ខេត្តព្រះសីហនុ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ រមណីយដ្ឋាន​ឆ្នេរសុខា នឹង​បើក​ដំណើរការ​អគារ​ថ្មី​មាន​ឈ្មោះ​ថា «សុខាបេវីយូ»​ ដែល​ជា​សំណង់​អគារ​ផ្តល់​ជូន​នូវ​ទេសភាព​​ដ៏​ស្រស់​ត្រកាល​នៃ​បរិវេណ​រមណីយដ្ឋាន​ឆ្នេរ​សុខា។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ភ្ញៀវ​អន្តរជាតិ មក​កាន់​ព្រះ​រាជាណាចក្រ កម្ពុជា រួម​ទាំង​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត និង ធ្វើ​ពាណិជ្ជកម្ម​ អគារ​សុខា បេវីយូ ដែល​មាន​កំពស់ ៩ ជាន់​ផ្តល់​ជូន​នូវ​បន្ទប់​ធម្មតា និង បន្ទប់​ប្រភេទ​ស្វីត​ចំនួន ៤២០ បន្ទប់​ថែម​ទៀត ដែល​ផ្តល់​នូវ​ទី​កន្លែង​ដ៏​ស្ងប់ស្ងាត់​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទីក្រុង សម្រាប់​ការ​សម្រាក​លម្ហែ​ដល់​ប្រជាជន​ខ្មែរ ភ្ញៀវ​ទេសចរ​និង​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ខេត្ត​ ព្រះសីហនុ ក្នុងប្រទេសកម្ពុជា។

លោកស្រី សុខ ចន្ធី នាយិកា​ផ្នែក​លក់​និង​ទីផ្សារ​បាន​មាន​ប្រសាសន៍​ថា៖ យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពង្រីក​បន្ថែម​បន្ទប់​ស្នាក់ ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​ភ្ញៀវ​ដែល​បាន​មក​កាន់​តំបន់​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​រក្សា​នូវ​រចនាបថ​របស់​ខ្លួន​គួប​ផ្សំ​ និង រចនាបថ​បែប​ខ្មែរ​បុរាណ​លាយ​ទំនើប ​អគារ​សុខា បេវីយូ មាន​បន្ទប់​ស្នាក់​នៅ​និង​បន្ទប់​ស្វីត​ចំនួន ៥ ប្រភេទ​ខុសៗ​គ្នា​ដែល​មាន​ទំហំ​ចាប់​ពី ៤៤ ម៉ែត្រ​ការ៉េ​ដល់ ៨៨ ម៉ែត្រ​ការ៉េ​ហើយ​ភ្ញៀវ​អាច​ប្រើ​ប្រាស់​បាន​នូវ​អាង​ហែល​ទឹក​ក្លឹប​ហាត់​ប្រាណ ភោជនីយដ្ឋាន បារបរិក្ខារ និង សេវា​កម្មផ្សេងៗ​ដែល​មាន​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​សុខា។

សូម​ធ្វើ​ការ​កក់​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​នូវ​តម្លៃ​ពិសេស!

សម្រាប់​ពត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖

+855 34 935 999

reservations@sokhahotels.com

www.sokhahotels.com.kh

សុខាបេវីយូ

ទទួល​យក​បទ​ពិសោធន៍​បដិសណ្ឋារ​កិច្ច​បែប​ខ្មែរ​ពិត​ប្រាកដ!

អំពី​សណ្ឋាគារ​និង​រមណីយដ្ឋាន​សុខា

សណ្ឋាគារ និង រមណីយដ្ឋាន​សុខា គឺជា​សណ្ឋាគារ​ក្នុង​ស្រុក​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស កម្ពុជា។ គ្រប់​សាខា​ទាំង​ប្រាំពីរ​នៃ​សណ្ឋាគារ និង រមណីយដ្ឋាន​សុខា​ផ្តោត​សំខាន់​លើ​ប្រណិត​ភាព​និង​ផាសុកភាព ជា​ចម្បង​ដែល​ផ្តល់​នូវ​បន្ទប់​ស្នាក់​នៅ​និង​បន្ទប់​ស្វីត ដ៏​ធំ​ទូលាយ​កន្លែង​កម្សាន្ត​ ភោជនីយដ្ឋាន និង បារ​ដ៏​សម្បូរ​បែប​ព្រម​ទាំង​ទទួល​រៀប​ចំ​នូវ​កម្មវិធី​ខ្នាត​តូច​មធ្យម និង ខ្នាត​ធំ។​​​

ក្រៅពី​រមណីយដ្ឋាន​ឆ្នេរសុខា សណ្ឋាគារ និង រមណីយដ្ឋាន​សុខា​មាន​៖ រមណីយដ្ឋាន​សុខាអង្គរ (ក្នុង​ខេត្ត​សៀមរាប) រមណីយដ្ឋាន​សុខា​សៀមរាប និង​សាល​សន្និសីទ (ក្នុង​ខេត្ត​សៀមរាប) សណ្ឋាគារ​សុខា ផាឡែស សៀមរាប (ក្នុង​ខេត្ត​សៀមរាប) សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ (ក្នុង​រាជធានី​ភ្នំពេញ) សណ្ឋាគារ​ឋាន​សួគ៌សុខា (ក្នុង​ខេត្ត​កំពត) និង​សណ្ឋាគារ ឡឺបូកគោផាឡេស (ក្នុង​ខេត្ត កំពត)។