ធ​លើ​​ប្រាក់បៀវត្ស​របស់​ខ្លួន នឹង​ត្រូវបាន​អនុវត្ត​ចាប់​ពីខែ​ មករា​ ឆ្នាំ​២០១៨ នេះ​តទៅ​។ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ កាល​ពី​ថ្ងៃ​ម្សិលមិញ។

យោង​តាម​លិខិត​ណែនាំ​នេះ ក្រសួ​ង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ តម្រូវ​ឲ្យ​គ្រប់សហគ្រាសដែលជា​អ្នក​ជាប់​ពន្ធ​និវាសនជន ស្ថាប័ន​រដ្ឋ និង​អង្គការ​នានា ដែល​មាន​កាតព្វកិច្ច​ទុក និង​បង់ពន្ធ​លើ​ប្រាក់​បៀវត្ស (ពបវ) ត្រូវ​អនុវត្ត​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី (មូលដ្ឋានគិត​ពន្ធ) ​ចំពោះប្រាក់​បៀវត្ស ដែល​បើក​ជូន​និយោជិត​ ចាប់ពីខែ​មករា​នេះ​ទៅ ដែល​នឹង​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​ប្រចាំ​ខែ​នីមួយៗ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​ ២០ នៃ​ខែ​បន្ទាប់។

លិខិត​នេះ​បាន​បន្ត​ឲ្យដឹង​ថា មូលដ្ឋានគិត​ពន្ធ​នេះ​ត្រូវបាន​កំណត់​ឲ្យ​រួច​​ពន្ធ​ចំពោះ​និយោជិត​ណា​ដែល​មានប្រាក់​បៀវត្ស​ក្រោម ១,២ ​លាន​រៀល តែ​ត្រូវ​ដក​ពន្ធ​ ៥ ភាគរយ​ចំពោះ​អ្នក​ដែល​ប្រាក់​បៀវត្ស​​​ពី ១ ២០០ ០០១ ​រៀល ដល់ ២​ លាន​រៀល ១០​ ភាគរយ ​ចំពោះ​អ្នកដែល​​ប្រាក់​បៀវត្ស​​​ពី ២ ០០០ ០០០១ រៀល​ដល់ ៨,៥​ លាន​រៀល ១៥ ​ភាគរយ​ ចំពោះ​អ្នកដែល​​ប្រាក់​​បៀវត្ស​​​ពី ៨ ៥០០ ០០១ ​រៀលដល់ ១២,៥​ លាន​រៀល និង ២០​ ភាគរយ​​ចំពោះ​អ្នកដែល​មាន​​ប្រាក់​បៀវត្ស​​ពី ១២,៥​ លាន​រៀល​ឡើង​ទៅ។

លិខិត​នេះ​បានបន្ត​ថា ​និយោជិត​ណា​ដែល​មាន​​បន្ទុក​ចិញ្ចឹម​កូន ប្តីឬ​ប្រពន្ធ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​កាត់​បន្ថយ​ចំនួន ១៥​ ម៉ឺន​រៀល (ទាយជ្ជទាន) ​ពី​លើ​​មូលដ្ឋានគិត​ពន្ធ​​សម្រាប់​មនុស្ស​ក្នុង​បន្ទុក​ម្នាក់​​​ក្នុង​មួយ​ខែ។

ខាងក្រោម​គឺជា​រូប​មន្ត​នៃការ​គណនា​ពន្ធ​លើ​ប្រាក់​ប្រៀប​វត្ស​ថ្មី​នេះ៖

- ទាយជ្ជទាន​សហព័ទ្ធ និង​កូន​ក្នុង​បន្ទុក = ១៥០ ០០០៛ x សហទ័ពទ្ធ និង​ចំនួនកូន​ក្នុ​ង​បន្ទុក

- មូលដ្ឋាន​គិតពន្ធ​លើ​ប្រាក់​បៀវត្ស = ប្រាក់​បៀវត្ស​ជាប់ពន្ធ - ទាយជ្ជទាន​សហព័ទ្ធ និង​កូន​ក្នុង​បន្ទុក

- ពន្ធ​លើ​ប្រាក់​បៀវត្ស = (មូលដ្ឋាន​គិតពន្ធ​លើ​ប្រាក់​បៀវត្ស x អត្រា​ពន្ធ) - លម្អៀង​លើ​ប្រាក់​ពន្ធ​តាម​ថ្នាក់នីមួយៗ

តារាង​អត្រា​កំណើន​តាម​ថ្នាក់​ និង​លម្អៀង​លើស​ប្រាក់​ពន្ធ​តាម​ថ្នាក់​នីមួយៗ៖

ឧទាហរណ៍​បង្ហាញ​ពីការ​គណនា​ពន្ធ​លើ​ប្រាក់​បៀវត្ស៖