ពានរង្វាន់ PIEoneer Awards ដែលរៀបចំឡើងដោយអ្នកឯកទេសផ្នែកអប់រំអន្តរជាតិ (PIE) ជាក្រុមហ៊ុនសកលមួយដែលផ្តល់ជូននូវសេវាកម្មសម្រាប់អ្នកឯកទេសខាងវិស័យអប់រំអន្ដរជាតិ ប្រារព្ធពិធីអបអរការច្នៃប្រឌិត និងសមិទ្ធិផលនានាក្នុងវិស័យអប់រំអន្តរជាតិដែលគ្របដណ្ដប់ ១៤ ប្រភេទខុសៗគ្នានៅឆ្នាំនេះ។
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ជាសាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសឈានមុខមួយមកពីប្រទេសកម្ពុជាដែលបានជាប់ក្នុងចំណោមសាលាកំពូលទាំងបួននៅទូទាំងពិភពលោកសម្រាប់វគ្គចុងក្រោយសម្រាប់ពានរង្វាន់ស្ថាប័នអប់រំភាសាសម្រាប់ឆ្នាំ ២០១៨។
ពិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៨។
ស្ថាប័នដែលជាគូប្រជែងបីផ្សេងទៀតរួមមានមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស (ចក្រភពអង់គ្លេស) CIEE Global Navigator High School Summer Abroad (សហរដ្ឋអាមេរិក) និង MalacaInstituto (អេស្ប៉ាញ) -ហើយពានរង្វាន់នេះបានទៅលើប្រទេសអេស្ប៉ាញ។
ការទទួលស្គាល់ជាអន្តរជាតិនេះបានធ្វើឱ្យកម្ពុជាស្ថិតនៅលើឆាកអន្តរជាតិក្នុងការផ្តល់ការបង្រៀនភាសាអង់គ្លេសហើយក៏បង្ហាញអំពីវិធីសាស្ត្របង្រៀនថ្នាក់ពិភពលោករបស់ ACE និងភាពជោគជ័យក្នុងការអប់រំភាសាផងដែរ។
ACE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយស្ថាប័ន IDP Education ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាសម្រាប់កងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសង្គ្រាម។ ACE មានប្រវត្តិជោគជ័យខ្លាំងនៅកម្ពុជាដោយរួមចំណែកផ្ដល់នូវជំនាញភាសាអង់គ្លេសដល់និស្សិតខ្មែរជាង ៣ ជំនាន់ដែលបច្ចុប្បន្នពួកគេភាគច្រើនប្រើប្រាស់ភាសាជារៀងរាល់ថ្ងៃសម្រាប់អាជីវកម្មអប់រំនិងទំនាក់ទំនងទូទៅ។
"វាគឺជាកិត្តិយសណាស់ដែល ACE ជាសាលាតែមួយគត់មកពីអាស៊ីដែលទទួលបានពានរង្វាន់អន្ដរជាតិនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះគណកម្មការដាក់ពិន្ទុដែលបានទទួលស្គាល់នូវការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ ACE ដើម្បីភាពប្រសើរឡើងក្នុងការបង្រៀនភាសា និងកម្មវិធី PIE សម្រាប់ការរៀបចំកម្មវិធីពានរង្វាន់ PIEoneer ដើម្បីអបអរសាទរស្នាដៃក្នុងការអប់រំអន្ដរជាតិ "។ នេះជាប្រសាសន៍របស់លោក ម៉ៅស្រេង នាយកប្រចាំប្រទេសនៃ IDP Education ខណៈពេលតំណាងឱ្យ ACE ក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍។
នាយកសាលា ACE លោក Ashley Irving បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមត្ថភាពរបស់ ACE ក្នុងការទទួលយកនូវប្រព័ន្ធរៀនសូត្រ និងបច្ចេកវិទ្យាដើម្បីជួយសិស្សឱ្យបង្កើនល្បឿននៃការរៀនភាសារបស់ពួកគេ។ គួរកត់សម្គាល់ផងដែរថា សាលា អេស៊ីអ៊ី មានប្រាំទីតាំង (៤ នៅភ្នំពេញ និង ១ ទីតាំងនៅខេត្ដសៀមរាប) ដែលមានសិស្សច្រើនជាង ២០ សញ្ជាតិមកសិក្សានៅសាលារបស់ខ្លួន។
"សាលានេះមិនត្រឹមតែបង្រៀនភាសាអង់គ្លេសដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីសិក្សាក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍជំនាញទន់ដូចជាការគិតត្រិះរិះបែបស៊ីជម្រៅការនិយាយជាសាធារណៈការពិភាក្សាការគ្រប់គ្រងព័ត៌មាន និងបច្ចេកវិទ្យាការយល់ដឹងអំពីវប្បធម៌ការទំនាក់ទំនងជំនាញទំនាក់ទំនង និងចំណេះដឹង ទូទៅជាដើម" នេះបើតាមការបញ្ជាក់បន្ថែមពីលោក Ashley Irving នាយកសាលាអេស៊ីអ៊ី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅក្នុងកម្មវិធីខួបទី ២៥ ឆ្នាំរបស់សាលា អេស៊ីអ៊ី នៅប្រទេសកម្ពុជាថា "ACE បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំដោយផ្តល់នូវកម្មវិធីភាសាអង់គ្លេសល្អៗដល់និស្សិតកម្ពុជាជាច្រើន" ។
"ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឮថា ACE ស្ថិតនៅក្នុងចំណោមស្ថាប័នកំពូលទាំងបួននៅទូទាំងពិភពលោកសម្រាប់ពានរង្វាន់នៅទីក្រុងឡុង នេះ។ តាំងនាមឲ្យស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ខ្ញុំសូមអបអរសាទរដល់ ACE សម្រាប់ភាពជោគជ័យរបស់ខ្លួននៅក្នុងការបង្រៀនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា និងលទ្ធផលទៅលើគុណភាពនៃធនធានមនុស្សក្នុងរយៈពេល ២៦ ឆ្នាំកន្លងមក" នេះជាការលើកទ្បើងរបស់លោកជំទាវបណ្ឌិត សឿង រ័ត្នឆវី ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ។
គួររំលឹកផងដែរថាពានរង្វាន់ PIEoneer Awards គឺជាពានរង្វាន់ដ៏មានកិត្យានុភាពដើម្បីទទួលស្គាល់ និងជម្រុញការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ និងការច្នៃប្រឌិតក្នុងវិស័យអប់រំអន្តរជាតិដែលមានការចាត់តាំងមកពីជុំវិញពិភពលោកពីប្រភេទពានរង្វាន់ផ្សេងៗគ្នា។
លោក Amy Baker អ្នកបង្កើតពានរង្វាន់ PIEoneer Awards និងជានាយកគ្រប់គ្រង PIE បាននិយាយថា "ខ្ញុំពិតជាមានការស្ងើចសរសើរដែល ACE គឺជាសាលាភាសាអង់គ្លេសដំបូងគេបង្អស់នៅអាស៊ីដែលបានជាប់ជាស្ថាប័នកំពូលទាំង 4 សម្រាប់ស្ថាប័នអប់រំភាសាប្រចាំឆ្នាំ។