ក្រុង​ប៉េកាំងៈ ក្រុម​អ្នក​ចរចា​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បានចាប់​ផ្តើម​ការ​ចរចា​​ថ្នាក់​ខ្ពស់​រយៈពេល ២ ថ្ងៃ​ក្នុងទីក្រុង​ប៉េកាំង ដោយសង្ឃឹមថា​នឹង​ដោះស្រាយ​ជម្លោះដែល​កំពុង​កើតមានឡើង​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ខ្មៅ​ងងឹត​ក្នុងទីផ្សារ​ហិរញ្ញវត្ថុ និង​ដល់​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក។

សម្ពាធ​ឲ្យ​មានការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​មុន​កាល​បរិច្ឆេទផុត​​កំណត់​នៅថ្ងៃ​ទី​ ១ ខែ​មីនា ដែល​ត្រូវបាន​កំណត់​ដោយ​លោក ដូណាល់ ត្រាំ ទំនងជាមានភាព​ធូរស្រាល​បន្តិច​បន្តួច​បន្ទាប់​ពី​ប្រធានាធិបតី​រូប​នេះ​បាន​បង្ហាញថា លោក​បើក​ចំហរ​ឲ្យ​មានការ​ពន្យា​ពេល​សន្តិភាព​ពាណិជ្ជកម្ម​នេះ​ដោយ​អាស្រ័យ​លើ​វឌ្ឍនភាព​នៃកិច្ច​ចរចាក្នុង​ទីក្រុងប៉េកាំង​នេះ។

លោក ត្រាំ កាល​ពីខែ​ធ្នូ បាន​ពន្យា​ពេល​ផែនការ​នានា​ក្នុងការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ចិន​ក្នុងតម្លៃ ២០០ ពាន់​លានដុល្លារ ដើម្បី​ឲ្យ​អនុញ្ញាត​ឲ្យ​មានពេល​វេលា​បន្ថែម​ទៀត​សម្រាប់ការ​ចរចា៕ AFP/KC